CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​ចំណុច​ពិសេស​របស់​ទូរទស្សន៍ Samsung QLED

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តាមពិតទៅទូរទស្សន៍ដែលឆ្លាតវៃគឺជាទូរទស្សន៍ ដែលមិនមែនគ្រាន់តែសម្រាប់ការ ទស្សនារឿង ឬវីដេអូផ្សេងៗនោះទេ តែវាត្រូវតែជាទូរទស្សន៍ ដែលមានភាពបត់បែន និងទាន់សម័យផងដែរ។ ជាក់ស្តែងដូចជាទូរទស្សន៍ សាមសុង QLED នេះតែម្តង ដែលវាត្រូវបានរចនាឡើង យ៉ាងស្រស់ស្អាត និងមានលក្ខណៈពិសេស លើសពីទូរទស្សន៍ធម្មតា។ អ្វីដែលធ្វើឱ្យ ទូរទស្សន៍ QLED ទទួលបានការគាំទ្រច្រើន និងជាប់ឈ្មោះជា ទូរទស្សន៍ដែលមានភាពល្អទាំងផ្នែក គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោ គួរឱ្យទាក់ទាញបំផុតនោះ គឺដោយសារតែចំណុច ពិសេសៗទាំងអស់នេះ៖

 

1. Perfect Visual Display

 

មិនថាមានពន្លឺថ្ងៃចាំងពីបង្អួច ឬអំពូលភ្លើង នៅក្នុងគេហដ្ឋានរបស់លោកអ្នក យ៉ាងណាក៏ដោយក៏ទូរទស្សន៍ Samsung QLED អាចបង្ហាញកម្រិតពណ៌ យ៉ាងស្អាតត្រជាក់ភ្នែក សម្រាប់លោកអ្នកជានិច្ច ជាមួយនឹងគ្រាប់ពន្លឺ Quantum ដែលអាចបញ្ចេញពណ៌ បានច្បាស់មុតល្អ ដែលធ្វើឱ្យអ្នករីករាយ ជាមួយនឹងការទស្សនា ដោយទទួលបាននូវ បទពិសោធន៍នៃពណ៌ ដ៏ស្រស់ស្អាត ផុសចេញពីទូរទស្សន៍ ម៉ូឌែលនេះ។

 

2. Ambient Mode

 

អ្នកអាចផ្លាស់ប្តូរទូរទស្សន៍របស់អ្នកទៅជាស៊ុមរូបថត ឬអាចបំលែងឲ្យទៅជា អេក្រង់ពណ៌ដូចទៅនឹង ជញ្ជាំងផ្ទះរបស់អ្នក បានផងដែរ។ ដូច្នេះកញ្ចក់ទូរទស្សន៍ នឹងលេចចេញជាផ្ទាំងគំនូរ ដែលអាចបន្ថែម ឲ្យបរិវេណនៃជញ្ជាំងក្នុងគេហដ្ឋាន របស់លោកអ្នក កាន់តែស្រស់ស្អាត និងទាក់ទាញបំផុត។ និយាយរួមមុខងារនេះ គឺអាចធ្វើជាឧបករណ៍ សម្រាប់លម្អគេហដ្ឋានបាន ឬដាក់បង្ហាញអាកាសធាតុ ព្រមទាំងកម្មវិធីកម្សាន្ត ផ្សេងៗទៀតបាន។ ជាមួយនឹងបច្ចេកវិទ្យាមួយនេះ លោកអ្នកកុំបារម្ភអី ព្រោះ Ambient ប្រើប្រាស់ ថាមពលអគ្គិសនីត្រឹមតែ ៤០% នៃថាមពល ដែលអ្នកប្រើពេល ទស្សនាទូរទស្សន៍តែប៉ុណ្ណោះ ជាពិសេសមិនមានបញ្ហារឿងស្នាមដាម លើអេក្រង់នោះទេ បើទោះបីជាមានការបើកប្រើយូរ ប៉ុណ្ណាក៏ដោយ។

 

3. One Invisible Connection

 

ជាដុំដែលអាចតភ្ជាប់ខ្សែទៅកាន់ឧបករណ៍ផ្សេងៗ បានយ៉ាងងាយស្រួល ដោយមិនធ្វើឱ្យមានភាព រញ៉េរញ៉ៃក្បែរទូរទស្សន៍ ទោះបីដាក់លើតុ ឬចាប់ជាប់ជញ្ជាំងក៏ដោយ។ ជាមួយប្រព័ន្ធអុបទិ កដែលគ្មានខ្សែរញ៉េរញ៉ៃ ជួយបន្ធូរភាពតានតឹង ពីខ្សែរប៉ាត់រប៉ាយ និងតុបតែងបន្ទប់ទទួលភ្ញៀវ ព្រមទាំងក្នុងគេហដ្ឋាន របស់អ្នកឱ្យស្រស់ស្អាតហើយជួយឱ្យអ្នកអាច ដាក់ឧបករណ៍នៅឆ្ងាយ បានដូច្នេះអ្នកនឹងនៅសល់ កន្លែងសម្រាប់តុបតែងលម្អ បានផងដែរ។

 

4. No gap wall-mount

 

គឺជាជើងចាប់ជាប់ជញ្ជាំងរបស់ QLED ដែលអាចតភ្ជាប់ទូរទស្សន៍ ទៅនឹងជញ្ជាំងបានយ៉ាងល្អ។

 

5. Boundless 360 Degree Design

 

សម្រាប់ចំណុចពិសេសនេះត្រូវបានរចនាឡើង យ៉ាងស្រស់ស្អាតតាមរចនាបទបែបទំនើប ទាន់សម័យដែលអាចផ្តល់ឱ្យអ្នក នូវភាពស្រស់ស្អាត ក្នុងគេហដ្ឋានទោះបីអ្នក មើលពីជ្រុងណា ក៏ដោយ។

ដើម្បីជ្រាបកាន់តែច្បាស់សូមចុច Link ខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍