CAMBO REPORT

Popup Advertising5 seconds

កំពូល​រថយន្ត Bugatti La Voiture Noire មហាកាច ស្ដេចល្បឿន មួយគ្រឿង​តម្លៃ 19 លានដុល្លារឯណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មានប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ ឬបានដឹងខ្លះៗហើយអំពីក្រុមហ៊ុនផលិតរថយន្ត ដែលមានឈ្មោះពាណិជ្ជនាមក្នុងឆាក​អន្តរជាតិ​ហៅថា Bugatti ជាម៉ាកផលិតរថយន្តស្ព័រពពួក Super Car និង Hyper Car មានរូបរាងប្លែក ទាក់ទាញ ពោរពេញទៅ​ដោយ​ប្រណិតភាព ពិសេសមានកម្លាំងម៉ាស៊ីនខ្លាំងឈានមុខគេមួយក្នុងទីផ្សាររថយន្តក្នុងពិភពលោក។ Bugatti បើនិយាយអំពីការ​ចេញ​រ​ថយន្ត​ចាប់ពីដើមឆ្នាំ 2019 រហូតដល់ម្សិលមិញនេះឃើញថា គឺបាន 2 ម៉ូឌែលហើយ ដោយខែមុនទើបតែចេញ Chiron Special Edition ហើយដើមខែនេះបង្ហាញរថយន្តស្ថិតនៅលើតារាងកំពូលរបស់ខ្ឡួនដាក់ឈ្មោះហៅជាផ្លូវការថា La Voiture Noire។

Bugatti កាលពីម្សិលមិញក្នុងព្រឹត្តិការណ៍ Geneva Motor Show ធំប្រចាំឆ្នាំ 2019 បាននាំយករថយន្ត Hyper Car ជាកំពូល​រថយន្ត​ស្ព័រ ដែលបានចំនាយពេលរាប់សិបឆ្នាំក្នុងការឌីហ្សាញ កែច្នៃ អភិវឌ្ឍន៍ ដោយលោក Jean Bugatti ទម្រាំបានចេញជារូបរាង​ស្ថាពរ ហើយដាក់បង្ហាញពិភពលោកឲ្យបានឃើញអំពីរូបរាង និងលក្ខណៈសម្បត្តិខ្លះៗរបស់ខ្លួន។ La Voiture Noire បើនិយាយអំពី​រូបរាង និងរចនាបថផ្នែកខាងក្រៅ គឺស្រដៀង និងយកលំនាំតាមស្ទាយរបស់ម៉ូឌែល Chiron ដែរ តែគោលគំនិតស្នូលគឺយកស្ទាយ​ឡើង​វិញ ដើម្បីឆ្លុះបញ្ចាំងឡើងវិញនៃម៉ូឌែល Bugatti Type 57SC Athlantic ដែលចេញកាលពីឆ្នាំ 1930s។ តួ​ខ្លួនរបស់រថយន្ត​នេះ​ទាំង​មូល ត្រូវបានបង្កើតឡើងដោយដៃសុទ្ធសាធ ពុំប្រើប្រាស់គ្រឿងចក្រ ការពារឡើងដោយកាបោនសុទ្ធសាធនៅផ្នែកខាងក្រៅ និងមានការបាញ់ថ្នាំកូដពីខាងលើមួយតង់ទៀត អមមកជាមួយនឹងសារធាតុផ្សេងៗទៀត ដែលមានតម្លៃសែនថ្លៃ។ ផ្នែកខាងក្នុងក្រាល​ដោយ​ពូក​ស្បែកតម្លៃថ្លៃបំផុត មានបំពាក់ប៊ូតុងចុច Auto ទាំងអស់ ដោយផ្នែកខ្លះក្រាលដោយកាបោនសុទ្ធសាធ ធានាទៅដល់ភាព​ធន់ ការប្រើប្រាស់បានយូរ ថែមទាំងមានបំពាក់ជាមួយអេក្រង់ចុច ប៊ូតុងមុខងារបើកបរជាអាទិ៍។

ចំនុចបេះដូងនៃរថយន្តថ្លៃជាងគេក្នុងពិភពលោកមួយនេះ គឺស្ថិតនៅលើម៉ាស៊ីនដ៏ខ្លាំងរបស់វា ដែលជាមានស៊ីឡាំង 16 កម្រិត 8-L កម្លាំង 1500 កម្លាំងសេះ តែសម្រាប់ការដឹងកាន់តែស៊ីជម្រៅថាតើវាអាចបង្កើនល្បឿនជាមួយកម្រិតសន្ទុះ ឬអាចបើកបរ​ក្នុង​ល្បឿន​លឿន​កម្រិតណានោះ ពុំត្រូវបានប្រាប់ឲ្យដឹងនោះទេ។ Bugatti La Voiture Noire ត្រូវបានបង្កើត​ឡើងយ៉ាងយក​ចិត្តទុកដាក់បំផុត​គ្រប់​ផ្នែក គ្រប់បច្ចេកទេស ដោយមានតែមួយគ្រឿងប៉ុណ្ណោះក្នុងលោក ហើយសម្រាប់តម្លៃ USD 19 លានដុល្លារ គឺត្រូវបានលក់ដាច់​បាត់រួចទៅ​ហើយ ដូច្នេះមានលុយ 20 លានរកទិញរថយន្តនេះក៏មិនបានដែរ ដោយអ្នកទិញយកទៅនោះ ពុំត្រូវបានលាតត្រដាងឲ្យ​សាធារណជន​បាន​ដឹងនោះទេ តែសម្រាប់តម្លៃនេះ ហើយបើដឹកមកស្រុកខ្មែរវិញ អ្នកអាចគិតពន្ធដោយខ្លួនឯងបាន រួមទាំងការធានា និងថ្លៃដឹកជញ្ជូនផងដែរ ថាតើមួយគ្រឿងនេះថ្លៃកម្រិតណា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: យានយន្ត