CAMBO REPORT

Popup Advertising5 seconds

លក្ខណៈពិសេសរបស់ ម៉ាស៊ីន​ត្រជាក់ សាម​សុង S-Inverter Plus

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ន Samsung មានម៉ាស៊ីនត្រជាក់ ជំនាន់ចុងក្រោយ ២ ម៉ូឌែល គឺម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន។ ម៉ូឌែលស៊េរីថ្មីចុងក្រោយ​នេះគឺត្រូវបានផលិត​ឡើង​ដោយ​បំពាក់​ជាមួយនឹងបច្ចេកវិទ្យា ដូចជា Digital 8-Pole, Virus Doctor និង R32 ជាមួយគ្នាតែម្តង។ បច្ចេកវិទ្យា​ទាំង​អស់​នេះ​គឺ​ពិត​ជា​មាន​សារៈសំខាន់ ក្នុងការធ្វើឱ្យបែបផែននៃការរស់នៅរបស់ អ្នកប្រើប្រាស់ ប្រកបដោយសុខមាលភាព និងមានភាពងាយស្រួល។

 

  • Digital  Inverter 8-Pole : ជួយសន្សំសំចៃអគ្គិសនីរហូតដល់ 68% បើធៀបជាមួយនឹងម៉ាស៊ីនត្រជាក់ធម្មតា។ ហើយ​អ្វី​ដែល​ពិសេស​សម្រាប់បច្ចេកវិទ្យាមួយនេះគឺវាមិនមានសម្លេងរំខាន និងប្រើប្រាស់បានយូរអង្វែងផងដែរ។
  • Virus Doctor : ជួយច្រោះយកធូលីដី មេរោគចម្លង និងបាក់តេរី ដែលមានក្នុងខ្យល់ ក្នុងបន្ទប់ ឬគេហដ្ឋានដែលអាចបង្កអាឡែរហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99% នេះបើយោងទៅលើឧបករណ៍ SPI (Samsung Plasma Icon) ដែលត្រូវបានធ្វើតេស្តដោយជោគជ័យនៅមជ្ឈមណ្ឌល Kitasato Environmental Science Center នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យ Chungnam National University នៃប្រទេសកូរ៉េ។
  • ប្រព័ន្ធហ្គាស R32 : វាគឺជាប្រព័ន្ធមួយ ដែលមានតួនាទី ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ហើយគ្រប់ពេលដែល​លោក​អ្នក​បើក​ម៉ាស៊ីន​ត្រជាក់ឲ្យដំណើរការគឺវាពិតជាមានសុវត្ថិភាពដល់បរិស្ថាន និងផែនដី ។

 

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (AR10NYSHBWKNST ,  AR13NYSHBWKNST) សូមអ្នក​ទាំងអស់គ្នា អាចទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង​ដេប៉ូ​ចែក​ចាយ​បន្តដែលនៅជិតលោក​អ្នក​បំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកក៏អាចធ្វើការទំនាក់ទំនងមកកាន់លេខ 1800 203 232 បាន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ម៉ាស៊ីនត្រជាក់