CAMBO REPORT

Popup Advertising5 seconds

បន្ទះឈីប Snapdragon 712 ថ្មី នឹង​នាំ​យក​ល្បឿន​កាន់​តែ​លឿន​សម្រាប់​ស្មាតហ្វូន​កម្រិត​ថវិកា!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទើបតែថ្មីៗនេះប៉ុណ្ណោះ ក្រុមហ៊ុន Qualcomm ពានដាក់ប្រកាសបន្ទះឈីបជំនាន់ថ្មីជាផ្លូវនេះ ដោយបន្ទះឈីបនេះត្រូវបានហៅថា Snapdragon 712 ដែលនឹងមានល្បឿនលឿនជាងបន្ទះឈីប Snapdragon 710 រហូតដល់ទៅ 10 ភាគរយឯណោះ។ ក្រៅ​ពី​ផ្នែក​បន្ថែម​​ល្បឿន ក្រុមហ៊ុន Qualcomm ក៏បានដាក់បង្ហាញថាបន្ទះឈីប Snapdragon 712 ថ្មីនេះ នឹង​ទទួល​បាន​បច្ចេក​វិទ្យាថ្មី សម្រាប់​ផ្ដោត​ទៅ​លើ​ការសន្សំថ្មថែមទៀតផង។

ដូចទៅនឹង Snapdragon 710 អញ្ចឹងដែរ ដោយ Snapdragon 712 ថ្មីនេះក៏នៅរក្សាទំហំត្រឹមតែ 10nm ដដែល ហើយ​ចំពោះ​ស៊ីភីយូ​ក៏​នូវ​តែ​ជា​ប្រភេទ Octa-Core និងដូចគ្នាទៅនឹងផ្នែក GPU ក៏ប៉ុន្ដែសម្រាប់ល្បឿន Clock Speed គឺត្រូវបាន​កើន​ឡើងពី 2.2GHz ដល់ទៅ 2.3GHz ផងដែរ។ នៅក្នុងបន្ទះឈីបចេញនេះ ក៏ទទួលបាននូវបច្ចេកវិទ្យា Quick Charge 4+ ថែម​ទៀត​ផង ដោយ​ក្រុមហ៊ុន Qualcomm បានដាក់បង្ហាញប្រាប់ថា បច្ចេកវិទ្យាថ្មីនេះអាចសាកថ្មទូរសព្ទពី 0% ទៅដល់ 50% ក្នុង​រយៈ​ពេលតែ 15 នាទី​តែប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន Qualcomm ក៏បានដាក់បន្ថែមបច្ចេកវិទ្យាជំនួយសម្លេងថ្មីៗ​មួយចំនួនទៅលើ Snapdragon 712 ផងដែរ ដូចជា TrueWireless Stereo Plus សម្រាប់ជំនួយដល់កាសប្រភេទ earbuds ឥតខ្សែ និង Broadcast Audio សម្រាប់ការចែករំលែកសម្លេង ពីឧបករណ៍ប៊្លូធូសមួយ ទៅកាន់ឧបករណ៍​ប៊្លូធូស​ដទៃៗ​ទៀតថែមទៀតផង។

សរុបមក ទោះបីជាយ៉ាងណាក៏ដោយ បន្ទះឈីប Snapdragon 712 ថ្មីនេះ គឺមិនមានអ្វីខុសគ្នាច្រើននោះទេ បើប្រៀបធៀប​ជា​មួយ Snapdragon 710 លើកលែងតែការបន្ថែមល្បឿនបន្ដិច និងបច្ចេកវិទ្យាថ្មីមួយចំនួនប៉ុណ្ណោះ ដោយក្នុងពេលបច្ចុប្បន្ននេះ នៅ​មិនទាន់​ដឹង​​ថា​ក្រុមហ៊ុន​ផលិតស្មាតហ្វូនណាមួយ បានជាវយកបន្ទះឈីបថ្មីនេះនៅឡើយទេ ក៏ប៉ុន្ដែយើងនឹងអាចឃើញមាន បំពាក់​​នៅលើ​ស្មាតហ្វូន​ក​ម្រិត​មធ្យម នាពេលឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ