CAMBO REPORT

Popup Advertising5 seconds

Galaxy S10+ Limited Edition ​អាចនឹង​ប្រកាស​ចេញ​នៅ​ពាក់​កណ្តាល​ខែ​មីនា​ខាង​មុខ ជាមួយ​អង្គផ្ទុក​ក្នុង​ម៉ាស៊ីន 1TB

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីចុងខែមករា កន្លងទៅនេះ ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung បានប្រកាសអោយដឹងថា ពួកគេ​កំពុង​ចាប់​ផ្តើម​ផលិត​ទំហំ​អង្គផ្ទុក​ទិន្នន័យ ជាមួយទំហំយក្ស 1TB សម្រាប់ស្មាតហ្វូនជំនាន់ក្រោយ និងជាលើកដំបូង ផងដែរ។ សម្រាប់អង្គផ្ទុកទិន្នន័យទំហំ 1TB នេះ ខាងក្រុមហ៊ុនបាននិយាយថា អ្នកប្រើអាចផ្ទុកវីដេអូ រហូតដល់ទៅ 260 វីដេអូ នៅក្នុងកម្រិត 4K (ដោយក្នុង 1 វីដេអូ មានរយៈពេល 10 នាទី)។ លើសពីនេះ Samsung ក៏សន្យាថា វានឹងមានល្បឿនបញ្ជូនទិន្នន័យ លឿនជាង microSD ទូទៅ ដល់ទៅ 10 ដងឯណោះ។

យ៉ាងណាក៏ដោយ ចំពោះទំហំអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 1TB នេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញ វត្តមាននៅក្នុង​ខ្សែ​ស្រឡាយ Galaxy S10 ជំនាន់ថ្មី ដែលត្រៀមនឹងប្រកាសចេញ ក្នុងពេលឆាប់ៗខាងមុខនេះ។ តាមពិតទៅ អ្វីដែលគេបានរំពឹងទុកនៅថ្ងៃទី 20 ខែកុម្ភៈនេះ គឺអាចនឹងមានវត្តមាន Galaxy S10, S10+ និង S10e ប៉ុណ្ណោះ ជាមួយទំហំអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 512GB ប៉ុណ្ណោះ តែអាចបន្ថែម microSD ក្រៅបាន 512GB ទៀត ដូចទៅនឹង Galaxy Note 9 ដែរ។ ចំណែកឯ Galaxy S10 ដែល​មាន​អង្គផ្ទុក​ទិន្នន័យក្នុងម៉ាស៊ីនទំហំ 1TB នោះ ត្រូវបានគេសន្មត់ថា អាចនឹងប្រកាសចេញនៅពាក់កណ្តាល ខែមីនា ខាងមុខឯណោះ ហើយ​ស្មាតហ្វូននោះ អាចជា Galaxy S10+ ប្រភេទ Limited Edition។ លើសពីនេះ គេបានបង្ហើបបន្ថែមអោយដឹងចំនុច​មួយ​ទៀត គឺថា Galaxy S10+ Limited Edition ដែលមានអង្គផ្ទុក 1TB នោះ នឹងមានទំហំរ៉េមកើនដល់ទៅ 12GB តែម្តង។

ពាក់ព័ន្ធនឹងតម្លៃវិញ ត្រូវបានគេរំពឹងថា ស្មាតហ្វូន Galaxy S10+ Limited Edition មានរ៉េម 12GB + អង្គផ្ទុកទិន្នន័យក្នុង​ម៉ាស៊ីន​ទំហំ 1TB អាចនឹងមានតម្លៃថ្លៃជាង 1500 ដុល្លារ ដែលនេះជាតម្លៃមួយខ្ពស់ មិនធម្មតាទេ។ យ៉ាងណាក៏ដោយ ដំណឹងនេះស្ថិតនៅ​ក្នុង​ប្រភព​មិនទាន់ផ្លូវការនៅឡើយទេ ប៉ុន្តែយើងនឹងរង់ចាំមើលបន្តទៀតទាំងអស់គ្នា ថាវាអាចក្លាយជាការពិតមែន ឬក៏អត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ទូរស័ព្ទ