CAMBO REPORT

Popup Advertising5 seconds

បែកធ្លាយ​ដំណឹង Watch GT របស់ Huawei ដែល​ត្រៀម​ចេញ​ក្នុង​ខែ​នេះ​ជាមួយ P30

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ខែមីនានេះ ក្រុមហ៊ុន Huawei បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកាសចេញនូវកំពូលស្មាតហ្វូនត្រកូល P ដែលចេញស៊េរី​ឆ្នាំទៅ​មិញ ហើយការមកដល់នៃកំពូលស្មាតហ្វូនដើមឆ្នាំរបស់ក្រុមហ៊ុន Huawei នេះ យើងក៏ទទួល​បាន​ដំណឹង​ខ្លះៗ​នៃ​នាឡិកា​វៃឆ្លាត​ជំនាន់​ថ្មី ដែលត្រៀមនឹងប្រកាសចេញក្នុងពេលស្របគ្នាតែមួយផងដែរជាមួយនឹង P30 និង P30 Pro គឺ Huawei Watch GT។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Huawei ក្រៅពីមាន P30 និង P30 Pro ហើយ ក៏នៅមានផលិតផលវៃឆ្លាត​បន្ថែម​ទៀត​មក​ជាមួយ​ផងដែរ ដោយក្នុងនោះនាឡិកា Watch GT ជំនាន់ថ្មី ដែលទទួលបានការកែប្រែខ្លះៗទៅលើរូបរាងរចនាបថ ក៏នឹងបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ប្រកាសដូចគ្នា ជាមួយនឹង 2 ស៊េរីខុសៗគ្នារួមមានដូចជា៖

 

•    Huawei Watch GT Active

•    និង Huawei Watch GT Elegant

 

រូបរាង​របស់នាឡិកាវៃឆ្លាតទាំងពីរនេះពុំមានភាពខុសប្លែកគ្នាខ្លាំងប៉ុន្មាននោះទេ ដោយម៉ូឌែល Active គឺសម្រាប់អ្នកធ្វើចលនាច្រើន ដូចជាហាត់ប្រាណ មានតួខ្លួនប្រសើរជាង ធន់នឹងកម្ដៅ ធូលី ញើស ជាអាទិ៍ ខណៈម៉ូឌែល Elegant តម្លៃធូរថ្លៃជាងបន្តិចបន្តួច។

ប្រភពដដែលបានឲ្យដឹងទៀតថា Watch GT នឹងរក្សាក្បាលមូលដដែល ដែលជំនាន់ថ្មីនេះក៏មិនខុសពីជំនាន់ចាស់ដែរ វានឹង​បន្តរត់​ដោយ​ប្រព័ន្ធប្រតិបត្តិការ Light OS ដដែល តែជាជំនាន់ថ្មី ដែលត្រូវបានដុះខាត់ បន្ថែមបន្ថយ ក៏ដូចជាសម្រួល​ទៅដល់​តម្រូវ​ការ​នា​ពេល​បច្ចុប្បន្ន​ដោយ Huawei ផ្ទាល់។ ជុំវិញផ្នែកអេក្រង់ វាអាចនឹងបំពាក់មកជាមួយបន្ទះបង្ហាញ OLED 1.39 អ៊ីញ ពុំមានជម្រើស​រើស​មុខ​តូច ឬមុខធំដូច Apple Watch ឬ Galaxy Watch នោះទេ តែម្ចាស់នាឡិកានេះ នៅតែមានសិទ្ធិក្នុងការលេងស្ទាយខ្សែទៅ​តាមការស្រលាញ់បាន ដូចជាខ្សែជ័រពណ៌ឆើត ឬប្រើខ្សែស្បែកក៏បាន ដោយតម្លៃគឺ៖

 

•    Watch GT Active តម្លៃ 280$

•    Watch GT Elegant តម្លៃ 260$

 

ទាំងនេះគឺជាដំណឹងដែលយើងបានដឹងខ្លះៗអំពីនាឡិកាវៃឆ្លាតទាំងពីររបស់ Huawei ហើយសម្រាប់ព័ត៌មានលម្អិត និងកាន់តែ​ស៊ីជម្រៅ​ថាតើវាអាចធ្វើអ្វីបានខ្លះ Huawei នឹងលាតត្រដាងនៅក្នុងខែនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: នាឡិកាវៃឆ្លាត