CAMBO REPORT

Popup Advertising5 seconds

Canon EOS RP កាមេរ៉ា Mirrorless ដែល​មាន​សេន​ស័រ Full-frame បង្ហាញ​ខ្លួន​ជា​ផ្លូវការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រមាណជា 5 ខែកន្លងទៅ ក្រុមហ៊ុន Canon បានប្រកាសចេញនូវម៉ាស៊ីនកាមេរ៉ា ដែលស្ថិតក្នុងខ្សែស្រឡាយ EOS មានឈ្មោះថា R ឬ EOS R ជាម៉ាស៊ីនពពួក Mirrorless ដែលមានទំហំម៉ាស៊ីនតូច តែមានលក្ខណៈសម្បត្តិប្រសើរ អាចប្រកួតប្រជែង​ជាមួយ​ម៉ាស៊ីន​ថ្លៃៗ​បាន។ មកដល់ពាក់កណ្ដាលខែកុម្ភៈនេះ ក្រុមហ៊ុន Canon បានប្រកាសចេញនូវម៉ាស៊ីនកាមេរ៉ាពពួក Mirrorless មួយទៀត ដែល​មានឈ្មោះហៅជាផ្លូវការថា EOS RP ដែលបន្ថែមកន្ទុយ P។ ម៉ាស៊ីនមួយនេះមានវិមាត្រសរុប 12.7 x 9.7 x 6.1cm ដែល​ធ្វើ​ឲ្យ​វាមានទំហំតូចជាង EOS 800D ឬ EOS Rebel T7i ទៅទៀត តែមានសមត្ថភាពប្រសើរជាង។

EOS RP គឺជាម៉ាស៊ីនកាមេរ៉ាពពួក Mirror ទី 2 របស់ Canon ដែលបានបំបាក់មកជាមួយសេនស័រថតរូបភាព និងវីដេអូ កម្រិត Full-frame។ មិនខុសគ្នាប៉ុន្មានពី EOS R នោះទេ EOS RP អាចភ្ជាប់ ឬធ្វើការប្រើប្រាស់ជាមួយកែវលែនជំនាន់ថ្មីពពួក RF Mount ហើយ​នៅ​តែអាចបន្តប្រើប្រាស់ជាមួយកែវលែនពពួក EF និង EF-S បានដដែល តែត្រូវប្រើប្រាស់ Adapter ជាជំនួយ ដែលការធ្វើ​បែប​នេះ បើកសិទ្ធិឲ្យម្ចាស់ម៉ាស៊ីនជំនាន់ថ្មីមួយនេះ អាចថតរូបបានគ្រប់ស្ថានការណ៍ អាចផ្លាស់ប្ដូរកែវលែន​ទៅ​តាម​កាលៈទេសៈ​នៃ​ប្លង់​ដែលចង់ថត។ ជាក់ស្ដែង EOS RP ប្រើប្រាស់សេនស័រ CMOS ដែលអាចថតរូបភាពបានក្នុងទំហំ 26.2 មេហ្គាភិចសែល ដែល​ប្រើប្រាស់ខួរក្បាល DIGIC 8 Processor ក្នុងការផលិតរូបភាព អមមកជាមួយនឹងមុខងារ Dual Pixel Auto Focus ធ្វើឲ្យវា​មាន​សមត្ថភាព​ខ្ពស់ក្នុងការចាប់យកចំនុចគោលដៅ ដោយសមត្ថភាពចំនុច Focus របស់វាលោតដល់ទៅ 4779 ចំនុចឯណោះ ដែល​នេះ​ពិតជាពិសេសសម្រាប់ Photographer ក្នុងការដេញថតរូបបានគ្រប់ស្ថានការណ៍។

ជុំវិញសមត្ថភាពល្បឿនថតរូបវិញ វាអាចថតរូបបានលឿនបំផុតត្រឹម 5fps ឬ 4fps សម្រាប់ការថតនៅក្នុងមុខងារ Servo AF ហើយ​ក្នុង Canon ក៏មានមុខងារ Face Detection ដោយដេញចាប់ភ្នែករបស់មនុស្ស ដើម្បីធ្វើឲ្យការ Focus ត្រឹមត្រូវបានល្អ និងកាន់តែ​ប្រសើរ​ជាង​ជំនាន់មុនៗ។ ម៉ាស៊ីននេះក៏អាចធ្វើការកំណត់កម្រិតពន្លឺ ISO ចាប់ពី 100 ឡើងទៅ 25600 អមមកជាមួយល្បឿន Shutter Speed យូបំផុត 30 វិនាទី និងលឿនបំផុត 1/4000 វិនាទីដែរ។ ក្រៅពីសមត្ថភាពក្នុងការថតរូបបានល្អហើយ វាក៏អាច​ថ​ត​វីដេអូ​បាន​ដល់កម្រិត 4K ក្នុងល្បឿន ជាស្តង់ដារខ្សែភាពយន្តទៀតផងដែរគឺ 24fps ឬថតកម្រិត 1080p ល្បឿន 60fps និងតាម​ការ​កំណត់​ចុះ​មកក្រោយទៀត។ រាល់ការកំណត់ ការប្រើប្រាស់ទូទៅគឺត្រូវបង្ហាញនៅលើអេក្រង់ដែលអាចកាច់បត់បែនបានទំហំ 3 អ៊ីញ ជាប្រភេទ Touchscreen ដែលអាចចុចបញ្ជាមានភាពងាយស្រួល និងអាចប្រើប្រាស់ Viewfinder ដែលមានអេក្រង់ OLED សម្រាប់​បង្ហាញ ជាមួយចំនុច Dot ដល់ 2.36 លាន។

 

លក្ខណៈសម្បត្តិទូទៅនៃ EOS RP៖

 

 

Canon នឹងបញ្ចេញម៉ូឌែល EOS RP ថ្មីមួយនេះលក់នៅក្នុងទីផ្សារនាខែមីនាខាងមុខនេះឯង ដោយ​តម្លៃ​ត្រូវ​បាន​កំណត់​តាម​ទីផ្សារ អន្តរជាតិដូចខាងក្រោម៖

 

•    EOS RP តែតួម៉ាស៊ីន តម្លៃ USD 1,299

•    EOS RP + Adapter + កែវលែន EF ប្រវែង 24-105mm តម្លៃ USD 2,399

 

តម្លៃនេះអាចនឹងមានការប្រែប្រួលទៅតាមទីផ្សារអន្តរជាតិនីមួយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: DPReview Tag: កាមេរ៉ា