CAMBO REPORT

Popup Advertising5 seconds

AirPods ជំនាន់ថ្មីរបស់ Apple អាចនឹងជួយអោយ​ការ​ពាក់​កាន់​តែ​ងាយ​ស្រួល ដោយ​​មិន​ងាយ​រអិល​ឬជ្រុះចេញ​​​ឡើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រហូតមកដល់ពេលនេះ ព័ត៌មានចចាមអារ៉ាមមិនតិចនោះទេ ពាក់ព័ន្ធនឹងកាសឥតខ្សែ AirPods ជំនាន់ទី 2 របស់ក្រុមហ៊ុន Apple ដែល​អាច​នឹង​បង្ហាញ​វត្តមាន​ចូល​មក​កាន់​ទីផ្សារ នៅ​ពាក់​កណ្ដាល​ឆ្នាំ 2019 នេះ។ ចំនុចទាំងនោះ រួមមាន ការផ្លាស់​ប្ដូរ​រូបរាង​អោយ​កាន់​តែប្រសើរ​ជាងមុន ដើម្បីធានាទៅដល់បទពិសោធន៍ ក្នុងការប្រើប្រាស់ ទាំងសម្លេង គុណភាព និងមានបំពាក់មុខងារសុខភាព ជាដើម។ លើសពីនេះ អាថ៌កំបាំងមួយត្រូវបានបង្ហាញដែរ នៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.2 ជាជំនាន់ Beta ដោយបញ្ជាក់ថា មុខងារ Siri នឹងអាចហៅទៅកាន់ AirPods ជំនាន់ទី 2 នេះ បានថែមទៀត។

ប្រហែលនៅមិនទានចប់ នៅឡើយទេ ព្រោះថាថ្មីៗនេះ ស្រាប់តែមានដំណឹងលេចធ្លាយមកមួយទៀត ទាក់ទងជាមួយកាសឥតខ្សែ AirPods ជំនាន់ទី 2 របស់ក្រុមហ៊ុន Apple។ តើជាអ្វីទៅ?

 

យោងតាមប្រភព 9to5mac បានធ្វើការបង្ហាញចំនុចមួយអោយដឹងថា សម្រាប់ AirPods ជំនាន់ថ្មីនេះ អាចនឹងជួយអោយការ​ពាក់កាស កាន់តែហាប់នឹងត្រចៀកជាងជំនាន់ដំបូង នៅពេលពាក់កាស ខណៈដែល AirPods ជំនាន់ទីមួយ មានតួខ្លួនរលោង ងាយ​នឹង​រអិល ឬជ្រុះចេញពីត្រចៀក នៅពេលដែលអោន ផ្អៀង ឬរត់ហាត់ប្រាណ ជាដើម។ សម្រាប់ភាពហាប់ណែននេះ វាអាចនឹង​ជួយ​មួយកម្រិតទៀតផងដែរ ទៅលើគុណភាពសម្លេង អោយកាន់តែរងំ ស្តាប់ទៅណែនអារម្មណ៍ តែម្តង។

សរុបមក សម្រាប់ចំនុចបន្ថែមមកថ្មីមួយនេះ យើងជឿជាក់ថា អ្នកគាំទ្រផលិតផលម៉ាកផ្លែប៉ោម ដែលកំពុងរង់ចាំទិញកាសឥតខ្សែ AirPods ជំនាន់ទី 2 នឹងមានអារម្មណ៍ពេញចិត្តថែមមួយកម្រិតទៀត ជាក់ជាមិនខាន ប្រសិនបើវាក្លាយជាការពិត។ តើនឹងមានអ្វី​លេច​ធ្លាយមកទៀត ទម្រាំកាសនេះបង្ហាញវត្តមានជាផ្លូវការ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: 9to5mac Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ