CAMBO REPORT

Popup Advertising5 seconds

Trailer ថ្មីក្នុងរឿង Aladdin បង្ហាញ​មុខ​តួអង្គ​ទេវតា​កំសៀវ Genie ហើយ ដែល​សំដែង​ដោយ​លោក Will Smith

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងជឿជាក់ថា ប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាបានស្គាល់ខ្សែភាពយន្តមួយ ដែលមានចំណងជើងថា Aladdin ដែល​នៅ​ស្រុក​​យើង​ហៅ​ថា អាឡាដាំង។ និយាយ​រួម​ទៅ ខ្សែភាពយន្តនេះ គឺធ្លាប់បានទទួលការនិយមចូលចិត្តច្រើន សូម្បីតែគំនូរជីវចល ជា​ដើម ព្រោះតែមានការផ្តល់វេទមន្តពីទេវតាកំសៀវ Genie ទៅលើអ្នកដែលបានកាន់កំសៀវ ហើយក៏ក្លាយជាទៅម្ចាស់ទេវតាកំសៀវ អាច​បញ្ជាធ្វើបានគ្រប់រឿង ផងដែរ។

ចំពោះសាច់រឿង Aladdin នេះទាំងមូល ក៏ត្រូវបានខាងក្រុមហ៊ុន Walt Disney Studio ងាកមកផលិតជាខ្សែភាពយន្តសារជាថ្មី ដោយ​រួមបញ្ចូលក្រាហ្វិច ដែលតែទំនើប និងទាក់ទាញថែមទៀតផង។ ជាក់ស្តែង កាលពីថ្ងៃទី 11 ខែតុលា ឆ្នាំ 2018 កន្លងទៅ Walt Disney Studio បានបញ្ចេញជា Teaser Trailer ម្តងហើយ មានរយៈពេល 1 នាទី 27 វិនាទី ដោយបានបង្ហាញជា​ឈុត​ខ្លីៗ​បន្តិច​បន្តួច និងបង្ហាញមុខតួអាឡាដាំង រៀបចាប់កាន់កំសៀវវេទមន្ត ហើយតួអាឡាដាំងនេះ សម្តែងដោយលោក Mena Massoud។

 

 

ប៉ុន្តែនៅពេលថ្មីៗនេះ ខាងក្រុមហ៊ុន Walt Disney Studio ក៏បានបញ្ចេញ Trailer មកថ្មីមួយទៀត មានរយៈពេលត្រឹម 1 នាទី​ប៉ុណ្ណោះ​។ អ្វីដែលកាន់តែច្បាស់នោះ គឺគេបានបង្ហាញមុខតួអង្គទេវតាកំសៀវ Genie ហើយ ដែលសំដែងដោយលោក Will Smith។ ដើម្បីអោយកាន់តែច្បាស់ ប្រិយមិត្តអានមើល Trailer ថ្មីនេះ ដូចខាងក្រោម៖

 

 

ជាចុងក្រោយ យើងសូមបញ្ជាក់ថា ខ្សែភាពយន្ត Aladdin ឬ អាឡាដាំង នឹងត្រូវចាក់បញ្ចាំងក្នុងរោងកុន នៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2019 ខាងមុខនេះ។ កុំភ្លេចត្រៀមខ្លួនណា ដើម្បីទៅទស្សនាសាច់រឿងពេញ ថាតើមានលក្ខណៈពិសេសយ៉ាងណា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: Lifestyle