ត្រឹមតែ 3 ថ្ងែប៉ុណ្ណោះ ហ្គេម Apex Legends ទទួលបានចំនួនអ្នកលេងដល់ទៅ 10 លាននាក់!
គោលបំណងរបស់ក្រុមហ៊ុនផលិតហ្គេម Respawn បានទទួលបានជោគជ័យហើយ ដោយហ្គេម Apex Legends របស់ខ្លួន ដែលទើបនឹងដាក់ចេញឲ្យលេងបានតែ 8 ម៉ោងតែប៉ុណ្ណោះ ក៏ទទួលបានអ្នកលេងដល់ទៅ 1 លាននាក់ និងរហូតមកដល់ថ្ងៃទី 3 បន្ទាប់ពីថ្ងែដាក់បញ្ចេញមក ហ្គេមនេះទទួលបានអ្នកលេងយ៉ាងច្រើនដល់ទៅ 10 លាននាក់ទៅហើយ។ ហ្គេម Apex Legends នេះគឺជាហ្គេមប្រភេទ Battle Royale ដែលកំពុងតែមានភាពល្បីល្បាញ ហើយក៏អាចនឹងយកឈ្នះហ្គេម Fortnite និងហ្គេម PUBG ផងដែរ នាពេលអនាគតខាងមុខ។
Apex Legends គឺជាហ្គេមដែលប្រិយមិត្តអ្នកអានទាំងអស់ អាចទាញយកមកលេងបាន ដោយឥតគិតថ្លៃ ហើយហ្គេម Battle Royale ថ្មីនេះ បានស្ថិតនៅក្នុងប្រភេទ Titanfall universe និងការបូកបញ្ចូលគ្នារវាងតួអង្គល្បីៗពីហ្គេមបាញ់គ្នាដទៃៗថែមទៀតផង។ អ្នកទាំងអស់គ្នាក៏អាចនិយាយបានថា ហ្គេមថ្មីមួយនេះគឺមានតួអង្គដាក់ឲ្យជ្រើសរើស ដូចទៅនឹងហ្គេម Overwatch អញ្ចឹងដែរ ដោយរបៀបលេង បែបមានលក្ខណៈដូចជា PUBG ឬក៏ Fortnite ទៅវិញ ហើយនេះក៏ជាចំណុចទាក់ទាញមួយ ដែលធ្វើឲ្យទទួលបានអ្នកលេងច្រើន ក្នុងរយៈពេលមួយយ៉ាងលឿនដូចនេះ។ ចំណែកឯផ្នែកដែលខុសប្លែក និងគួរកត់សំគាល់នោះគឺថា ក្នុងមួយក្រុម ឬក៏ Squad មានចំនួនតែ 3 នាក់ប៉ុណ្ណោះ ហើយហ្គេមមួយនេះ ក៏មានលក្ខណៈពិសេសមួយសម្រាប់ជំនួយទៅលើការទំនាក់ទំនងក្នុង Squad របស់អ្នក ដោយមិនចាំបាច់ប្រើប្រាស់សំឡេង Voice Chat ផងដែរ។
សរុបមក ហ្គេម Apex Legends គឺពិតជាមានលក្ខណៈពិសេស ដែលធ្វើឲ្យអ្នកលេងជាច្រើនចូលចិត្ត ហើយថែមទាំងអាចទាញយកមកលេងបាន ដោយឥតគិតថ្លៃថែមទៀតផង ហើយហ្គេមមួយនេះក៏មានទេសភាពស្អាត ដូចជាពិតៗអញ្ចឹង ក៏ប៉ុន្ដែតម្រូវឲ្យអ្នកលេងមានកុំព្យូទ័រលំដាប់កំពូល សម្រាប់អាចកំណត់ Setting ទៅកម្រិតខ្ពស់បានផងដែរ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
