CAMBO REPORT

Popup Advertising5 seconds

អ្នកកក់លុយទិញ Galaxy S10 ឆ្នាំនេះ​អាច​នឹង​ទទួល​បាន​កាស Bluetooth ស៊េរីថ្មី Free Free

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលវេលាប្រកាសចេញនូវអាវុធធំដើមឆ្នាំ 2019 របស់ក្រុមហ៊ុន Samsung បានខិតជិតចូលមកដល់មែនទែនហើយ ដោយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ចុងក្រោយនេះឃើញថា យើងទទួលបាននូវរូបភាពបែកធ្លាយជាច្រើន ជាបន្តបន្ទាប់ បង្ហាញឲ្យយើងបាន​ឃើញ​នូវ​អ្វី​ដែល Galaxy S10 អាចផ្ដល់ឲ្យយើងបាន។ មកដល់ថ្ងៃដើមសប្ដាហ៍នេះ យើងទទួលបានដំណឹងពិសេសមួយទៀតហើយ ពិសេស​អ្នកដែលរង់ចាំទិញ Galaxy S10 នៅពេល ដែលវាចាប់ផ្ដើមបើកឲ្យកម្មង់ទិញ ព្រោះពេលវេលានោះហើយ គឺជាពេលវេលា ដែលអ្នក​ទិញ​ទទួល​បាននូវអត្ថប្រយោជន៍ច្រើន។

ឆ្នាំនេះ ក៏នឹងមិនខុសពីឆ្នាំមុន ឬពេលរាល់ដងដែរ ដែលរាល់ពេលកំពូលស្មាតហ្វូនរបស់ Samsung ប្រកាសចេញលក់នៅទីផ្សារ ហើយ​អ្នក​កម្មង់ទិញ នឹងមានឱកាសទទួលបាននូវការដូរបន្ថែមជាច្រើន ដូចជានៅស្រុកខ្មែរយើងអាចទទួល​បាន​ឧបករណ៍​បំពង​សម្លេង កាសស្ដាប់តន្ត្រី ស៊ីមកាត និងជាច្រើនផ្សេងៗទៀត។ សម្រាប់ឆ្នាំ 2019 នេះវិញ Samsung អាចនឹងមានគម្រោងថ្មី កាន់តែ​ពិសេស​ជាង​ឆ្នាំរាល់ដង បើកឱកាសសម្រាប់អតិថិជនរបស់ខ្លួន ដែលបានកម្មង់ទិញទុកមុននូវកំពូលស្មាតហ្វូន Galaxy S10 ទាំង​អស់​នឹងទទួលបាននូវការបន្ថែមជូនជាមួយកាសស្ដាប់ឥតខ្សែហៅថា Galaxy Buds មួយភ្លាមដោយឥតគិតថ្លៃ នេះ​បើ​យោង​តាម​ប្រភពព័ត៌មាន​របស់ SamMobile បានចេញផ្សាយកាលពីម្សិលមិញ។

ទោះបីជាយ៉ាងណាក៏ដោយ Promotion ដែលមានការបន្ថែមនូវកាសឥតខ្សែនេះ ក៏មិនមែនសម្រាប់គ្រប់ទីផ្សាររបស់ Galaxy S10 ដែរ ព្រោះតម្លៃជាក់ស្ដែងនៃការលក់ស្មាតហ្វូននេះ ពេលវាចេញដល់ទីផ្សារ គឺមានតម្លៃខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត អាស្រ័យទៅលើការដឹកជញ្ជូន ក៏ដូចជាថ្លៃពន្ធអាករជាដើម ។ល។ សម្រាប់ទីផ្សារស្រុកខ្មែរវិញ ប្រិយមិត្ត ដែលត្រៀមចិត្តរួចរាល់ថា នឹងទិញ Galaxy S10 យកទៅប្រើប្រាស់ មិនបាច់ខ្វល់ខ្វាយច្រើនទេ ព្រោះថាដូចរាល់ដងអញ្ចឹង Samsung នឹងមានការបន្ថែម​ការដូរជាច្រើន ដើម្បីបំពេញចិត្តអតិថិជនរបស់ខ្លួន គ្រាន់តែយើងមិនទាន់ដឹងថាតើឆ្នាំនេះ Samsung ប្រចាំការក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា នឹងមានបន្ថែមកាស Galaxy Buds នេះ ដែរ ឬក៏អត់ទេ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ