CAMBO REPORT

Popup Advertising5 seconds

Microsoft មិនចង់​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី Internet Explorer ទៀត​ឡើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Internet Explorer គឺជាកម្មវិធី Browser ដែលដុនដាបបំផុតកាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​សូម្បីតែ​ក្រុមហ៊ុន Microsoft ខ្លួន​ឯង​ផ្ទាល់​ក៏​ទទួល​ស្គាល់ផងដែរថា កម្មវិធីមួយនេះពិតជាពុំអាចប្រកួតប្រជែងជាមួយដៃគូធំៗផ្សេងៗទៀតឡើយ រហូតដល់ឆ្នាំ 2015 កន្លងទៅ Microsoft បានសម្រេចចិត្តលុបចោល Internet Explorer ជាផ្លូវការ ដោយឈប់ធ្វើការផ្គត់ផ្គង់កម្មវិធីនេះបន្តទៀត ហើយជំនួស​មក​វិញជាមួយនឹង Edge ដែលបង្ហាញខ្លួនក្នុង Windows 10។

បើទោះបីជា Internet Explorer ត្រូវបានចូលនិវត្តន៍ក៏ដោយ តែបើនិយាយអំពីស្ថានភាពបច្ចុប្បន្នបង្ហាញឲ្យឃើញថា នៅតែមាន​មហាជន​មួយចំនួន នៅតែបន្តប្រើប្រាស់កម្មវិធីមួយនេះដដែល ពិសេសវាក៏ចោទជាហានិភ័យសម្រាប់ម្ចាស់អាជីវកម្មផងដែរ ព្រោះ​ថា​សម័យកាលនេះ បច្ចេកវិទ្យាកំពុងដុះដាល ហេតុនេះកាលបើ Microsoft ពុំបន្តផ្គត់ផ្គង់ទៅលើប្រព័ន្ធសុវត្ថិភាពនៃ Internet Explorer កម្មវិធីនេះ ពិតជាខ្វះសមត្ថភាពក្នុងការរក្សានូវសុវត្ថិភាព និងភាពឯកជនអ្នកប្រើប្រាស់។ ជាក់ស្ដែងក្នុងនោះលោក Chris Jackson ប្រធានផ្នែកប្រព័ន្ធសុវត្ថិភាពលើប្រព័ន្ធអ៊ិនធឺណិត ដែលធ្វើការឲ្យក្រុមហ៊ុន Microsoft បានឲ្យដឹងថាកម្មវិធី Internet Explorer គឺជាតំណោះស្រាយសមស្របមួយ តែមិនមែនជាកម្មវិធីសម្រាប់ប្រើប្រាស់អ៊ិនធឺណិត ដែលគួរឲ្យទុកចិត្តសម្រាប់ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ឬសម្រាប់អាជីវកម្មឡើយ។

កង្វះនូវការផ្គត់ផ្គង់នៃកម្មវិធី Internet Explorer នេះ គឺជាការប្រកាសអាសន្នមួយសម្រាប់ប្រិយមិត្តទាំងអស់ទូទាំងពិភពលោក រួម​បញ្ចូលទាំងអ្នកដែលនៅស្រុកខ្មែរផងដែរ បើប្រិយមិត្តនៅតែបន្តប្រើប្រាស់កម្មវិធីនេះ ក្នុង Windows ស៊េរីចាស់ៗក៏ដោយ គប្បី​ផ្លាស់​ប្ដូរ​ប្រើប្រាស់ Chrome, Opera, Firefox ឬក៏ Edge វិញទៅប្រសើរជាង ដែលវាធានាទៅដល់សុវត្ថិភាពបានប្រសើរជាង ហើយ Microsoft ក៏មិនចង់ឲ្យយើងបន្តប្រើប្រាស់ Internet Explorer ទៀតដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម