CAMBO REPORT

Popup Advertising5 seconds

នាឡិកាឆ្លាតវៃ​អេក្រង់​បត់​ក៏មាន​មុខ​នៅ​ក្នុង​ព្រឹតិ្តការណ៍ MWC ឆ្នាំ 2019 ដែរ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មិនត្រូវការរង់ចាំយូរទៀតនោះទេ ដោយព្រឹតិ្តការណ៍ MWC ឆ្នាំ 2019 នឹងត្រូវបានចាប់ផ្ដើមក្នុងរយៈពេល 2 សប្ដាហ៍ទៀតតែប៉ុណ្ណោះ ដែលជាវិធីពិព័រណ៍ធំបំផុតនៅលើពិភពលោក សម្រាប់ការដាក់បង្ហាញបច្ចេកវិទ្យាថ្មីៗ ទៅលើឧស្សាហកម្មទូរសព្ទចល័តផងដែរ។ ចំណែក​ឯនៅក្នុងឆ្នាំ 2019 នេះ ត្រូវបានគេរំពឹងរួចមកហើយថា នឹងមានឧបករណ៍អេឡិចត្រូនិកថ្មីមួយ ដែលមានការចាប់អារម្មណ៍​ច្រើន​ជាងគេ ដោយនោះគឺជាស្មាតហ្វូនអេក្រង់បត់តែម្ដង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុន Nubia ក៏នឹងរៀបចាំដាក់បង្ហាញ​នាឡិកា​ឆ្លាតវៃ បែបអេក្រង់បត់ថែមទៀតផង នៅក្នុងឆ្នាំនេះ។

បន្ទាប់ពីក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាកធំៗ ដូចជា Samsung និង Huawei ដែលនឹងដាក់បង្ហាញស្មាតហ្វូនអេក្រង់បត់  ជំនាន់ដំបូង​រៀងៗ​ខ្លួន ក៏មានក្រុមហ៊ុនមួយទៀតផងដែរ នឹងដាក់បង្ហាញឧបករណ៍អេឡិចត្រូនិកអេក្រង់បត់មួយដែរ ដោយមិនមែន​ជា​ស្មាតហ្វូន​នោះឡើយ ក៏ប៉ុន្ដែបែរទៅជានាឡិកាឆ្លាតវៃទៅវិញ។ នាឡិកាឆ្លាតវៃបំពាក់ដោយអេក្រង់បត់មួយនេះ មានឈ្មោះថា Nubia Alpha នឹងត្រូវបានបង្ហាញខ្លួនជាផ្លូវការដំបូង នៅក្នុងខែសីហា ឆ្នាំ 2018 មកម្ល៉េះ ដោយប្រើប្រាស់អេក្រង់ប្រភេទ OLED ហើយមានរបៀប​ពាក់​ដោយរុំជុំវិញកដៃរបស់អ្នកប្រើប្រាស់តែម្ដង។  ក្រុមហ៊ុនចិន Nubia ក៏បានបង្ហោះរូបភាព Poster មួយសន្លឹកផងដែរ នៅលើ​កម្មវិធី​បណ្ដាញសង្គម Weibo ដែលបានបង្ហើបអំពីនាឡិកាឆ្លាតវៃអេក្រង់បត់នេះ ដោយសរសេរថា “Flex Your Lite” ថែមទៀតផង។ លើសពីនេះទៅទៀត កាលពីក្នុងខែកញ្ញា ឆ្នាំ 2018 ក្រុមហ៊ុន Nubia ក៏បានដាក់ឧបករណ៍គម្រូ នៃ​នាឡិកាឆ្លាតវៃអេក្រង់​បត់នេះ​ផង​ដែរ ក៏ប៉ុន្ដែគ្រាន់តែដាក់បង្ហាញឲ្យទស្សនាប៉ុណ្ណោះ និងមិនបានចាប់កាន់ប្រើប្រាស់ផ្ទាល់នោះទេ ដោយសារតែទាំងនោះស្ថិតនៅ​តំណាក់​​កាល​សាកល្បងនៅឡើយ។

សរុបមក បើយោងទៅតាមរបាយការណ៍ បង្ហាញឲ្យបានដឹងថា នាឡិកាឆ្លាតវៃអេក្រង់បត់គឺពិតជាមានរូបរាងប្លែក និងស្រស់ស្អាត់ផង​ដែរ ក៏ប៉ុន្ដែចំពោះផ្នែកប្រើប្រាស់ប្រចាំថ្ងែ ហើយនិងគុណភាពរបស់ឧបករណ៍នេះវិញ នៅមិនទាន់មានពត៌មានលេចធ្លាយ​បង្ហាញ​នោះ​ទេ សម្រាប់ពេលបច្ចុប្បន្ននេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: នាឡិកាវៃឆ្លាត