CAMBO REPORT

Popup Advertising5 seconds

វីដេអូគម្រូថ្មីរបស់ Motorola RAZR (2019) មើល​ទៅ​ពិត​ជា​ស្អាត​ប្លែក​ម៉្យាង!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពត៌មានលេចធ្លាយមួយ ដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ 2019 នេះ គឺថាក្រុមហ៊ុន Motorola អាចនឹងនាំយកទូរសព្ទម៉ូឌែល RAZR មកវិញ ដោយមានកែប្រែលើការឌីហ្សាញ ឲ្យមកប្រើប្រាស់អេក្រង់បត់ ហើយក៏មើលទៅពិតជាមានរូបរាងស្អាតម៉្យាងដែរ។ នាពេលថ្មីៗនេះ ក៏មានឆានែលមួយនៅក្នុង YouTube ដែលមានឈ្មោះថា Waqar Khan បានបង្ហោះវីដេអូមួយបង្ហាញ​អំពី​រូបរាង​របស់ Motorola RAZR (2019) ស្មាតហ្វូនអេក្រង់បត់នេះ ដោយយោងទៅតាមប៉ាតង់ ដែលបានលេចធ្លាយ​កាល​ពី​​​ប៉ុន្មានខែមុន។

ចំណែកឯនៅក្នុងវីដេអូគម្រូថ្មីនេះ ក៏បានបង្ហាញថាអេក្រង់ទំហំតូចទីពីរដែលនៅផ្នែកខាងក្រៅ ក៏អាចធ្វើការប្រើប្រាស់​បាន​ជំនួស​ឲ្យ​អេក្រង់​បត់​ខាងមុខដែរ ដូចជាការមើលវីដែអូ, សម្រាប់ធ្វើការថត Selfie នៅពេលត្រូវការ, និងសម្រាប់ទទួលដំណឹងថែមទៀតផង។ បើទៅលើផ្នែកសេនស័រកាម៉េរាវិញ នោះយើងឃើញមានតែមួយគ្រាប់ប៉ុណ្ណោះ ហើយមានទីតាំងស្ថិតនៅខាងក្រោម អេក្រង់​ទំហំ​តូច​ទីពីរ​ផ្នែកខាងក្រៅនៃស្មាតហ្វូនតែម្ដង ដោយតម្រូវឲ្យអ្នកប្រើប្រាស់បត់ទូរសព្ទ ដើម្បីធ្វើការថតរូបបែប Selfie និងបត់ទៅប្រើអេក្រង់​ខាង​ក្នុងវិញ សម្រាប់ថតជាលក្ខណៈធម្មតាផងដែរ។ លើសពីនេះទៅទៀត សម្រាប់ផ្នែកខាងក្រោយនៃស្មាតហ្វូនអេក្រង់បត់មួយនេះ ក៏ឃើញមានរូបតំណាងរបស់ក្រុមហ៊ុន Motorola ដែលអាចជាកន្លែងសម្រាប់ដាក់សេនស័រស្កេនម្រាមដៃថែមទៀតផង  និងបន្ទាប់ពីនេះ សម្រាប់ជម្រើសពណ៌វិញ យើងឃើញមានពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌ក្រហមតែប៉ុណ្ណោះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពីរូបគម្រូនៃ Motorola RAZR (2019)៖

 

 

សរុបមក បើយោងទៅតាមសារពត៌មាន The Wall Street Journal ក៏បានបញ្ជាក់ប្រាប់ថាស្មាតហ្វូនអេក្រង់បត់ Motorola RAZR ស៊េរីឆ្នាំ 2019 នេះ អាចនឹងមានតម្លៃប្រហាក់ប្រហែល $1,500 ដុល្លារសហរដ្ឋអាមេរិក នៅពេលដែលដាក់ចេញលក់លើទៅទីផ្សារ ហើយចំនួននៃការផលិតក៏មានកម្រិតត្រឹមតែ 200,000 គ្រឿងតែប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ