CAMBO REPORT

Popup Advertising5 seconds

iPad Mini ស៊េរី​ក្រោយ​នឹង​មិន​មាន​រូប​រាង​ខុស​ប្លែក​ច្រើន​ឡើយ ត្រឹម​តែ​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតទៅអស់រយៈពេលប្រហែលជាជាង 4 ឆ្នាំហើយ ដែលក្រុមហ៊ុន Apple ដាក់បញ្ចេញ iPad Mini ជំនាន់ចុងក្រោយរបស់ខ្លួន (iPad Mini 4)  ដោយមកដល់ឆ្នាំ 2019 នេះ ក៏មានពាក្យចចាមអារ៉ាមថា ទីបំផុត Apple នឹងដាក់បង្ហាញ iPad Mini ជំនាន់ទី 5 របស់ខ្លួនជាផ្លូវការហើយ នៅក្នុងឆ្នាំនេះ។ ទោះបីជា iPad Pro ត្រូវបានធ្វើការកែប្រែរូបរាង ឲ្យមើលទៅទំនើប និងមានអេក្រង់លាតក៏ដោយ តែបើយោង ទៅតាមរបាយការណ៍ថ្មីៗនេះ បានបង្ហាថា iPad Mini 5 នឹងមានរូបរាងចាសដដែល ប៉ុន្ដែកម្លាំងម៉ាស៊ីនខាងក្នុង នឹងមានល្បឿនកាន់តែលឿន ជាងមុន។

របាយការណ៍ថ្មីមួយនេះ ត្រូវបានលេចចេញមកពីប្រភព Mac Otakara ដែលជាគេហទំព័រ ក្នុងប្រទេសជប៉ុន ហើយក្រៅពី បង្ហាញឲ្យបានដឹងថា iPad Mini 5 នឹងនៅតែទទួលបាន ការរចនាចាស់ដដែល ចំណែកឯរន្ធសាកថ្ម ក៏នៅតែ ប្រើប្រាស់ខ្សែប្រភេទ Lightning ផងដែរ ក៏ប៉ុន្ដែរន្ធដោតកាសទំហំ 3.5mm នឹងនៅតែមានវត្តមាន លើថេប្លេតជំនាន់ក្រោយ នេះដូចគ្នា។ បើសិនជានៅផ្នែកខាងក្នុង ម៉ាស៊ីនវិញនោះ iPad Mini 5 អាចនឹងត្រូវបានបំពាក់ដោយបន្ទះឈីប A10 Fusion ឬក៏ A10X Fusion ផងដែរ ដូច្នេះម៉ាស៊ីននៅលើថេប្លេតនេះ នឹងមានកម្លាំងស្មើទៅនឹង iPad 9.7 2018 ឬក៏ iPad Pro 2018 អញ្ចឹងដែរ ប៉ុន្ដែចំពោះឧបករណ៍ខ្មៅដៃ Apple Pencil គឺនៅមិនទាន់ដឹងច្បាស់ថា អាចប្រើប្រាស់នៅលើ iPad Mini 5 នេះបាននៅឡើយទេ។ 

សរុបមក ដោយសារតែរូបរាងខាងក្រៅ មិនសូវបានការខុសប្លែកច្រើន ហើយបូកផ្សំទៅនឹងការ លក់ហាក់ដូចជាមានការធ្លាក់ចុះ សម្រាប់ក្រុមហ៊ុន Apple នាពេលឥឡូវនេះនោះ ដូច្នេះតម្លៃរបស់ iPad Mini 5 អាចនឹងស្ថិតនៅក្នុង កម្រិតមួយសមរម្យ ក៏ប៉ុន្ដែនេះគ្រាន់តែជា ការព្យាករណ៍ទុកមុនប៉ុណ្ណោះ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ថេប្លេត