CAMBO REPORT

Popup Advertising5 seconds

Galaxy Watch Active មានការ​ឌីហ្សាញ​ថ្មីប្លែក និង​មាន​តម្លៃ​ត្រឹម 200 ដុល្លារ​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីឆ្នាំទៅមិញ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវនាឡិកាឆ្លាតវៃ ត្រកូល Gear ជំនាន់ថ្មី ស្ថិតក្នុងជំនាន់ទី 4 មាន​ការ​កែ​ប្រែ ឈ្មោះថ្មី ដោយប្ដូរឈ្មោះពី Gear S ទៅជា Galaxy Watch វិញ ប៉ុន្តែវាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Tizen OS ដដែល​។ យ៉ាងណា នៅក្នុងព្រឹត្តិការ Galaxy Unpacked ដើមឆ្នាំ 2019 នេះ ក្រុមហ៊ុនអេឡិចត្រូនិចយក្ស របស់​កូរ៉េ​ខាង​ត្បូង ក៏បាន​បញ្ចេញ​ជំនាន់ថ្មី ចេញមកជាផ្លូវការមួយទៀត ដោយវាមានឈ្មោះហៅថា Galaxy Watch Active ហើយ​យើង​នឹង​បង្ហាញ​ចំនុច​ផ្សេងៗ នៅខាងក្រោម។

Galaxy Watch Active ត្រូវបានរចនាការឌីហ្សាញថ្មីប្លែក មានរូបរាងកាន់តែប្រសើរ បែបទាក់ទាញជាងមុន មានគែមអេក្រង់​សល់​តិច​បំផុត ជាមួយផ្ទៃ 40 មីលីម៉ែត្រ និងមានកម្រាស់ស្តើងជាងមុន នៅត្រឹម 10.2 មីលីម៉ែត្រ ប៉ុណ្ណោះ ខណៈ Galaxy Watch ជំនាន់​មុន មានកម្រាស់ 12.7 មីលីម៉ែត្រ។ វាបន្តការប្រើប្រព័ន្ធប្រតិបត្តិការ Tizen OS មិនប្តូរឡើយ តែជាជំនាន់ 4.0 ចុងក្រោយ (ដែល​មាន​ផ្ទៃបង្ហាញស្រដៀងទៅនឹង One UI ថ្មី) នៅលើបន្ទះឈីប Exynos 9110 មានរ៉េមទំហំ 768MB និង​មាន​ទំហំផ្ទុក 4GB។

នាឡិកាឆ្លាតវៃថ្មីនេះ មានអេក្រង់ទំហំ 1.1 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញគុណភាពបាន 360 x 360 px ដូចទៅនឹង Galaxy Watch ដាក់ចេញលក់កាលពីឆ្នាំ 2018 អញ្ចឹងដែរ។ ទោះជាយ៉ាងណា ទំហំថ្មរបស់នាឡិកាឆ្លាតវៃថ្មីនេះ ហាក់​ដូចជា​តូច​ជាង​នាឡិកាឆ្លាតវៃជំនាន់មុន ដោយ Galaxy Watch Active គឺមានទំហំថាមពលថ្មត្រឹមតែ 230mAh ប៉ុណ្ណោះ ខណៈដែល Galaxy Watch មានទំហំថ្មដល់ទៅ 300mAh ជាពិសេសវាថែមទាំងអាចសាកថ្មពីស្មាតហ្វូន Galaxy S10 បានទៀត។

សម្រាប់ Galaxy Watch Active គឺបានផ្តោតសំខាន់ទៅលើការតាមដាន សុខភាពជាប់ និងភ្ជាប់ទំនាក់ទំនងជាប់ ជាមួយការ​ត្រួត​ពិនិត្យ នូវមុខងារវាស់ចង្វាក់បេះដូង សម្ពាធអារម្មណ៍ ចលនាដង្ហើម និងជួយទៅដល់ការ ថែទាំសុខភាព ដូចជា​បង្ហាញ​ដំណេក វាស់​ជំហ៊ាន​ដើរ កាឡូរី និងលំហាត់ប្រាណ ជាដើម។ វាក៏មានអាវក្រោះ ការពារ 5ATM និងអាចមុជទឹកបាន​ជម្រៅ​ដល់ 50 ម៉ែត្រ។

អញ្ចឹង ចំពោះនាឡិកាឆ្លាតវៃ Galaxy Watch Active គឺមានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ Silver, Black, Rose Gold និងពណ៌ចុងក្រោយ Sea Green។ ខាងក្រុមហ៊ុន Samsung នឹងបញ្ចេញលក់ Galaxy Watch Active តំណាល​ជាមួយ Galaxy S10 Series ដែរ ក្នុងតម្លៃ 199.99 ដុល្លារ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: នាឡិកាវៃឆ្លាត