CAMBO REPORT

Popup Advertising5 seconds

ហេតុអ្វីការ​ថតរូប​ដោយ​ប្រើ​ភ្លើង LED Flash លើ​ស្មាតហ្វូន​ត្រូវ​បាន​កាត់​បន្ថយ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជាក់ស្តែង យើងសង្កេតឃើញថា សឹងតែគ្រប់ស្មាតហ្វូនទៅហើយ ចាប់តាំងពីកម្រិតមធ្យម កម្រិតបង្អួរ និងឈានមកកម្រិតកំពូល ដែល​សុទ្ធទទួលបានបំពាក់នូវភ្លើង LED Flash នៅក្បែរកាមេរ៉ាខាងក្រោយ ដើម្បីជំនួយដល់ការថតរូបនៅកន្លែងដែលមានពន្លឺទាប ឬការថតរូបនៅប្លង់ពេលយប់ ជាដើម។ ប៉ុន្តែនៅពេលបច្ចប្បន្ននេះ ការថតរូបដោយប្រើភ្លើង LED Flash សម្រាប់ជំនួយ គឺត្រូវ​បាន​ការ​បន្ថយ​អស់ច្រើន មិនសូវមានអ្នកប្រើវាទៀតនោះទេ ជាពិសេសលើស្មាតហ្វូនលំដាប់កំពូលៗ។ មូលហេតុអ្វីទៅ?

ជាការពិតណាស់  ដោយសារបច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានការរីកចម្រើន ឯអ្នកអភិវឌ្ឍន៍វិញនោះ ចេះតែរក​ឃើញ​វិធីសាស្ត្រល្អៗ សម្រាប់ជំនួយដល់ការប្រើប្រាស់លើស្មាតហ្វូន យើងក៏បានឃើញថា ការ​ថតរូបចេញពីកាមេរ៉ាក្រោយ ដោយ​បើក ភ្លើង LED Flash ត្រូវបានកាត់បន្ថយច្រើន មិនដូចពីមុននោះទេ។ តួយ៉ាង ដូចនៅលើស្មាតហ្វូនកំពូលៗមួយចំនួន គឺមានភ្ជាប់​មក​ជា​មួយមុខងារថ្មី ដោយវាអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់ ទទួលបានរូបភាពមានពន្លឺជះចូល ដូចបន្ថែមថ្ងៃ សម្រាប់​ការ​ថត​ក្នុង​ប្លង់ដែលមានពន្លឺតិច ឬនៅប្លង់ពេលយប់ ជាដើម ដូចជានៅលើទូរសព្ទ Google មានមុខងារ Night Sight, នៅលើ OnePlus មានមុខងារ Nightscape និងខាង Samsung & Huawei មានមុខងារ Night Mode ដោយមិនចាំបាច់ខ្លាំង នឹងត្រូវការ LED Flash អីទៀតនោះដែរ។ ដោយសារតែមុខងារទាំងនេះ ហើយទើបជាមូលហេតុនាំអោយការថតរូបដោយប្រើភ្លើង LED Flash ត្រូវបានការ​បន្ថយ​អស់​ច្រើន។

ទោះយ៉ាងណាក៏ដោយ វាមិនមែនមានន័យថា អោយតែមានមុខងារទាំងនេះហើយ អ្នកដែលនិយមថតរូបពេលយប់ ឈប់ត្រូវការ​បើក​ភ្លើង LED Flash ទេ ព្រោះករណីខ្លះ វាទាមទារអោយយើងត្រូវតែបើកប្រើភ្លើងជំនួយ និងជាពិសេស សម្រាប់​ស្មាតហ្វូន​គ្មាន​មុខងារ​ទាំង​នោះ។ ប៉ុន្តែនៅពេលយប់ ហើយមានពន្លឺគួរសមនោះ យើងមិនចាំបាច់បើកវាក៏បានដែរ ព្រោះ​វា​អាចធ្វើអោយមុខមនុស្ស​ទៅ​ជា​ឆេះ ឬមានកែវភ្នែកឆ្មារ ជាដើម។ យ៉ាងណា អ្នកអាចពិចារណាទៅតាមការគួរ ថាអ្នកគួរប្រើភ្លើង LED Flash នៅពេលវេលា ឬ​កាលៈទេសៈបែបណា សម្រាប់ថតរូប ទើបសមស្រប។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ