CAMBO REPORT

Popup Advertising5 seconds

iPad ជំនាន់​ក្រោយ​នឹង​មិន​ទាន់​បោះ​បង់​មុខងារ Touch ID និង​រន្ធកាស 3.5mm នៅ​ឡើយ​ទេ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអាន ប្រាកដជាបានឃើញ ឬក៏បានចាប់កាន់ iPad Pro រួចទៅហើយ ដែលមានរូបរាងថ្មីប្លែកខុសពី iPad ជំនាន់មុនៗ ដោយមានគែមអេក្រង់យ៉ាងតិច កម្លាំងម៉ាស៊ីនក៏ខ្លាំង ហើយថែមទាំងមានមុខងារ Face ID ផងដែរ។ ដើម្បីធ្វើឲ្យ iPad Pro ទទួល​បាន​ការឌីហ្សាញដ៏ស្រស់ស្អាត ក្រុមហ៊ុន Apple ត្រូវបានសម្រេចចិត្ត ដកផ្នែកពិសេសៗមួយចំនួនចេញ ដែលមានដូចជាមុខងារ Touch ID ហើយនិង រន្ធកាស 3.5mm ថែមទៀតផង។ ក៏ប៉ុន្ដែដំណឹងល្អថ្មីមួយបានលេចឡើងថា ចំពោះ iPad ជំនាន់​ក្រោយ​ (iPad ធូរថ្លៃ) ដែល​នឹង​ដាក់​ប្រកាសជាផ្លូវការ ក្នុងពេលខាងមុខនេះ នឹងនៅមានលក្ខណៈពិសេសទាំង 2 នេះនៅឡើយទេ។

របាយការណ៍លេចធ្លាយ នាពេលថ្មីៗនេះ គឺត្រូវបានចេញផ្សាយដោយ គេហទំព័រជាលក្ខណៈ Blog មួយមកពីប្រទេសជប៉ុន ដែល​មាន​ឈ្មោះថា Mac Otakara ហើយក្នុងអត្ថបទនោះ ក៏បានដាក់បង្ហាញឲ្យដឹងថា iPad ជំនាន់ក្រោយ (2019) នេះ នឹងមិនទ​ទួល​បាន​ការ​រចនាបថថ្មី ដូចទៅនឹង iPad Pro នោះឡើយ។ ហេតុនេះហើយ លក្ខណៈពិសេសដ៏សំខាន់ៗ ដូចជាមុខងារ Touch ID និងរន្ធកាស 3.5mm គឺនៅមានវត្តមានលើ iPad ជំនាន់ក្រោយដដែល ដូច្នេះនេះជាដំណឹងដ៏ល្អ សម្រាប់អ្នកប្រើប្រាស់មួយចំនួន ដែល​មិនសូវចូលចិត្តប្រើមុខងារ Face ID និងមិនចង់ប្រើប្រាស់កាសឥតខ្សែ ដោយសារតែមុខងារទាំង 2 នេះនឹងត្រូវបាន​ត្រឡប់​មក​វិញ​ផង​ដែរ។ ទោះបីជាយ៉ាង ដោយសារតែមុខងារ Touch ID ដូចនេះមានន័យថាគែមអេក្រង់ ក៏នៅមានទំហំធំដូចទៅនឹង iPad ជំនាន់​មុនៗអញ្ចឹងដែរ ដោយធ្វើឲ្យមិនមានរូបរាងទំនើបនោះទេ។ លើសពីនេះទៅទៀត ពត៌មានលេចធ្លាយចេញពីប្រភពផ្សេងទៀត ក៏បានដាក់ផ្សាយថា ក្រុមហ៊ុន Apple កំពុងមានគម្រោងក្នុងការពង្រីកទំហំអេក្រង់ពី 9.7 អ៊ីញ ទៅ 10.2 អ៊ីញសម្រាប់ iPad ក្នុងឆ្នាំ 2019 នេះថែមទៀតផង។

សរុបមក ពត៌មានចេញផ្សាយកាលពីមុនមក ក៏ត្រូវបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Apple នឹងដាក់ប្រកាស iPad 2019 និង iPad Mini 5 ជាផ្លូវការនៅក្នុងព្រឹត្ដិការណ៍តែមួយថែមទៀតផង ដោយចំពោះកាលបរិច្ឆេទ គឺនៅមិនទាន់មានការ​លេចធ្លាយនៅឡើយនោះ​ទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Mashable Tag: ថេប្លេត