CAMBO REPORT

Popup Advertising5 seconds

ឧបករណ៍​សាកថ្មឥត​ខ្សែ​សម្រាប់​រថយន្ត​ស៊េរីថ្មី អាច​នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​ខាង​មុខ​ជា​លើក​ដំបូង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការសាកថ្មនៅលើស្មាតហ្វូនឥតខ្សែ កើតមានឡើងប៉ុន្មានឆ្នាំហើយ រីឯការសាកថ្មសម្រាប់រថយន្តទំនើបៗ ពពួក Hybrid ដែលមាន​អាគុយ ដើម្បីកាត់បន្ថយការចំនាយថ្លៃសាំង ក៏ដូចជាជួយកាត់បន្ថយផ្សែងពុលរបស់ផែនដី ក៏បានកើតមានឡើងប៉ុន្មានឆ្នាំដូចគ្នា គ្រាន់​តែ​មួយសាកថ្មដោយឥតខ្សែ ហើយមួយទៀតគឺត្រូវសាកដោយប្រើខ្សែ។ សម្រាប់អនាគតឆាប់ៗខាងមុខនេះ រថយន្តពពួក EV ឬហៅ​ពេញថា Electronic Vehicle ក៏នឹងទទួលបានមុខងារថ្មីមួយទៀតដែរ គឺការសាកថ្មដោយឥតប្រើខ្សែ ដែលនឹងជួយកាត់បន្ថយ​ហានិភ័យ​ខ្ពស់ រវាងរថយន្ត និងឌុយសាក។

ក្រុមហ៊ុនដែលនៅពីក្រោយបច្ចេកវិទ្យាថ្មីនេះមានឈ្មោះថា WiTricity ដែលបានទទួលសិទ្ធិក្នុងការប្រើប្រាស់មុខងារ Halo Technology របស់ក្រុមហ៊ុនផលិតឈីប Qualcomm ក្នុងការអភិវឌ្ឍន៍បន្ថែម ដើម្បីនាំយកមុខងារសាកថ្មឥតខ្សែសម្រាប់រថយន្ត EV ទំនើបៗ បានប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ WiTricity បានឲ្យដឹងផងដែរថា វាមានប្រសិទ្ធភាពក្នុងការក្នុង​ការបញ្ជូន​ថាមពល​បាន 93% ដែលអាចប្រើប្រាស់ជាមួយកម្លាំងសាក 11+ kW ដែលនៅខ្សោយជាងការសាកថ្មតាមខ្សែល្បឿនលឿននាពេលបច្ចុប្បន្ន តែ WiTricity នឹងពង្រឹងបន្ថែមជុំវិញរឿងនេះ ធ្វើយ៉ាងណាឲ្យវាសាកបានរហ័សតាមដែលអាចធ្វើទៅតាមសម្រាប់ក្ដារដំបូង។

 

 

ការនាំយកមុខងារសាកថ្មឥតខ្សែមកកាន់ទីផ្សារថយន្តនេះមិនមែនជារឿងថ្មីនោះទេ ព្រោះគម្រោង​នេះ​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ឆ្នាំ​មក​ហើយ គ្រាន់តែវានៅមិនទាន់ទទួលបានជោគជ័យ 100% ក្នុងការដាក់ឲ្យប្រើប្រាស់ក្នុងទីផ្សារពិភពលោក។ សម្រាប់ WiTricity មក​ដល់​ពេលនេះ គឺបានខិតជិតដល់ពេលវេលាសមស្រប ក្នុងការចេញបន្ទះសាកថ្មឥតខ្សែសម្រាប់រថយន្តទំនើបហើយ ដែលក្នុងនោះ​មាន​ក្រុមហ៊ុន​ផលិត​រថយន្តធំៗជាច្រើនបានប្រកាសឲ្យដឹងថា ខ្លួនមានគម្រោងក្នុងការនាំយកមុខងារសាកថ្មឥតខ្សែនេះមកប្រើប្រាស់​ជាមួយ​រថយន្ត​របស់ខ្លួនដែរដូចជា BMW, Toyota, Aptiv, Nissan, GM ជាដើម ។ល។ ដូច្នេះ យើងនឹងរង់ចាំមើលទីផ្សារថយន្ត​នាថ្ងៃ​អនាគត​បន្ថែមទៀត ថាតើនឹងមានការវិវឌ្ឍន៍ខ្លួនកម្រិតណាទៀត ព្រោះការសាកថ្មឥតខ្សែមួយនេះ នឹងជួយកាត់បន្ថយហានិភ័យច្រើន ថែមទាំង​ងាយ​ស្រួលទៅដល់ម្ចាស់រថយន្ត មិនចាំបាច់ដោតឌុយសាកថ្ម ឬភ្លេចសាកថ្មទៀតឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: យានយន្ត