CAMBO REPORT

Popup Advertising5 seconds

Honor Tab 5 ជា​ថេប្លេត​អេក្រង់​ទំហំ 8 អ៊ីញ និង​មាន​ថាមពល​ថ្ម​ទំហំ 5100mAh ចេញ​ផ្លូវ​ការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Honor ដែលជាក្រុមហ៊ុនស្ថិតក្រោមស្លាកសញ្ញា Huawei កាន់តែមានភាពល្បីល្បាញខ្លាំងពីមួយជំនាន់ទៅមួយជំនាន់ និងបានចាប់​ផ្ដើម​ចូល​លក់ដល់ប្រទេសនានាផងដែរ។ ថ្មីៗនេះក្រុមហ៊ុន Honor បានបបញ្ចេញថេប្លេត​ថ្មីរបស់ខ្លួន​មួយ​ម៉ូឌែល ឈ្មោះថា Honor Tab 5 ដែល​វា​មាន​លក្ខណៈសម្បត្តិគ្រាន់បើ និងមានតម្លៃទាបសមរម្យមែនទែន (នៅក្នុងប្រទេសចិន) ហើយក៏នឹងអាចមានវត្តមាន​ក្នុង​ប្រទេស​កម្ពុជា​យើងដែរ នៅពេលខាងមុខ។

Honor Tab 5 គឺមានរចនាបថរូបរាងសាមញ្ញ បែបសម័យថ្មី  ដោយវាត្រូវបានបំពាក់ជាមួយអេក្រង់ទំហំ 8 អ៊ីញ អាចបង្ហាញរូបភាព បាន​ក្នុង​កម្រិត Full HD ឬ 1200x1920 ភិចសែល។ លើផ្នែកកម្លាំងម៉ាស៊ីន វាបានបំពាក់មកជាមួយ បន្ទះឈីប Kirin 710, មាន​អម​ដោយ​រ៉េម​ទំហំ 3GB / 4GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 32GB / 64GB ពីក្នុងប្រអប់ស្រាប់ និងអាចបន្ថែមខាងក្រៅបានដល់ 512GB ថែមទៀតផង។ Honor Tab 5 ថ្មីនេះ មានប្រើប្រាស់ GPU Turbo ជំនាន់ 2.0 ដែលដំណើរការអាចរត់ហ្គេម បានគ្រាន់បើ និង​មានកម្លាំងថាមពលថ្មធំ 5100mAh អាចកំដរការប្រើប្រាស់ បានកាន់តែយូរ។

ទៅលើផ្នែកកាមេរ៉ា Honor Tab 5 មានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល និងមានកាមេរ៉ាមួយគ្រាប់ ផ្នែកខាងក្រោយទំហំ 8 មេហ្គា​ភិចសែល ប៉ុន្តែវាមិនមានអមមកជាមួយភ្លើង Flash LED សម្រាប់ជំនួយពន្លឺនៅពេលថតនោះទេ។  វាមានរន្ធបំពងសំលេងចំនួន 2 នៅ​ខាងលើ និងខាងក្រោម (Dolby Atmos) ដើម្បីបញ្ចេញសំលេងលឺ អោយកាន់តែរងំពេលស្តាប់ចម្រៀង ឬទស្សនាវីដេអូ ហើយ​ក្នុង​នោះ វាក៏មានរន្ធសម្រាប់ដោតកាស 3.5 មីលីម៉ែត្រ ផងដែរ។

 

សម្រាប់ Honor Tab 5 គឺមានជម្រើសជាប្រភេទប្រើប្រាស់ WiFi និងដាក់ស៊ីមបាន ដោយវានឹងត្រូវដាក់លក់ក្នុងប្រទេសចិនមុនគេ។ ថេប្លេត​ថ្មីនេះ មានជម្រើសចំនួន 2 ពណ៌ និងមានតម្លៃចាប់ពី 164 ដុល្លារ សម្រាប់ជម្រើស WiFi និងសម្រាប់ជម្រើសប្រើស៊ីម មាន​តម្លៃ​ចាប់​ពី 209 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ថេប្លេត