CAMBO REPORT

Popup Advertising5 seconds

នាឡិកាឆ្លាត​វៃ​ជំនាន់​ថ្មីរបស់ Samsung នឹង​ត្រូវ​​ហៅ​ថា Galaxy Watch Active វិញ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើយោងទៅតាមពត៌មានលេចធ្លាយ កាលពីប៉ុន្មានថ្ងែមុននេះ បានបង្ហាញថានាឡិកាឆ្លាតវៃជំនាន់ក្រោយ របស់ក្រុមហ៊ុន Samsung នឹង​ត្រូវ​បាន​ហៅថា Galaxy Sport ក៏ប៉ុន្ដែនាពេលបច្ចុប្បន្ន ក៏ត្រូវបានគេប្រទះឃើញមានភ័ស្តុតាងបន្ថែមថ្មីទៀត ចេញ​មក​ថាឈ្មោះ Galaxy Watch Active ទៅវិញ។ លើសពីនេះទៅទៀត មិនត្រឹមតែឈ្មោះពិតនោះទេ ថែម​ទាំង​លក្ខណៈ​សម្បត្តិ និងកម្លាំងម៉ាស៊ីន ដែលមាន​នៅ​លើ​នាឡិកា​ឆ្លាតវៃជំនាន់ថ្មីនេះ ក៏ត្រូវបានលេចចេញមកជាមួយផងដែរ។

នាឡិកាឆ្លាតវៃ Galaxy Watch Active នឹងមានលេខម៉ូឌែល SM-R500 (ឈ្មោះកូដ Pulse) ហើយឧបករណ៍​នេះ​នឹង​ប្រើ​ប្រាស់​​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ Tizen 4.0.0.3 និងដំណើរនៅលើបន្ទះឈីប Exynos 9110 ថែមទៀតផង។ ចំពោះ​ផ្នែក​អេក្រង់​វិញ ក៏​មាន​ពត៌មាន​​រាយការណ៍​ឲ្យបានដឹងថា ទំហំអេក្រង់នៅលើ Galaxy Watch Active ក៏នៅតែមានទំហំ 1.3 អ៊ីញ និងអាចបង្ហាញ​គុណភាព​បាន 360 x 360 px ដូចទៅនឹង Galaxy Watch ដាក់ចេញលក់កាលពីឆ្នាំ 2018 អញ្ចឹងដែរ។ ទោះជាយ៉ាងណា ទំហំថ្មរបស់​នាឡិកា​ឆ្លាតវៃថ្មីនេះ ហាក់​ដូចជាតូចជាងនាឡិកាឆ្លាតវៃជំនាន់មុន បើយោងទៅតាមរបាយការណ៍​លេច​ធ្លាយថ្មីនេះ ដោយ Galaxy Watch Active នឹងមាន​ទំហំ​ថ្មត្រឹមតែ 230mAh ហើយ Galaxy Watch មានទំហំ​ថ្ម​ដល់​ទៅ 300mAh ឯណោះ ក៏ប៉ុន្ដែយើង​នៅ​មិន​ទាន់​ដឹង​ថា អាចនឹងមានការ​ប៉ះពាល់​ដល់ រយៈពេលប្រើប្រាស់នៅឡើយនោះទេ ដោយ​ការប្រើប្រាស់ជាក់ស្តែងទើបអាចសន្មត់បាន។

សរុបមក នាឡិកាឆ្លាតវៃ Galaxy Watch Active នឹងមានភ្ជាប់មកជាមួយបំពងសម្លេងមួយ, ប្រព័ន្ទបណ្ដាញ LTE, ឧបករណ៍​តាម​​ដាន​ចង្វាក់​បេះ​ដូង, Samsung Pay, NFC និងថែមទាំង GPS ថែមទៀតផង។ ថ្ងែដាក់បង្ហាញជាផ្លូវការនៃនាឡិកាឆ្លាតវៃ Galaxy Watch Active ថ្មីនេះ ក៏អាចនឹងត្រូវបានក្រុមហ៊ុន Samsung ដាក់នៅក្នុងព្រឹត្តិការណ៍ Unpacked នាថ្ងែទី 20 ខែ​កុម្ភៈ ឆ្នាំ 2019 ជាមួយ​គ្នា​នឹង Galaxy S10/S10+ តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: 91 Mobiles Tag: នាឡិកាវៃឆ្លាត