CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Samsung អះ​អាង​ថា Galaxy Watch របស់​ខ្លួន​គឺ​ជា​​នាឡិកា​​លំដាប់​​កំពូល ដែល​​មាន​​ភាព​វៃ​ឆ្លាត​ជាង​គេ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចេកវិទ្យានៅពេលនេះ បានបោះជំហ៊ានកាន់តែខ្លាំងឡើងៗឥតឈប់ឈរ ហើយពីមួយជំនាន់ទៅមួយជំនាន់ យើងសង្កេតឃើញថា បច្ចេកវិទ្យាទាំងនោះមិនត្រឹមតែពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យប្រសើរជាងមុនប៉ុណ្ណោះទេ ក្នុងនោះ វាក៏បាននាំមកនូវ​មុខងារ​ថ្មីៗ​បន្ថែម​ទៀត សម្រាប់មនុស្សសម័យថ្មី ព្រោះវាចូលរួមចំនែកច្រើន ទៅលើការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ជាមួយ​គ្នានេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏បានបញ្ចេញនូវនាឡិកាវៃឆ្លាតជំនាន់ថ្មី ដែលយើងហៅថា Smartwatch របស់​ខ្លួន​កាលពីពេលថ្មីៗកន្លងទៅនេះ ដែលបច្ចុប្បន្នវាកំពុងមានវត្តមានលក់ពាសពេញទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ។

Galaxy Watch ត្រូវបានអភិវឌ្ឍន៍ឡើងជាមួយមុខងារថ្មីៗជាច្រើន ដែលធ្វើឲ្យអតិថិជន ដែលតែងតែគាំទ្រផលិតផលរបស់ Samsung កាន់តែជឿជាក់ និងទុកចិត្តទៅលើវា ពោរពេញដោយប្រណិតភាព។ នាឡិកាវៃឆ្លាតនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដែលត្រូវបានគេចាត់ទុកថាជានាឡិកាវៃឆ្លាត និងល្អបំផុត ថែមទាំងឈរលើចំនុចពិសេសៗទាំង 5 របស់វារួមមានដូចជា៖

 

•    មានតម្លៃសមរម្យបំផុត

•    មានរូបរាងល្អប្រណិតបែប Premium

•    មានគ្រូពេទ្យចាំមើលថែ (Samsung Health Functions)

•    ថាមពលថ្មកាន់បានយូរ

•    អាចភ្ជាប់ជាមួយស្មាតហ្វូនទាំង (Android និង iOS)

 

ការប្រើប្រាស់ Galaxy Watch គឺប្រៀបបានដូចជាអ្នកមានអ្វីៗទាំងអស់ស្ថិតនៅលើកដៃរបស់លោកអ្នក! សម្រាប់ប្រិយមិត្ត ដែល​មាន​ចំណាប់​អាមរ្មណ៍ ចង់ទទួលបាននូវបទពិសោធន៍ល្អ ទំនើប និងទាន់សម័យ អាចស្វែងរក ជាវនូវ Galaxy Watch នៅតាម​បណ្ដា​ហាង​ទំនើប​សាមសុង និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន Samsung ណាមួយ ដែលនៅជិតលោកអ្នកបំផុតទូទាំងផ្ទៃប្រទេស ថែមទាំង​ទទួល​បាន​ការធានាពេញ 1 ឆ្នាំទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: នាឡិកាវៃឆ្លាត