CAMBO REPORT

Popup Advertising5 seconds

Marvel ទើប​នឹង​បើក​គេហទំព័រ​ដ៏​ប្លែក​មួយ សម្រាប់​ផ្សព្វ​ផ្សាយ​រឿង Captain Marvel របស់ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្តអ្នកអាន ដែលបានតាមដានខ្សែភាពយន្ដរបស់ផលិតកម្ម Marvel Studios ប្រាកដជាដឹងថា Captain Marvel គឺ​ជារឿងប្រភេទវីរបុរស (Superhero) ថ្មីមួយទៀតដែលក៏ស្ថិតក្នុងលក្ខណៈខ្នាតធំ និងចំណាយថវិកា​អស់​ជា​ច្រើ​ន​ទៅ​លើការថតថែម​ទៀត​ផង។ ដោយខុសពីរឿងវីរបុរសដទៃទៀតរបស់ Marvel Studios ចំណែកឯ Captain Marvel គឺត្រូវបានកំណត់​ឲ្យ​ស្ថិត​នៅ​ក្នុង​ទសវត្សឆ្នាំ 1990s វិញ ដូច្នេះហើយបានជាក្រុមការងាររបស់ Marvel ក៏មានកំនិតមួយក្នុងការឌីហ្សាញគេហទំព័រឲ្យ Captain Marvel មានរូបរាងដូចទៅក្នុងសម័យនោះ និងដើម្បីឲ្យមានភាពទាក់ទាញផងដែរ។

សម្រាប់លទ្ធផលដែលទទួលបានវិញនោះ គឺថាគេហទំព័រអំពីរឿង Captain Marvel នេះពិតជាដូចទៅនឹងការរចនា កាលពីជំនាន់​ទសវត្ស​ឆ្នាំ 1990s មែន ហើយមើលទៅក៏ប្លែកក្នែកយ៉ាងដែរ និងអាចមានអ្នកចូលទស្សនាច្រើនថែមទៀតផង។ ចំណែក​ឯ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍នោះគឺ នៅលើផ្នែករូបភាពមានចលនាប្រភេទ Amination បូករួមទាំង GIFs ជាច្រើន ហើយពុម្ពអក្សរ​ក៏​មាន​ពណ៌​ភ្លឺៗ និងថែមទាំងមានរូបភាពលោតចេញមកសម្រាប់ឲ្យអ្នកចុចផងដែរ។ ប្រាកដណាស់ ត្រឹមតែគេហទំព័រមួយប៉ុណ្ណោះ មិនអាចមាន​ប្រសិទ្ធភាព​ក្នុងការធ្វើឲ្យ មនុស្យចង់ទៅមើលខ្សែភាពយន្ដ Captain Marvel នេះឡើយ ក៏ប៉ុន្ដែនេះក៏ជាវិធីសម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ដ៏​ប្លែក និងល្អម៉្យាងដែរ ដោយអាចឲ្យត្រូវជាមួយសាច់រឿង ហើយអាចធ្វើឲ្យអ្នកគាំទ្រាកាន់តែពេញចិត្តថែមទៅទៀត។

 

***ដើម្បីទៅកាន់គេហទំព័រ Captain Marvel សូមចុចទីនេះ

 

សរុបមក គេហទំព័រសម្រាប់ខ្សែភាពយន្ដ Captain Marvel ដែលមានការរចនាដូចកាលពីជំនាន់ទសវត្សឆ្នាំ 1990s នេះ គឺពិត​ជា​បាន​រំលឹកទៅដល់ កាលពីជំនាន់ធ្វើការកសាងគេហទំព័រ ដោយប្រើប្រាស់កម្មវិធី Adobe PageMill និង HTML 1.0 ថែមទៀតផង ហើយចំណែកឯខ្សែភាពយន្ដ Captain Marvel វិញ នឹងត្រូវបានចាប់ផ្ដើមចាក់បញ្ចាំងក្នុងរោងកុននានា ក្នុងថ្ងែទី 8 ខែមីនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ