CAMBO REPORT

Popup Advertising5 seconds

Galaxy Sport នាឡិកាវៃឆ្លាត​ជំនាន់​ថ្មី​មួយ​ទៀត អាច​នឹង​ប្រកាស​ចេញ​ស្រប​ពេល S10 បង្ហាញខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឃើញថានៅពេលព្រឹត្តិការណ៍ MWC កាន់តែខិតជិតចូលមកដល់ មានផលិតផល ក៏ដូចជាព័ត៌មានអន្តរជាតិ​មិន​តិច​នោះ​ទេ​បាន​ចេញ​ផ្សាយ​ឥតឈប់ឈរ ហើយមកដល់ថ្ងៃនេះ យើងទទួលបានដឹងណឹងមួយទៀតថាក្រុមហ៊ុន Samsung គឺនៅសល់ផលិតផលពាក់​ជាប់​ដៃ​មួយ​ទៀត គឺ Galaxy Sport ដែលវាត្រូវបានបង្កើតឡើងសម្រាប់អ្នក ដែលបញ្ចេញសកម្មភាពច្រើន ពិសេសចូលចិត្តលេង​កីឡាតែម្ដង តែមិនមែនជំនួស Galaxy Watch ដែលប្រកាសចេញកាលពីចុងឆ្នាំ 2018 ថ្មីៗកន្លងទៅនេះនោះទេ ដោយអាច​ជំនួស​មុខឲ្យ Gear Fit ទៅវិញ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Samsung Galaxy Sport ត្រូវបានបញ្ជាក់ ទទួលស្គាល់ (Certified) ដោយគណៈកម្មាធិការទំនាក់ទំនងជាតិ (NCC) និងត្រូវបានបញ្ជាក់ផងដែរពីសំណាក់ គណៈកម្មការទំនាក់ទំនង​សហព័ន្ធរបស់​សហរដ្ឋ​អាមេរិក (US FCC) និងភ្នាក់ងារស្រាវជ្រាវវិទ្យុជាតិ (Korea NRRA)។ នាឡិកាវៃឆ្លាតជំនាន់ថ្មីនេះមានលេខកូដសម្គាល់ SM-R500 និងមានឈ្មោះកូដ Pulse ដែលវាអាចជានាឡិការវៃឆ្លាតដំបូងរបស់ Samsung ដែលអាចប្រើប្រាស់ជាមួយ​នឹង​ខួរ​ក្បាល​សិប្បនិមិត្ត AI ហៅថា Bixby បាន ធ្វើឲ្យវាមានភាពវ័យឆ្លាត។

Galaxy Sport ត្រូវបានរំពឹងទុកថា នឹងភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 4GB មាន WiFi, Bluetooth, GPS, GLONASS និង NFC ផងដែរសម្រាប់បង់ថ្លៃសេវាកម្ម ឬទំនិញនានាៗ នៅតាមបណ្ដាប្រទេសជឿនលឿនលើសកលលោក។ ជាង​នេះ​​ទៅទៀត វានឹងមាន 2 ជម្រើស ចែកចេញជាពីរម៉ូឌែលដូចជា SM-R370 (សម្រាប់ក្បាលនាឡិកាវិមាត្រតូច) និង SM-375 (សម្រាប់​ក្បាលនាឡិកាវិមាត្រធំ) ដូចទៅនឹង Galaxy Watch ដែរ ដែលអតិថិជនអាចជ្រើសរើសតាមទំហំដែលខ្លួនស្រលាញ់ និង​ពេញ​ចិត្ត។ នេះគ្រាន់តែជាដំណឹងដំបូងអំពីវាប៉ុណ្ណោះ ហេតុដូចនេះ យើងនៅមិនទាន់ទទួលបានរូបភាពផ្លូវការ ឬបែកធ្លាយនៅ​ឡើយ​ទេ តែយើងសន្និដ្ឋានថា វាអាចនឹងបង្ហាញខ្លួននៅពេល Galaxy S10 បង្ហាញខ្លួន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត