CAMBO REPORT

Popup Advertising5 seconds

ទាំងនេះ​ជា​ចំនុច​ដែល​អ្នក​គួរ​ពិចារណា​មុន​នឹង​សម្រេច​ចិត្ត​ទិញ Zenfone Max Pro (M2)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Zenfone Max Pro (M2) ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Asus ដែលត្រូវបានប្រកាសបង្ហាញវត្តមានជាផ្លូវការ កាល​ពី​ចុង​ឆ្នាំ 2018 កន្លងទៅ ជាមួយលក្ខណៈសម្បត្តិកាន់តែប្រសើរច្រើន បើធៀបជាមួយជំនាន់មុន។ ជាក់ស្តែង សម្រាប់នៅ​ក្នុង​ស្រុក​យើង ក៏បានចរាចរណ៍វត្តមាន Zenfone Max Pro (M2) មួយរយៈខ្លី មកហើយដែរ តាមរយៈការនាំចូលផ្លួវការពីក្រុមហ៊ុន Asus ដោយ​ផ្ទាល់ប្រចាំក្នុងភ្នំពេញ។

 

ក្នុងនោះ មានប្រិយមិត្តមួយចំនួន បានសួរមកក្រុមការងារខេមបូរីផតយើងថា សម្រាប់ស្មាតហ្វូនម៉ូឌែល Zenfone Max Pro (M2) នេះ តើសាកសមអោយអ្នកពិចារណាទិញឬទេ?

 

អញ្ចឹងសម្រាប់ថ្ងៃនេះ យើងនឹងបង្ហាញចំនុចសំខាន់ៗប៉ុន្មានចំនុចលើ Zenfone Max Pro (M2) ដែលអ្នកគូរតែដឹង ដូចខាងក្រោម៖

 

•    រចនាបថរូបរាង

 

ចំពោះរូបរាង Zenfone Max Pro (M2) គឺមានលក្ខណៈបែបរឹងមាំ ជាមួយរចនាបថស្រោបតួខ្លួន គឺមានភាពទាន់សម័យ រំលេច​ខ្សែ​ឆ្នូត​នៅ​ខ្នងខាងក្រោយ ភ្លឺដេញពេលចាំជាមួយពន្លឺ។ អេក្រង់ខាងមុខរបស់វា លាតធំទំហំ 6.3 អ៊ីញ ជាប្រភេទ IPS-LCD អាច​បង្ហាញ​រូបភា​ពក្នុងកម្រិត Full HD+ ឬ 2280 x 1080 ភិចសែល ជាមួយកម្រិត Aspect Ratio 19:9 និងមានម៉ូតឆកលើថ្ងាស។

 

•    សមត្ថភាពកាមេរ៉ា

 

ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខ សម្រាប់ថត Selfie ទំហំ 8 មេហ្គាភិចសែល ហើយកាមេរ៉ាភ្លោះខាងក្រោយវិញ មានមួយ​គ្រាប់​ទំហំ 13 មេហ្គាភិចសែល និងមួយគ្រាប់ទៀតទំហំ 5 មេហ្គាភិចសែល មានអមជាមួយភ្លើង Flash LED មួយគ្រាប់ ទុក​សម្រាប់​ថតរូប និងវីដេអូ នៅទីកន្លែងដែលមានពន្លឺទាប ឬនៅពេលយប់ជាដើម។ អាចនិយាយបានថា ទំហំកាមេរ៉ាប៉ុននេះ វាអាចផ្តិតយក​រូបភាព ក្នុងកម្រិតអាចទទួលយកបាន មិនចាញ់ម៉ូឌែលថ្មីៗមួយចំនួន របស់ក្រុមហ៊ុនផ្សេងៗឡើយ។

 

•    ថាមពលថ្ម

 

ងាកមកចំនុចនេះវិញ គឺដឹងតែមានអ្នកពេញចិត្តតែម្តង ទៅលើកម្លាំងថាមពលថ្មរបស់ Zenfone Max Pro (M2) ដោយវាមាន​ទំហំ​ធំ​តែ​ម្តង លោតដល់ទៅ 5000mAh ឯណោះ។ ចំពោះទំហំ 5000mAh នេះ យើងសង្គេតឃើញថា មិនទាន់មានស្មាតហ្វូនច្រើននៅ​ឡើយទេ ដែលមានផ្ទុកថាមពលថ្មធំយ៉ាងហ្នឹង ភាគច្រើនត្រឹមតែ 4000mAh ចុះក្រោម។

 

•    កម្លាំងម៉ាស៊ីន

 

ចំនុចចុងក្រោយនេះ លើផ្នែកកម្លាំងម៉ាស៊ីន ដោយវាបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 660, មានរ៉េមទំហំ 3GB និង មានអង្គផ្ទុកទិន្នន័យទំហំ 32GB និងមានជម្រើសប្រសើរជាងមួយទៀតគឺ រ៉េមទំហំ 4GB + អង្គផ្ទុកទិន្នន័យទំហំ 64GB។ យ៉ាងណា ត្រឹមបន្ទះឈីប Snapdragon 660 វាអាចដំណើរការហ្គេមធំៗបាន គ្រាន់តែស្ថិតក្នុងក្រាហ្វិចល្អបង្គួរ ទើបវារលូនល្អ។

អញ្ចឹង សម្រាប់ចំនុចដែលយើងបានបង្ហាញពីខាងលើនេះ ពិតជាអាចអោយអ្នកពិចារណាដោយខ្លួនឯងបាន ថាអ្នកគួរតែទិញ ឬយ៉ាង​ណា ព្រោះថវិកាស្ថិតនៅក្នុងហោប៉ៅរបស់អ្នក។ សូមបញ្ជាក់ថា Zenfone Max Pro (M2) មានតម្លៃ 189 ដុល្លារ ជាមួយរ៉េមទំហំ 3GB និង មានអង្គផ្ទុកទិន្នន័យទំហំ 32GB និងតម្លៃ 239 ដុល្លារ រ៉េមទំហំ 4GB + អង្គផ្ទុកទិន្នន័យទំហំ 64GB ដោយអ្នកអាចរកទិញបាននៅក្រុមហ៊ុន Asus ឬបណ្តាហាងនានា ដែលជាតំណាងចែកចាយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ទូរស័ព្ទ