CAMBO REPORT

Popup Advertising5 seconds

Samsung បញ្ចេញ​ថេប្លេត Galaxy Tab S5e និង Tab A 10.1 (2019) ជា​ផ្លូវការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្របពេលដែលថ្ងៃ Unpacked ស្មាតហ្វូន Galaxy S10 Series កាន់តែខិតជិតមកដល់នោះ ស្រាប់តែពេលនេះ ក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញថេប្លេតជំនាន់ថ្មីចំនួន 2 ម៉ូឌែល ជាផ្លូវការ មុនបាត់ទៅហើយ នោះគឺ Galaxy Tab S5e និង Galaxy Tab A 10.1 (2019)។ ចង់ដឹងថា ថេប្លេតទាំងនេះ មានលក្ខណៈសម្បត្តិយ៉ាងណាខ្លះនោះ យើងនឹងធ្វើការបង្ហាញ ដល់ប្រិយមិត្ត​អ្នក​អាន​ទាំងអស់គ្នា ដូចខាងក្រោម៖

 

•    Galaxy Tab S5e

 

ទៅលើ Galaxy Tab S5 មានឈ្មោះអក្សរចុង “e” នេះ គឺដូចគ្នានិង Galaxy S10e ដែរ ប៉ុន្តែថេប្លេត Galaxy Tab S5e បាន​ចេញ​មក​មុន​ហើយ។ សម្រាប់ Galaxy Tab S5e នេះ វាមិនស្ថិតក្នុងលំដាប់ខ្ពស់ដូច Galaxy Tab S4 10.5 អ៊ីញ កាលពីឆ្នាំមុនឡើយ តែ​ក៏មិនអន់នោះដែរ។ ងាកមកមើលរចនាបថរូបរាង Galaxy Tab S5e វិញ គឺវាមានលក្ខណៈស្រដៀងច្រើនទៅនឹង iPad Pro 11 អ៊ីញ និង 12.9 អ៊ីញ របស់ក្រុមហ៊ុន Apple ដែលជាគូរប្រជែងធំរបស់ខ្លួនអញ្ចឹងដែរ ជាមួយផ្នែកអេក្រង់ខាងមុខលាត ទុកផ្ទៃគែមដែល​សល់​ខ្លីទាំងអស់ អោយនៅប៉ុនគ្នា ឯផ្នែកខ្នងខាងក្រោយ វាមានភ្ជាប់ខ្សែអង់តែនដូចគ្នា ជាពិសេស ទីតាំងកាមេរ៉ា គឺប្តូរមកនៅ​ចំហៀង​វិញ លែងនៅចំកណ្តាលទៀតហើយ។

Galaxy Tab S5e នេះ គឺត្រូវបានបំពាក់អេក្រង់ កាន់តែធំជាងមុនជាមួយទំហំ 10.5 អ៊ីញ ជាប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព បានក្នុងកម្រិត 1600 x 2560 ភិចសែល និងមានកម្រិត Aspect Ratio 16:10 ប៉ុន្តែវាមិនអាចប្រើជាមួយប៊ិច Stylus បានទេ។ លើផ្នែកកម្លាំងម៉ាស៊ីន វាបានបំពាក់មកជាមួយ បន្ទះឈីប Snapdragon 670, មាន CPU ចំនួន 8 គ្រាប់ ដោយ 2 គ្រាប់ អាចរត់​ក្នុង​ល្បឿន 2.0GHz និង 6 គ្រាប់ទៀត រត់ក្នុងល្បឿន 1.7GHz, មានអមដោយរ៉េមទំហំ 4GB / 6GB ជាមួយអង្គផ្ទុក​ទិន្នន័យ​ទំហំ 64GB / 128GB ពីក្នុងប្រអប់ស្រាប់ និងអាចបន្ថែមខាងក្រៅបានដល់ 512GB ថែមទៀតផង។ Galaxy Tab S5e ជំនាន់ថ្មីនេះ ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជំនាន់ចុងក្រោយ  និងមានមុខមាត់ថ្មី One UI ដែលពោពេញទៅ​ដោយ​មុខងារ​យ៉ាង​​សំបូរ​បែប សម្រាប់ការប្រើប្រាស់។

ចូលមកដល់ផ្នែកកាមេរ៉ាម្តង ដោយថេប្លេតនេះ មានកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល និងមានកាមេរ៉ាផ្នែកខាងក្រោយវិញ វាមានទំហំ 13 មេហ្គាភិចសែល ដូចទៅនឹង Galaxy Tab S4 10.5 អ៊ីញ ដែរ អមជាមួយភ្លើង Flash LED មួយគ្រាប់។ វាមានរន្ធ Speaker AKG ចំនួន 4 គ្រាប់ នៅខាងលើ 2 និងក្រោម 2 ដូច iPad Pro ដែរ ហើយសម្រាប់ Speaker ទាំងនេះ ក៏មានភ្ជាប់មុខងារ Dolby Atmos ថែមទៀតផង។ ចំពោះកម្លាំងថាមពលថ្ម គឺមានទំហំ 7040mAh ដែលខាងក្រុមហ៊ុនអះអាងថា វាអាចប្រើបាន 14 ម៉ោង សម្រាប់ការទស្សនាវីដេអូ និងប្រើប្រាស់ការសាកថ្មលឿនជាមួយ USB-C (វាមិនមានរន្ធដោតកាស 3.5mm ទេ ប៉ុន្តែនៅ​ក្នុង​ប្រអប់​វាមាន USB-C តទៅឌុយ 3.5mm បាន)។ Galaxy Tab S5e គឺមានជម្រើស 3 ពណ៌សម្រាប់ជ្រើសរើស រួមមានពណ៌ខ្មៅ, ពណ៌មាស និងពណ៌ប្រាក់។

 

•    Galaxy Tab A 10.1 (2019)

 

ចំពោះ Galaxy Tab A 10.1 (2019) នេះ មានអេក្រង់លាតធំខាងមុខដូចទៅនឹង Galaxy Tab S5e ដោយការទុកផ្ទៃគែមដែលសល់ខ្លីទាំងអស់ អោយនៅប៉ុនគ្នា និងមានទីតាំងកាមេរ៉ា នៅចំហៀងដែរ ប៉ុន្តែមានការកាត់ឆ្នូតចែកពណ៌ជាពីរ នៅត្រង់កន្លែងកាមេរ៉ាហ្នឹង។ វាត្រូវបានបំពាក់អេក្រង់ទំហំ 10.1 អ៊ីញ ជាប្រភេទ IPS-LCD អាចបង្ហាញរូបភាព បានក្នុងកម្រិត 1900 x 1200 ហើយរន្ធ Speaker AKG  វាមានតែ 2 គ្រាប់ប៉ុណ្ណោះ និងមានភ្ជាប់មុខងារ Dolby Atmos ដែរ។

ចំពោះកម្លាំងម៉ាស៊ីន វាបានបំពាក់មកជាមួយ បន្ទះឈីប Exynos 7904, មាន CPU ចំនួន 8 គ្រាប់ ដោយ 2 គ្រាប់ អាចរត់ក្នុងល្បឿន 1.8GHz និង 6 គ្រាប់ទៀត រត់ក្នុងល្បឿន 1.6GHz, មានអមដោយរ៉េមទំហំ 2GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 32GB ពីក្នុងប្រអប់ស្រាប់ និងអាចបន្ថែមខាងក្រៅបានដល់ 400GB ថែមទៀត។ Galaxy Tab A 10.1 (2019) ជំនាន់ថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជំនាន់ចុងក្រោយ  និងមានមុខមាត់ថ្មី One UI ដូចទៅនឹង Galaxy Tab S5e ដែរ។ ចំពោះកម្លាំងថាមពលថ្ម គឺមានទំហំ 6150mAh ហើយអ្វីដែលល្អនោះ គឺរន្ធដោតកាស 3.5mm មិនត្រូវបានលុបបំបាត់ទេ។

សរុបចុងក្រោយមកវិញ Galaxy Tab S5e នឹងត្រូវបានខាងក្រុមហ៊ុន Samsung ដាក់លអោយ Pre-order ចាប់ពីថ្ងៃទី 12 ខែមីនា ក្នុងតម្លៃចាប់ពី 400 ដុល្លារ និងទទួលបាននៅថ្ងៃទី 04 ខែមេសា។ ឯ Galaxy Tab A 10.1 (2019) នឹងត្រូវដាក់លក់ក្នុងតម្លៃ 305 ដុល្លារ និងជាតម្លៃមួយ ល្មមពិចារណាបាន សម្រាប់ពពួកថេប្លេត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ថេប្លេត