CAMBO REPORT

Popup Advertising5 seconds

បែកធ្លាយរូបរាង​ដំបូង​នៃ SONY Xperia XA3 ជាមួយ​នឹង​អេក្រង់​លាត និងរចនាបថបែបថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ព្រឹត្តិការណ៍ MWC 2019 ដែលនឹងមកដល់ឆាប់ៗខាងមុខក្នុងខែនេះ ក្រុមហ៊ុន SONY ក៏នឹងមានវត្តមាននៅទីនោះដែរ ដើម្បីឆ្លៀត​ក្នុង​ឱកាសការប្រកាសចេញនូវផលិតផល​ថ្មីៗ ដែលជាអាវុធធំរបស់ខ្លួន ដោយក្នុងនោះ ក៏អាចនឹង​លេច​ចេញ​មុខ​មកជាមួយ​នឹង​ស្មាតហ្វូន​ធុនកណ្ដាល ដែលមានតម្លៃប្រកួតប្រជែងខ្ពស់ផងដែរ។ មកដល់ថ្ងៃដើមសប្ដាហ៍នេះ យើងប្រទះឃើញ​រូបភាព​បែក​ធ្លាយ​មួយ ដែលនិយាយអំពីស្មាតហ្វូនកម្រិតកណ្ដាលរបស់ SONY ម៉ូឌែល Xperia XA3 មានរូបរាងទាក់ទាញ ពិសេសអេក្រង់លាត​សន្ធឹង​ធំ។

យោងតាមប្រភពព័ត៌មាន ​បានឲ្យដឹងថា Xperia ស្ថិត​ក្នុង​ខ្សែស្រឡាយ XA នេះមានឈ្មោះហៅជាផ្លូវការថា XA3 ជាស្មាតហ្វូន​ជំនាន់​ទី 3 ថ្មី ដែលត្រូវបានដុះខាត់ ផ្លាស់ប្ដូររូបរាងរចនាបថឲ្យទាន់សម័យ ដេញស៊េរី មិនឲ្យចាញ់គូប្រកួតរបស់ខ្លួនឡើយ។ ក្នុងនោះ អ្វីដែលផ្លាស់ប្ដូរធំបំផុតគឺអេក្រង់មានកម្រិត Ratio 21:9 ថ្មី ដែលមានទំហំធំអាចលោតទៅ 5.9 អ៊ីញ ឬ 6.5 អ៊ីញ។ ជាងនេះ​ទៅ​ទៀត ផ្នែកខាងក្រោយយើងឃើញមានកាមេរ៉ាភ្លោះពីរគ្រាប់ អមមកជាមួយនឹងភ្លើង LED នៅផ្នែកខាងលើ ក៏ដូចជាមានរន្ធដោតកាស 3.5mm នៅ4ផ្នែកខាងលើ តែនឹងប្រើប្រាស់សំបងខ្លួនផលិតឡើងពីជ័រស្វិត ជាជាងកញ្ចក់ ដោយកាត់បន្ថយការចំនាយ អាចឲ្យ SONY ចេញ XA3 លក់ក្នុងតម្លៃល្អមួយ។

សម្រាប់ប៊ូតុងវិញ នៅខាងស្ដាំនៅតែបន្តមានប៊ូតុងសម្លេង និងប៊ូតុងបិទបើក ហើយអេក្រង់គឺប្រើប្រាស់ប៊ូតុងនៅផ្នែកខាងក្រោម​ដដែល ឬអាចផ្លាស់ប្ដូរមកប្រើប្រាស់មុខងារ Gesture វិញក៏ថាបាន។ ស្មាតហ្វូនធុនកណ្ដាលត្រកូល XA នេះ ក៏អាចនឹង​ប្រើប្រាស់​ខួរ​ក្បាល​របស់ Qualcomm ជាបន្ទះឈីប CPU Snapdragon 660 ថ្មី និងមាន RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យ 64GB ផងដែរ ដែល​រត់ដោយ Android Oreo 8.0 ចេញពីប្រអប់ស្រាប់។ ទាំងនេះ គ្រាន់តែជាដំណឹងដំបូងនៃស្មាតហ្វូនធុនកណ្ដាលរបស់ SONY មួយម៉ូឌែលនេះប៉ុណ្ណោះ សម្រាប់ព័ត៌មានផ្លូវការ ក៏ដូចជាលក្ខណៈសម្បត្តិពិសេសៗ ដែលវាអាចធ្វើទៅបាននោះ នៅមិនទាន់បាន​លាត​ត្រដាងឲ្យដឹងច្បាស់នៅឡើយទេ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ទូរស័ព្ទ