CAMBO REPORT

Popup Advertising5 seconds

កូដថ្មីនៃ iOS 12.2 Beta បង្ហាញ​ថា iPad ដល់​ទៅ 4 ស៊េរី និង iPod Touch 7 នឹង​មក​ដល់​ឆាប់ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រៅពីលេចឮដំណឹងថាកាសឥតខ្សែ AirPods ជំនាន់ទី 2 ដែលត្រៀមនឹងមកដល់ក្នុងទីផ្សារនាឆ្នាំ 2019 នេះរួច ឥឡូវ​យើង​ទទួល​បាន​ដំណឹង​ថ្មីមួយទៀតហើយ ដោយយោងតាម Source Code នៃប្រព័ន្ធប្រតិបត្តិការ iOS 12.2 ដដែល ជុំវិញការមកដល់ថ្មីនៃ iPad ដល់​ទៅ 4 ម៉ូឌែល និងចូលរួមជាមួយនឹង iPod Touch ជំនាន់ទី 7 មួយផ្សេងទៀតផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឆ្នាំនេះ iPad របស់ Apple នឹងទទួលបានកំណែអាប់ដេតថ្មី ដោយ Apple ព្រលែង iPad Pro មួយ​ឡែកសិន ហើយចាប់ផ្ដើមទីផ្សារថ្មីម្ដងទៀត សម្រាប់ iPad របស់ខ្លួន ដោយ 4 ម៉ូឌែលនោះ អាចមិនមែន iPad ដល់ទៅ 4 គ្រឿង​នោះទេ ផ្ទុយទៅវិញគឺជា iPad តែពីរម៉ូឌែលប៉ុណ្ណោះ ដោយមួយម៉ូឌែលមានម៉ាស៊ីន ដែលអាចប្រើប្រាស់បានតែ WiFi និង​ប្រើ​បាន​ទាំង WiFi ផង និងអាចដាក់ស៊ីមកាតបានមួយទៀតផង ដោយភាសាបរទេសហៅថា WiFi Only ឬ WiFi + Cellular ដូច iPad កំពុង​ចរាចរណ៍ក្នុងទីផ្សារស្រុកខ្មែរយើងបច្ចុប្បន្នអញ្ចឹងដែរ។ ជាងនេះទៅទៀត ក្រៅពីទទួលបានកំណែអាប់ដេតថ្មី iPad របស់ Apple ក៏នឹងទទួលបានមុខងារ Face ID ផងដែរ ពិតជាពិសេស មានន័យថា Apple អាចនឹងពង្រីកអេក្រង់ iPad ឲ្យប្រសើរ​ជាងមុន ដូចទៅនឹង iPad Pro ស៊េរី 2018 ដែរ និងឈប់ប្រើប្រាស់ឌុយ Lighting ទៀតហើយ គឺផ្លាស់ប្ដូរមកប្រើប្រាស់ USB ប្រភេទ C ទាំង​អស់​វិញ។

Code នៃ iOS 12.2 ជំនាន់ Beta ដដែល ក៏បានគូសបញ្ជាក់ផងដែរ ក្នុងការមកដល់នៃ iPod Touch ជំនាន់ទី 7 ថ្មី ដែលវានឹង​ទទួល​បានមុខងារធំៗពីរ គឺ Face ID និង Touch ID ដើម្បីធានាទៅដល់សុវត្ថិភាពនៃ iPad Touch មួយនេះ ជាជាងប្រើប្រាស់តែ Passcodes ដូចទៅនឹងជំនាន់មុនៗ។ ទាំងនេះគឺជាអ្វីដែលយើងទទួលបាន ហើយវាពិតជារឿងមួយដែលយើងពេញចិត្ត ខណៈពេល​ដែល​ផលិតផល Apple ជំនាន់ថ្មី បានទទួលកំណែអាប់ដេតកាន់តែប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់! ក្រុមការងារខេមបូរីផត ពិតជាមិនអាចរង់ចាំបាននោះទេ ដោយសង្ឃឹមថាឆ្នាំ 2019 នេះ យើងនឹងទទួលបានផលិតផលដែលប្រសើរជាងមុនពី Apple ខណៈ​ពេល​ដែលក្រុមហ៊ុនផ្លែប៉ោមមួយនេះកំពុងបាត់បង់ភាគហ៊ុន និងខាតបង់ទីផ្សារនៅចុងឆ្នាំ 2018 កន្លងទៅ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ថេប្លេត