CAMBO REPORT

Popup Advertising5 seconds

ទាញ​យក​កម្មវិធី​ល្អ​ៗ​ពី App Store ដោយ​ឥត​គិត​ថ្លៃ (រយៈពេល​មាន​កំណត់)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្ត iOS ភាគច្រើន ប្រាកដជាធ្លាប់បានដឹងហើយថា ក្រុមហ៊ុន Apple តែងតែធ្វើការផ្តល់ជូននូវកម្មវិធី ក៏ដូចជាហ្គេម Free Free សម្រាប់ការទាញយកពី App Store សឹងតែជារៀងរាល់ខែ។សម្រាប់ថ្ងៃចុងសប្តាហ៍នេះផងដែរ ក្រុមហ៊ុនផ្លែប៉ោម ក៏បានដាក់អោយទាញយកនូវ កម្មវិធីល្អជាច្រើន ដោយឥតគិតថ្លៃ ចេញពី App Store មកទៀតហើយ ដោយកម្មវិធីខ្លះ អាចនឹងគិតលុយ ក្នុងពេលឆាប់ៗនេះ ផងដែរ។

ឥលូវនេះ យើងសូមធ្វើការណែនាំ មិត្តអ្នកអាន iOS ទាំងអស់គ្នា នូវកម្មវិធីចំនួន 5 ដែលកម្មវិធីខ្លះក៏មានប្រយោជន៍ច្រើន ដល់ការប្រើប្រាស់ ដែលកំពុងតែដាក់អោយទាញយក ដោយមិនមានគិតថ្លៃ។ យើងខ្ញុំសូមបញ្ជាក់ផងដែរថា រាល់ការទាញយក ប្រសិនបើកម្មវិធីមួយណា ទាមទារគិតលុយនោះ បានន័យថា វាហួសពេលកំណត់នៃការដាក់ អោយទាញយក ដោយមិនគិតថ្លៃទៀតហើយ ពីព្រោះការផ្ដល់ជូនដោយមិនគិតថ្លៃ ពី App Store នេះវាមិនកំណត់ ប្រាប់សោះឡើយ ថាបានយូរ រឺឆាប់។ 

 

***ទាញយកកម្មវិធី មិនគិតថ្លៃខាងក្រោមនេះ៖

 

1. Lo-Op – Create animated videos តម្លៃធម្មតា 2.99$ សម្រាប់ Edit បន្ថែមលើរូបភាព  

2. Polca – Retro Camera តម្លៃធម្មតា 0.99$ សម្រាប់ថតរូបជាមួយ Filter ប្លែកអារម្មណ៍

3. Extreme Week Calendar តម្លៃធម្មតា 1.99$ សម្រាប់ដាស់តឿនពេលវេលាដែលអ្នកបានកំណត់ 

4. Safety Photo+Video តម្លៃធម្មតា 1.99$ សម្រាប់លាក់បាំងរូបភាព ឬវីដេអូ 

5. Distressed FX តម្លៃធម្មតា 0.99$ សម្រាប់កែផ្ទៃរូបភាពទាំងមូលទៅជាប្រភេទ Art 

អញ្ចឹង ទាំងនេះគឺជាដំណឹងដ៏ល្អដែល យើងចង់ធ្វើការចែករំលែក ដល់មិត្តអ្នកអាន iOS ទាំងអស់អោយ បានដឹង និងបានសាកល្បង ប្រើប្រាស់នូវកម្មវិធីទាំងអស់នេះ ហើយកម្មវិធីខ្លះក៏មាន ប្រយោជន៍ដល់ មិត្តអ្នកអាន ផងដែរ។ ប្រញាប់រួសរាន់ ទាញយកភ្លាមទៅណា…!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: App Store Tag: កម្មវិធី-ហ្គេម