CAMBO REPORT

Popup Advertising5 seconds

Lumix TZ95 ប្រើ​លែន Leica អាច​ថត​វីដេអូ 4K, Zoom បាន 30x លក់ក្រោម 450$ ប៉ុណ្ណោះ (តម្លៃទីផ្សារខាងក្រៅ)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Panasonic កាលពីម្សិលមិញនេះទើបតែ ប្រកាសចេញជាផ្លូវការ នូវម៉ាស៊ីនកាមេរ៉ាក្នុងខ្សែស្រឡាយ Lumix របស់ខ្លួនមួយម៉ូឌែលទៀត ដែលមានឈ្មោះហៅជាផ្លូវការថា Lumix TZ95 ឬ ZS80 (សម្រាប់ទីផ្សារអាមេរិក) ជាមួយនឹងរូបរាងតូច ងាយស្រួលទុកដាក់ និងយកតាមខ្លួន ជាមួយនឹងការបង្កើន សមត្ថភាពថតរូប វីដេអូ ក៏ដូចជាមុខងារបន្ទាប់បន្សំ ជាច្រើនផ្សេងទៀត ដែលលក់ក្នុងតម្លៃធូរថ្លៃ អាចទាញចិត្តមហាជន​ឲ្យ ទិញវាយកទៅប្រើប្រាស់បាន។

 

 

Lumix TZ95 មិនមែនជាពពួក Mirrorless ទេ វាស្ថិតក្នុងខ្សែស្រឡាយ ម៉ាស៊ីនពពួកឌីជីថល មានសមត្ថភាពថតរូបសន្លឹក ក្នុងទំហំល្បឿនលឿន 10 ប៉ុស៍ ក្នុងទំហំ 20.3 មេហ្គាភិចសែល តាមរយៈសេនស័រ CMOS ទំហំ 1/2.3 អ៊ីញ អនុញ្ញាតឲ្យថាថតរូប បានប្រសើរជាង ស្មាតហ្វូនកំពូលៗបាន សាកសមសម្រាប់អ្នក ដែលចូលចិត្តថតរូប ដើរលេង ឬចេញក្រៅប្រទេសជាដើម។

 

TZ95/ZS80 របស់ Panasonic ក៏បានបំពាក់មកជាមួយ នឹងកែវលែនរបស់ Leica មករួចជាស្រេចផងដែរ ដែលវាមានសមត្ថភាព អាចធ្វើការ Zoom បានដល់ទៅ 30x មិនធ្វើឲ្យបាត់បង់គុណភាព តែតម្រូវឲ្យមានលំនឹងដៃល្អ ឬប្រើប្រាស់ Tripod ជំនួយ ដើម្បីទទួលបាន រូបភាពច្បាស់ល្អ នៅពេលធ្វើការ Zoom ខ្លាំង។ កែវលែននោះមានប្រវែង 24mm មិនអាចដោះដូរបានឡើយ ជាប្រភេទ Fixed Lens បំពាក់មកជាមួយនឹង មុខងារការពារ រំញ័រផងដែរ ងាយស្រួលក្នុងការថត វីដេអូបានដល់កម្រិត 4K ក្នុងល្បឿន 30fps។

 

 

ម៉ាស៊ីនកាមេរ៉ានេះមិនត្រឹមតែល្អ សម្រាប់អ្នកចូលចិត្តថត រូបទូទៅនោះទេ អ្នកដែលធ្វើ Vlog ក៏អាចប្រើប្រាស់វាជាមួយ បទពិសោធន៍ល្អផងដែរ ព្រោះវាបំពាក់មក ជាមួយនឹងអេក្រង់ Touchscreen  អាចបត់មកខាងមុខបាន ជាមួយនឹង Dot អេក្រង់ 104 លាន ទំហំ 3 អ៊ីញ សម្រាប់ប្រើប្រាស់ថត ឬម្ចាស់របស់វាអាចថតតាមរយៈ View Finder ក៏បាន។

 

ជុំវិញសមត្ថភាពកំណត់មុខងារទៅ លើការថតរូបវិញអាច កំណត់កម្រិតពន្លឺ ISO ចាប់ពី 80-3200 ក៏ដូចជាល្បឿន Shutter Speed លឿនបំផុត 1/16000 ក៏ដូចជាមុខងារថតរូបទៅតាមការកំណត់ Mode ដូចជា៖ Daylight, Shade, Night…… ជាដើម ដោយរាល់រូបភាព និងវីដេអូត្រូវផ្ទុក នៅក្នុងមេម៉ូរីពពួក SDXC ឬអាចធ្វើការ តភ្ជាប់ទៅកាន់ស្មាតហ្វូន ថេប្លេត រត់ដោយ Android និង iOS ដើម្បីចែករំលែករូបភាពភ្លាម ទៅកាន់បណ្ដាញ សង្គមតាមរយៈ WiFi បានទៀតផង។

 

 

Panasonic Lumix TZ95 ចាប់ផ្ដើមទទួលការ​ កុម្មង់ចាប់ពីថ្ងៃនេះតទៅហើយ ដោយមានតម្លៃត្រឹមតែ USD 449$ ប៉ុណ្ណោះ ហើយអាចនឹង មកដល់ទីផ្សារស្រុកខ្មែរក្នុង តម្លៃប្រហាក់ប្រហែលគ្នានេះ ឆាប់ៗខាងមុខនេះផងដែរ។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលមានគម្រោងចង់ទិញ ម៉ាស៊ីនកាមេរ៉ាតូច ដែលមានសមត្ថភាពដូច បានរៀបរាប់ខាងលើ អាចត្រៀមឲ្យហើយទៅ ព្រោះដោយយោងតាមសមត្ថភាព ក៏ដូចជាតម្លៃ គឺល្មមអាចពិចារណាបាន បើអ្នកមិនចង់ចំនាយច្រើនជាង USD 500!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: DPReview Tag: កាមេរ៉ា