CAMBO REPORT

Popup Advertising5 seconds

Pininfarina Battista រថយន្ត​ប្រើ​អគ្គិសនី​ល្បឿន​លឿន​ជាង​គេ​នៅ​អ៊ីតាលី ប្រកាស​ចេញ​ម្សិល​មិញ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ម្សិលមិញនេះ មានរថយន្តទំនើបៗជាច្រើនបានប្រកាសចេញជាផ្លូវការ ក្នុងព្រឹត្តិការណ៍ Geneva Motor Show 2019 ដោយក្នុង​នោះ​មាន​រថយន្តទំនើបៗ ស៊េរីថ្មីៗជាច្រើនបានបង្ហាញខ្លួន និងមុខងាររបស់ខ្ឡួនអាចធ្វើទៅបាន។ ជាក់ស្ដែងក្នុងនោះ រថយន្ត ដែល​ទាញ​ភ្នែកមហាជន និងពិភពលោកឲ្យចាប់អារម្មណ៍រួមមាន Pininfarina Battista មួយគ្រឿងនេះផងដែរ ព្រោះវាមានលក្ខណៈ​សម្បត្តិ​ពិសេសៗ​ច្រើន ដែលពពួក Hypercar មាន ពិសេសគឺកម្លាំងម៉ាស៊ីនរត់ដោយអគ្គិសនីខ្លាំង អាចឲ្យវាបើកបរបានលឿន មិន​ចាញ់​ម៉ាស៊ីនប្រើសាំងនោះទេ។

រូបរាង ឌីហ្សាញរបស់ Battista ពិតជាមានភាពទាក់ទាញ មានសាច់លោហៈ លាយជាមួយកាប៉ោន ទ្វារបើកឡើងលើ (Butterfly Doors) ភ្ជាប់ជាមួយអំពូលប្រដេញ LED មានមុខកាត់ដាច់ស្អាតល្អ ងាយស្រួលមុជក្នុងខ្យល់ពេលបើកបរល្បឿនលឿន។ វាក៏ត្រូវ​បំពាក់​មកជាមួយយ៉ាន់ ដែលមានរង្វង់ទំហំ 21 អ៊ីញ ប្រើប្រាស់ហ្វ្រាំងប្រភេទ Ceramic និង Carbon។ Battista ដែលបង្ហាញខ្លួន​នៅ​​ក្នុងព្រឹត្តិការណ៍ម្សិលមិញ ហើយបានកំពុងដាក់តាំងនាពេលនេះ គឺជាគំរូប៉ុណ្ណោះ ដោយវាត្រៀមនឹងចាប់ផ្ដើមការផលិតនៅឆ្នាំ 2020 ខាងមុខ តែបើទោះបីជាវានៅមិនទាន់ចេញលក់ក្នុងទីផ្សារនាឆ្នាំនេះក៏ដោយ ក៏វាមានលក្ខណៈសម្បត្តិពិសេស ទៅលើចំនុច​ម៉ាស៊ីន​ផងដែរ ដោយនេះគឺជាប្រភេទ Hypercar មាន 1900 កម្លាំងសេះ ល្បឿនរង្វិលជុំដល់ទៅ 1,696 lb-ft អាចបង្កើនល្បឿនពី 0KM/h ទៅ 100KM/h ត្រឹម 2 វិនាទី ឬពី 0KM/h ទៅ 300KM/h ចំនាយពេលក្រោម 12 វិនាទី ពេលម្ចាស់របស់វាដាក់ត្រូវ Mode កម្លាំង​ម៉ាស៊ីន គឺពិតជាលឿនមិនធម្មតាមែន ដែលបច្ចុប្បន្នវាបានដណ្ដើមយកឈ្មោះជារថយន្តមានកម្លាំងម៉ាស៊ីនខ្លាំងជាងគេ ស្រប​ច្បាប់ អាចចរាចរណ៍តាមដងផ្លូវបាននៅអ៊ីតាលី។

Battista ប្រើប្រាស់ប្រភេទអាគុយស្ងួត បង្កប់នៅផ្នែកខាងក្រោយ ផលិតឡើងដោយក្រុមហ៊ុន Rimac ដែលមានរូបរាងដូចអក្សរ T មានកម្លាំង 120kWh អាចសាកថ្មបានលឿនតាមមុខងារ DC Fast ដោយបញ្ជូនចរនអគ្គិសនីទៅកាន់ម៉ាស៊ីនមេសម្រាប់ដំណើរការ ដោយពេលសាកថ្មមួយពេញ វាអាចរត់បានយ៉ាងតិចក៏ 450 គីឡូម៉ែត្រដែរ ជួយសន្សំសំចៃសាំង និងកាត់បន្ថយការបំពុល​បរិស្ថាន​ផង​ដែរ។ សម្រាប់ផ្ទៃខាងក្នុង គឺរចនាឡើងពីកាប៉ោន មានពូកស្បែក អេក្រង់ Touchscreen ប៊ូតុងចុចទាំងអស់ អាចជិះបានគ្នាពីរនាក់ តាមនៅ​តាមផ្លូវរាបស្មើរ។ រថយន្តស្ព័រទំនើបបែប Hypercar មួយនេះ នឹងលាតត្រដាង​លក្ខណៈសម្បត្តិពិសេសៗបន្ថែមទៀត​នាឆ្នាំ​ក្រោយ​នេះ នៅពេលដែលវាចេញលក់ជាផ្លូវការក្នុងទីផ្សារអន្តរជាតិ។

 

 

ក្រុមហ៊ុន Pininfarina បានប្រាប់ឲ្យដឹងផងដែរថា Battista នេះ នឹងត្រូវផលិតឡើងដោយដៃផ្ទាល់ ត្រឹមចំនួន 150 គ្រឿងប៉ុណ្ណោះ ដោយវានឹងចេញលក់នៅទីផ្សារអាមេរិក អឺរ៉ុប អាស៊ីជាដើម ដោយតម្លៃនៅមិនទាន់ប្រាប់ឲ្យដឹងនោះទេ តែប្រាកដណាស់ មានលុយក៏​ពិបាក​រកទិញវាដែរ ហើយតម្លៃគិតបញ្ចូលពន្ធអាករស្រុកខ្មែរទៀតនោះ គឺពិបាកនឹងពិចារណាខ្លាំងណាស់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: យានយន្ត