CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍ឥតខ្សែ “Wireless TV” គឺជាបច្ចេកវិទ្យាចុងក្រោយ ចេញដោយក្រុមហ៊ុន Samsung!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលបច្ចុប្បន្ននេះ ទោះបីជាទូរទស្សន៍ទាំងនោះ មានគែមអេក្រង់តិច ហើយមើលទៅស្អាតយ៉ាងណាក៏ដោយ  ក៏មានជួបនូវ​បញ្ហា​ដ៏​តូច​មួយ គឺជាខ្សែរបស់ទូរស្សន៍តែម្ដង និងអាចមើលទៅរាងទើសភ្នែកផងដែរ។ ហេតុដូច្នេះហើយ ទើបបានជាក្រុមហ៊ុន Samsung ទើបដាក់​ចេញប៉ាតង់ថ្មី ដែលបង្ហាញអំពីទូរទស្សន៏ថ្មីប្លែកមួយ ដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្ម ឬបញ្ចូលភ្លើងដោយឥតខ្សែ​ថែ​ម​ទៀតផង។

ចំណែកឯប៉ាតង់របស់ក្រុមហ៊ុន Samsung ទើបនឹងដាក់បង្ហាញថ្មីមួយនេះ គឺត្រូវបានប្រទះឃើញដោយ គេហទំព័រ LetsGoDigital ហើយក៏បានដាក់បង្ហាញថា ប៉ាតង់មួយនេះត្រូវបានចុះឈ្មោះចូលបញ្ជី តាំងពីខែមីនា ក្នុងឆ្នាំ 2018 មកម្ល៉េះ ក៏ប៉ុន្តែទើបត្រូវបាន ចេញ​ផ្សាយជាសាធារណៈ នៅចុងខែកុម្ភៈ ឆ្នាំ 2019 នាពេលថ្មីៗនេះ។ អ្វីដែលបានដាក់បង្ហាញ នៅក្នុងប៉ាតង់ថ្មីនេះ គឺផ្តោតទៅលើ​ឧបករណ៍ ដែលអាចចាប់យកថាមពល ដោយមិនបាច់ប្រើប្រាស់ខ្សែបាន (Wireless) ខណៈពេលដែលបច្ចេកវិទ្យាមួយនេះ មាន​បំពាក់​នៅលើស្មាតហ្វូន អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយមិនយូរឡើយ នាពេលខាងមុខ យើងនឹងអាចឃើញមាន​បច្ចេក​វិទ្យានេះ បំពាក់លើទូរទស្សន៍ទំនើបៗផងដែរ។

សរុបមក ការសាកថាមពល ឬថ្មដោយឥតខ្សែ “Wireless Charging” គឺជាបច្ចេកវិទ្យាមួយ មានការរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ ដែលគួរឲ្យកត់សម្គាល់ ដោយឥឡូវនេះក្រុមហ៊ុន Samsung ក៏បានមានគម្រោង ក្នុងការយកបច្ចេកវិទ្យាមួយនេះ ទៅបំពាក់​លើ​ទូរទស្សន៍របស់ខ្លួនផងដែរ ហើយនាពេលអនាគតខាងមុខ ក៏អាចនឹងមាន ទូរទស្សន៍ឥតខ្សែ “Wireless TV” ផលិតដោយ​ក្រុមហ៊ុន​ដទៃ ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: ទូរទស្សន៍