CAMBO REPORT

Popup Advertising5 seconds

ត្រកូល MSI ដែល​ខ្លាំង​ជាង​គេ​ក្នុង​ដើម​ឆ្នាំ 2019 មាន​តម្លៃ​ញាក់​សាច់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅដើមឆ្នាំ 2019 នេះ យើងសង្កេតឃើញមាន កុំព្យូទ័រយួរដៃ (Laptop) សម្រាប់លេងហ្គេម មានច្រើនប្រភេទមែនទែន ជាពិសេស​ក្រុមហ៊ុន ដែលបានសហការ ជាមួយនឹងក្រាហ្វិកកាត ជំនាន់ចុងក្រោយរបស់ NVIDIA RTX 20 Series។ ក្នុងចំណោមនោះ ខ្ញុំសូម​ដក​យកតែ MSI មកនិយាយទេ ដោយលើកយក តែម៉ូឌែលខ្លាំងជាងគេបំផុត ក្នុងចំណោមត្រកូលទាំងអស់របស់ MSI។ ដូចយើង​បាន ដឹងខ្លះហើយ តាមរយៈអត្ថបទមុនៗថា ត្រកូល MSI ដែលខ្លាំង មានដូចជា GS, GT និង GE តែបើសិក្សាអោយស៊ីជម្រៅ ជ័យ​លាភី ដែលសមនឹងទទួលផ្កាភ្លើង Award គឺមានតែ ត្រកូល GT ទេ ហើយម៉ូឌែលចុងក្រោយដែលយើងនឹងលើក​យកមក​និយាយ​នោះ​គឺ MSI GT75 Titan (RTX)។

ដើមឆ្នាំ 2019 នេះ ដើម្បីបង្កើនអនុភាពនៃការលេងហ្គេម អោយកាន់តែរអិល ដូចប័រ រូបភាពបង្ហាញមដ្ឋច្បាស់នោះ MSI បាន​សម្រេច​បំពាក់ ក្រាហ្វិកកាតជំនាន់ថ្មីរបស់ NVIDIA ជំនាន់ RTX 2070 ទំហំ 8GB GDDR6 ជាមួយនឹង រ៉េមពេញស្តុក 64GB ប្រភេទ DDR4។ បន្ថែមពីនេះ លក្ខណៈសម្បត្តិផ្សេងៗទៀត ដែលវាមានដូចជា៖

 

- Intel i7-8750H 2.20GHz Max 4.10GHz

- RAM : 16GB/ 32GB/ 64GB

- HDD : 256GB +1TB ឬ 512GB (S.Raid PCIe) + 2TB

- អេក្រង់ទំហំ 17.3 អ៊ីញ 4K UHD (3840 x 2160 ភិចសែល), 100% RGB color

- Optical Drive: មិនមានទេ

- VGA 1 : Intel UHD Graphics 630

- VGA 2 : NVIDIA RTX 2070 8GB GDDR6

- Special Keyboard "RGB Per Key"

- ថ្ម 8 Cell 5225mAH Battery

- Windows 10 License

- ទម្ងន់ : 3.8 Kg | ពណ៌ : Black

 

(សូមបញ្ជាក់ថា Spec ខាងលើគឺជា Spec កប់ជាងគេ ប៉ុន្តែវាក៏មាន Spec ក្រោមហ្នឹងផងដែរ ដែលមានតម្លៃថយចុះបន្ថែមទៀត)

 

 

និយាយពី គុណសម្បត្តិ (The Pros) របស់ GT75 Titan នេះ គឺវាមានកម្លាំងខ្លាំង, សម្លេងបញ្ចេញបានពិរោះល្អ, អេក្រង់ 4K និង​ក្តារ​ចុចមានភាពរស់រវើក លាយឡំជាមួយនឹង ពណ៌ចម្រុះបែប RGB។ ចំណែកឯ គុណវិបត្តិ (The Cons) វិញ គឺទាស់ត្រង់ថា វាមាន​តម្លៃ​ថ្លៃតែប៉ុណ្ណោះ ខ្ទង់ជាង $3400 ឯណោះ នេះប្រើត្រឹមតែ Core i7 ជំនាន់ទី 8 ផង ទម្រាំកែឡើង Core i9 ទៀត តម្លៃអាចឡើង​ក្បែរ​គុណនឹង 2។

 

តម្លៃប៉ុណ្ណេះ បើច្រើនដែរ តែវាអាចធម្មតា សម្រាប់ប្រិយមិត្ត មួយចំនួនដែលមានចំណូលខ្ពស់ ឬសម្រាប់ប្រិយមិត្ត ដែលចាំបាច់ទិញវា ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការរបស់ការងារ របស់ពួកគេ។ យ៉ាងណាមិញ ពេលនេះ MSI មិនទាន់បញ្ចេញវា នៅក្នុងស្រុកយើងទេ តែ​តាម​ព័ត៌មានផ្លូវការពីក្រុមហ៊ុនផ្ទាល់ គឺពេលនេះ អ្នកទាំងអស់គ្នា អាចកុម្ម៉ង់កក់ទុកមុនបាននៅក្រុមហ៊ុន MSI ផ្ទាល់ ឬនៅតាម​បណ្តា​ហាង ដែលជាតំណាងចែកចាយរបស់ MSI ដោយវាមាន 4 ជម្រើស ដែលប្រើជាមួយនឹង RTX 2070 8GB រាប់ចាប់ពីតម្លៃ $3049 (Normal Product), $3199 (Normal Product), $3399 (ក្រុមហ៊ុន) និង $3400 (VIP Product)។ មួយទៀត កុំភ្លេច​សួរ​រក​កាដូ ដែលភ្ជាប់មកជាមួយផងណា ដែលអាចរួមមានដូចជា MSI GT Battlepack , MSI Pad, MSI Mouse, MSI Headset, Free MS XBox 360 Controller Wire។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ