CAMBO REPORT

Popup Advertising5 seconds

ចិនត្រៀម​ចេញ​គម្រោង​ឡើង​ទៅ​ភព​ព្រះអង្គារ​ជា​លើក​ដំបូង ក្នុង​ឆ្នាំ 2020 ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រទេសដែលមានគម្រោងធំៗ ជុំវិញការសិក្សាស្រាវជ្រាវភពនានា នៅក្នុងកាឡាក់ស៊ីរបស់យើង មិនមានច្រើនប៉ុន្មាននោះទេ ក្នុង​នោះ​អាមេរិក តែងតែល្បីល្បាញជាគេ ហើយដេញជើងដោយរ៉ូហ្ស៊ីផងដែរ តែបើមើលមកមហាអំណាចសេដ្ឋកិច្ចចិនវិញឃើញថា ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បច្ចេកវិទ្យាទំនើបៗរបស់ចិន បានវិវឌ្ឍន៍ខ្លួនមិនចាញ់ប្រទេសធំៗទាំងនោះប៉ុន្មានទេ ហើយឆ្នាំក្រោយនេះ គម្រោង​សិក្សា​ភព​ក្រហម (Mars) នឹងចាប់ផ្ដើមហើយ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា មហាអំណាចសេដ្ឋកិច្ចចិន បានធ្វើសេចក្ដីប្រកាសជាសាធារណៈ​ទៅ​កាន់​ពិភពលោក ឲ្យបានដឹងអំពីគម្រោងធំៗចំនួន 4 របស់ខ្លួន នៅក្នុងខេត្ត Qinghai ផ្ដោតទៅលើការសិក្សាស្រាវជ្រាវ ឲ្យបានស៊ីជម្រៅ​នៅ​ស្ថាន​អាវកាស នៅក្នុងឆ្នាំ 2030 ហើយក្នុងនោះមានគម្រោង 1 ត្រៀមនឹងចុះទៅភពព្រះអង្គារមុនគេ អាចចាប់ផ្ដើមឆាប់ៗ​ខាង​មុខ​នេះ​នាឆ្នាំ 2020។ សេចក្ដីប្រកាសនេះក៏បានបើកឲ្យសាធារណៈជនចូលរួមដោយសេរី ដើម្បីស្វែងយល់ឲ្យដឹងកាន់តែច្រើនអំពីគម្រោងធំៗ​ទាំង 4 របស់ចិន ពិសេសយុវជនវ័យក្មេង ឲ្យពួកគេបានដឹងកាន់តែច្រើន ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មី នៅក្នុងអាគារដែល​បាន​ចំនាយ​ប្រាក់សាងសង់ជាង 22 លានដុល្លារកាលពីឆ្នាំ 2018 កន្លងទៅ ដោយនៅក្នុងនោះគឺប្រៀបបានដូចជាពួកគេនៅលើភព​ព្រះ​​អង្គារអញ្ចឹងដែរ។

ជុំវិញគម្រោងឡើងទៅភពព្រះអង្គារ របស់ចិននាឆ្នាំ 2020 ខាងមុខនេះនឹងនាំយកគ្រឿងចក្រវិទ្យាសាស្ត្រ ដើម្បីចុះទៅដល់ភព​ព្រះ​អង្គារ គឺសិក្សាបន្ថែមទៅលើភពទាំងមូល ដោយអ្នកវិទ្យាសាស្ត្រចិន នឹងត្រូវធ្វើការជាមួយអ្នកវិទ្យាសាស្ត្រអាមេរិកផងដែរ ព្រោះនៅ​ទីនោះ​ក៏មានគ្រឿងយន្តវិទ្យាសាស្ត្ររបស់ NASA ដែលកំពុងធ្វើការស្រាប់ ដោយគម្រោងនេះរួមមានផ្កាយរណបមួយ បង្ហោះ​នៅ​ក្នុង​ស្រទាប់​បរិយាកាសភព Mars ដើម្បីតាមដាន ថតរូប និងវីដេអូ ដើម្បីតាមដានការប្រែប្រួល ឬកាសផ្លាស់ប្ដូរផ្សេងៗ និងបញ្ចូនមកកាន់​ផែន​ដីវិញ។ ទាំងនេះគឺជាអ្វីដែលខាងវិទ្យាសាស្ត្រចិនបានប្រាប់ ដោយឡែកសម្រាប់បេសកកម្មធំៗ 3 ផ្សេងៗទៀត នឹងផ្ដោត​ទៅ​លើ​ការ​សិក្សា​បន្ថែមជាមួយអាចម៍ផ្កាយ និងគម្រោងទី 3 គឺសិក្សាទៅលើភពព្រហស្បតិ៍ ខណៈពេលគម្រោងទី 4 នៅមិនទាន់ច្បាស់​នោះ​ទេ ព្រោះយ៉ាងហោចណាស់ក៏ 10 ឆ្នាំទៀតដែរ ទើបយើងអាចដឹងថាតើចិនមានគម្រោងសិក្សាទៅលើអ្វីបន្ថែមទៀត សម្រាប់ការស្រាវ​ជ្រាវ​ក្នុង​ទីអាវកាស។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ