CAMBO REPORT

Popup Advertising5 seconds

Galaxy S10e អាច​នឹង​មាន​ជម្រើស​ពណ៌​ទី 4 គឺ​ពណ៌ Canary Yellow!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈចុងក្រោយនេះ យើងសង្គេតឃើញថា ព័ត៌មានពាក់ព័ន្ធនឹងស្មាតហ្វូន Galaxy S10e ដែលជាខ្សែស្រឡាយជាមួយ Galaxy S10 & S10+ គឺត្រូវបានលេចធ្លាយជាបន្តបន្ទាប់ ដូចជាបង្ហាញរូបភាពចាប់កាន់ ទូរសព្ទនេះផ្ទាល់ៗ និងជម្រើសពណ៌ ពេលចេញប្រកាសជាផ្លូវការ ជាដើម។ ពិតមែនហើយ បើងាកទៅមើល ជម្រើសពណ៌ ដោយយោងតាមបង្ហោះពីប្រភព WinFuture.de បានបង្ហាញអោយឃើញថា ពណ៌ទាំងនោះរួមមាន ពណ៌ Prism Black, ពណ៌ Pearl White និងពណ៌ Emerald Green។

នៅមិនទាន់ចប់នៅឡើយទេ ព្រោះថាថ្មីៗនេះ ស្រាប់តែប្រភពពី MySmartPrice បានបញ្ចេញចំនុចមួយទៀត សម្រាប់អោយអ្នកគាំទ្ររបស់ Samsung បានឃើញថា Galaxy S10e នោះ នឹងមានជម្រើសពណ៌មួយទៀត បន្ថែមពីលើជម្រើសទាំង 3 ពណ៌ ដែលយើងបានបង្ហាញ នៅខាងលើ។ ចំពោះពណ៌នេះដែរ ត្រូវបានគេបង្ហាញថា វាជាពណ៌ Canary Yellow ឬហៅថាពណ៌លឿងដិតក៏បាន និងអាចត្រូវចិត្តជាពិសេស សម្រាប់អ្នកដែលស្រលាញ់ និងចូលចិត្តពណ៌លឿង។ យ៉ាងណាក៏ដោយ សម្រាប់ពណ៌ Canary Yellow គឺស្ថិតនៅក្នុងប្រភព មិនទាន់ផ្លូវការនៅឡើយទេ ប៉ុន្តែយើងអាចកត់ចំណាំទុកបាន និងបានឃើញចម្លើយពិតប្រាកដ ពេលចេញប្រកាសតែម្តង។ បើសិនជាពណ៌ថ្មីនេះ ពិតជាមានមែននោះ អាចនិយាយបានថា វាពណ៌ប្រជែងជាមួយ ពណ៌លឿងលើ iPhone XR របស់ក្រុមហ៊ុន Apple ហើយ។

គួររំលឹកបន្តិច៖ Galaxy S10e ត្រូវបានគេបង្ហាញថា វាអាចនឹងមានអេក្រង់ទំហំ 5.8 អ៊ីញ ជាប្រភេទ Super AMOLED, មានកាមេរ៉ាមុខមួយគ្រាប់ បង្កប់ទម្លុះអេក្រង់ ស្ថិតនៅចំហៀងខាងស្តាំ និងមានកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ។ វាអាចនឹងមានបំពាក់រ៉េមទំហំ 6GB + អង្គផ្ទុកទិន្នន័យ 128GB និងអាចមានវិមាត្រ 142.5 x 70.5 x 8.1 មីលីម៉ែត្រ ចំពោះឯតម្លៃវិញ អាចនឹងខ្ទង់ជិត 900 ដុល្លារ ប្រហាក់ប្រហែលទៅ iPhone XR ដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ