CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ​ឃ្លីប​វីដេអូថ្មី​ប​ង្ហាញពី​គុណប្រយោជន៍​ល្អៗ​មាន​លើ iPad Pro ស៊េរីឆ្នាំ 2018

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើសិនអ្នកជាហ្វេនរបស់ក្រុមហ៊ុនផ្លែប៉ោមនោះ ភាគច្រើនប្រហែលជាបានដឹងហើយថា សឹងតែជារៀងរាល់សប្តាហ៍ ឬរាល់ខែ ដែល​ខាង Apple តែងតែធ្វើការបញ្ចេញវីដេអូពាណិជ្ជកម្មផ្សេងៗ ពាក់ព័ន្ធនឹង iDevices ជំនាន់ថ្មីរបស់ពួកគេ ដូចជាគន្លឹះប្រើប្រាស់ និង​បង្ហាញ​ពីលក្ខណៈសម្បត្តិពិសេសៗ ជាដើម ដែលឧបករណ៍នោះ អាចធ្វើបាន។ ។ ក្នុងនោះ ក៏មានវីដេអូខ្លះ មានលក្ខណៈ​លាយ​ឡំ​បែប​កំប្លុកកំប្លែង ដែលធ្វើអោយអ្នកបានទស្សនា សើចសប្បាយ ថែមទៀតផង។

តួយ៉ាង នៅពេលថ្មីៗនេះ Apple បានបញ្ចេញវីដេអូថ្មីទៀតហើយ ជាឃ្លីបចំនួន 5 វីដេអូ លើ YouTube Channel ផ្លូវការរបស់​ក្រុមហ៊ុន​ផ្ទាល់ ដោយបង្ហាញពីគុណប្រយោជន៍ល្អៗ មានលើ iPad Pro ស៊េរីឆ្នាំ 2018។ ក្នុងនោះ វាក៏មានភ្ជាប់ជាមួយ Apple Pencil សម្រាប់ប្រើប្រាស់លើថេប្លេតនេះ ផងដែរ។ ដើម្បីអោយប្រិយមិត្តទាំងអស់គ្នា បានជ្រាបកាន់តែច្បាស់ យើងនឹងធ្វើការបង្ហាញ​វីដេអូ​ទាំង​នោះ ដូចខាងក្រោម៖

 

•    វីដេអូទី 1៖ ចង់បង្ហាញពីការប្រើលើកម្មវិធី Note ជាមួយការវាយអក្សរចូល (កាន់តែរហ័សបើមាន Keyboard បន្ថែម), ការ​សរសេរ ឬគូរដោយប្រើ Apple Pencil, អាច Convert ប្តូរម៉ូតបាន, អាចថតរូបភាព, អាច Record សម្លេង និងអាច Search ពាក្យផ្សេងៗ ជាដើម។

 

 

•    វីដេអូទី 2៖ ចង់បង្ហាញពីភាពងាយស្រួយ ជាមួយការឌីហ្សាញ ដោយប្រើតាមរយៈ App ដែលទាក់ទង ដូចជាកម្មវិធី Measure និងផ្សេងៗជាដើម។ លើសពីនេះ យើងក៏អាចបញ្ជាទិញ ផលិតជាគ្រឿងសង្ហារឹមនានា តាម Apple Pay បានថែមទៀត។

 

 

•    វីដេអូទី 3៖ ចង់បង្ហាញពីការប្រើដោយមិនចាំបាច់មានក្រដាស តាមរយៈការស្កេនទុក, អាចចុះហត្ថលេខា ដោយមិនត្រូវ​ការ​មាន​ក្រដាស Print ចេញមកស្រាប់, គូសវាស ដោយមិនត្រូវការ Sketchbook, អាច Edit មិនត្រូវការមានក្រដាសដូចគ្នា និងអាចធ្វើការ​លើ​ចំនុចផ្សេងៗ បានថែមទៀត។

 

 

 

•    វីដេអូទី 4៖ ចង់បង្ហាញពីភាពងាយស្រួយ ជាមួយការរៀបចំបទបង្ហាញ តាមរបៀបនានា ដូចជាការបញ្ចូលរូបភាពបានរហ័ស, ប្តូរ Background ដែលអ្នកប្រើគិតថា មិនទាក់ទាញ និងអាច Share ទៅផ្ទាំងបង្ហាញផ្សេង តាមរយៈ AirPlay។

 

 

 

•    វីដេអូទី 5៖ ចង់បង្ហាញពីការបង្កើតអ្វីមួយដោយផ្ទាល់ ដូចជាការ Live សម្លេង តាមរយៈ App, ការកាត់តសម្លេង និងអាចបង្កើត​បទ​ភ្លេងដោយខ្លួនឯង នៅក្នុងកម្មវិធី GarageBand ជាដើម។

 

 

អញ្ចឹង សម្រាប់វីដេអូខ្លីមួយនេះគឺ Apple បង្កើតមកក្នុងគោលបំណងបង្ហាញពីចំនុចល្អៗ ដែលប្រិយមិត្តទាំងអស់គួរតែដឹងពី iPad Pro ជំនាន់ថ្មី ដែលវាមានលក្ខណៈពិសេស និងភាពងាយស្រួល ក្នុងការប្រើប្រាស់មួយចំនួន ផងដែរ។ សូមបញ្ជាក់បន្តិចថា iPad Pro ទំហំ 11 អ៊ីញ និង iPad Pro 12.9 (ស៊េរីឆ្នាំ 2018) គឺមានវត្តមាននៅលើទីផ្សារប្រទេសយើងហើយ ដោយអ្នកអាចស្វែងរកទិញ នៅ​តាម​បណ្តាហាងលក់ទូរសព្ទធំនានា ដែលនៅជិតអ្នកបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Apple Tag: ថេប្លេត