CAMBO REPORT

Popup Advertising5 seconds

ប៊ូតុង​ត្រឡប់​ក្រោយអាច​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​របាបញ្ជា​នៅ​ក្នុង Android Q!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលដាក់បញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ក្រុមហ៊ុន Google បានដាក់មុខងារថ្មី ទៅឲ្យរបាបញ្ជារបស់ខ្លួន ដែលឲ្យឈ្មោះថា Gesture Navigation Bar ដោយអាចឲ្យអ្នក ប្រើប្រាស់ធ្វើការបញ្ជា ក្នុងលក្ខណៈថ្មីប្លែកមួយខុសពីមុន លើសពីនេះទៅទៀត យើងក៏បានឃើញថា ប៊ូតុង Recent Apps ក៏ត្រូវបានដកចេញផងដែរ ហើយរក្សាទុកតែប៊ូតុង Home នៅកណ្ដាល និងប៊ូតុងត្រឡប់ក្រោយតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ក៏បានលេចចេញ​ ព័ត៌មានថ្មីមួយទៀតថា នៅលើប្រព័ន្ធប្រតិបត្តិការ Android Q ដែលក្រុមហ៊ុន Google ចង់ដកប៊ូតុងត្រឡប់ ក្រោយចេញថែមទៀត ដោយនៅលើរបា បញ្ជាគឺមានតែប៊ូតុង Home តែមួយប៉ុណ្ណោះ សម្រាប់ធ្វើការបញ្ជាតែម្ដង។

 

 

នេះបើយោងទៅតាមការស្រាវជ្រាវ របស់គេហទំព័រ XDA បានដាក់បង្ហាញថាប៊ូតុង Home នឹងដើរតួនាទី ទាំងអស់ជំនួសឲ្យប៊ូតុង Recent Apps និងថែមទៀតប៊ូតុងត្រឡប់ក្រោយតែម្ដង ដោយត្រូវបានគេប្រទះឃើញ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android Q ដែលកំពុងតែស្ថិតនៅ ក្នុងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ។ ហេតុនេះហើយ បើសិនជាអ្នកប្រើប្រាស់ ចង់ធ្វើការត្រឡប់ក្រោយ ដូច្នេះអ្នកតម្រូវ ឲ្យរុញប៊ូតុង Home ដែលនៅចំកណ្ដាល ទៅផ្នែកខាងឆ្វេង និងរុញឡើងលើដើម្បី ទៅកាន់កម្មវិធីដែលបានបើកថ្មី ដូចនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie អញ្ចឹងដែរ។ ក្រៅពីនេះ បើសិនជាអ្នក ប្រើប្រាស់ ធ្វើការរុញប៊ូតុង Home ទៅផ្នែកខាងស្ដាំវិញនោះ វានឹងធ្វើការបើកកម្មវិធី ដែលអ្នកបានបើកចោលពីមុន បន្ទាប់ពីកម្មវិធីកំពុងតែ ប្រើប្រាស់ថែមទៀតផង ហើយបើសិនជាក្រុមហ៊ុន Google ពិតជាសម្រេចចិត្តដាក់ របារបញ្ជាថ្មីនេះទៅលើ Android Q មែននោះ ការប្រើប្រាស់ប្រាកដជា មានភាពខុសប្លែកម្យ៉ាងផងដែរ ក៏ប៉ុន្ដែសម្រាប់ពេលឥឡូវនេះ នៅមិនទាន់មាន ពត៌មានច្បាស់លាស់នៅឡើយទេ។

 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីរបារបញ្ជាថ្មីមាននៅលើ Android Q៖

 

 

សរុបមក ពិតប្រាកដណាស់ សម្រាប់ពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់អាចសន្មតបានថា ការលុបចោលប៊ូតុងត្រឡប់ ក្រោយពីរបារបញ្ជា គឺជាការពិតនោះទេ ដោយសារតែប្រព័ន្ធប្រតិបត្តិការ Android Q នៅមិនទាន់បាន ចេញជាផ្លូវការនៅឡើយ ដោយកំពុងស្ថិតនៅក្នុង ដំណាក់កាលធ្វើការ សាកល្បងតែប៉ុណ្ណោះ។ តើប្រិយមិត្តអ្នកអាន គិតយ៉ាងណាដែរ? តើអ្នកទាំងអស់គ្នាចូលចិត្ត របាបញ្ជាថ្មីដែលមាននៅក្នុង Android 9.0 Pie ដែរឬទេ? ហើយអ្នកគិតយ៉ាងណាដែរ បើពិតជាគ្មានប៊ូតុង ត្រឡប់ក្រោយមែនក្នុង Android Q នៅពេលដាក់ចេញជាផ្លូវការ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: ចំណេះដឹងទូទៅ