CAMBO REPORT

Popup Advertising5 seconds

Apple អាច​នឹង​ចេញ iPad Mini 5 និង iPad ទំហំ 7 អ៊ីញ​ជំនាន់​ថ្មី​នាឆ្នាំ​នេះ​បន្ថែម​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រៅពី iPod Touch ជំនាន់ទី 7 ដែលប្រភពអន្តរជាតិបានចេញផ្សាយថានឹងត្រៀមប្រកាសចេញនាឆ្នាំនេះរួច ឥឡូវប្រភព​អន្តរជាតិ​ដដែល​បាន​ចេញផ្សាយឲ្យដឹងបន្ថែមទៀតថា Apple នៅសល់ផលិតផលជំនាន់ថ្មីពីរផ្សេងទៀត ដែលនឹងត្រូវប្រកាសចេញស្រប​ពេល​ជាមួយ​គ្នា​នោះដែរ រួមមានដូចជា iPad Mini 5 និង iPad 7 ដែលមានទំហំអេក្រង់ 7 អ៊ីញ។ ប្រភពមកពីសាព័ត៌មានចិន The China Time បាន​ឲ្យដឹងថា Apple នឹងធ្វើការអាប់ដេតទៅលើថេប្លេតត្រកូល Mini របស់ខ្លួននាឆ្នាំ 2019 នេះ ជាមួយនឹងបន្ទះឈីបល្បឿន​លឿនជាងមុន ថ្មប្រសើរជាងមុន កាមេរ៉ា និងអេក្រង់ល្អជាងមុនផងដែរ ខណៈលក្ខណសម្បត្តិពិតប្រាកដនៅមិនទាន់ត្រូវបាន​លាត​ត្រដាងនៅឡើយទេ។

ជាងនេះទៅទៀតបើយោងតាមប្រភពពី DigiTimes បានឲ្យដឹងបន្ថែមទៀតថា Apple ត្រៀមប្រកាសចេញ iPad កម្រិតចាប់ផ្ដើម​ពីរ​ម៉ូឌែល​នៅ​ក្នុងឆ្នាំនេះ ដូចទៅនឹងប្រភពមកពីចិនដែរ ដែលវារួមមាន iPad 7 ដែលមានទំហំអេក្រង់ 7 អ៊ីញ រួមបញ្ចូលផងដែរ ដែល​ម៉ូឌែល​ចុង​ក្រោយបង្អស់គឺ iPad 7 ចេញនៅឆ្នាំ 2017 កន្លងទៅ។ ក្នុងនោះមានរោងចក្រពីររួមមាន GIS និង TPK បានឲ្យដឹង​ថា​បាន​នឹង​កំពុងផលិតនូវអេក្រង់ជំនាន់ថ្មីសម្រាប់បំពាក់នៅលើ iPad របស់ Apple ផងដែរ ដែលវាជាអេក្រង់ជំនាន់ថ្មីទាំងអស់ ដែលយើង​អាច​រំពឹងទុកថា វានឹងប្រើសើរជាងជំនាន់មុន។

សម្រាប់ព័ត៌មាននៃថេប្លេតជំនាន់ថ្មីទាំងពីររបស់ក្រុមហ៊ុន Apple ដែលអាចនឹងប្រកាសចេញនាឆ្នាំថ្មីនេះ គឺនៅមិនទាន់បានលាត​ត្រដាង​អស់​ជុំវិញលក្ខណៈសម្បត្តិនៅឡើយទេ គ្រាន់តែដឹងថា iPad Mini 5 នឹងមានកម្លាំងម៉ាស៊ីនប្រសើរជាងមុន ក៏ដូចទៅ​នឹង​ផ្នែក​កាមេរ៉ា តែវានឹងប្រើអេក្រង់ដែលមានតម្លៃធូរថ្លៃ សម្រាប់ប្រជែងជាមួយថេប្លេតរបស់ក្រុមហ៊ុនផ្សេងៗ ខណៈពេលដែល iPad 7 ក៏​ដូច​គ្នា គ្រាន់តែវាអាចនឹងមានអេក្រង់លាតជាង តែមិនអាចប្រើប្រាស់ជាមួយនឹងខ្មៅដៃវៃឆ្លាតរបស់ Apple ដូចត្រកូល Pro នោះទេ។ សម្រាប់ព័ត៌មានបន្ថែមក្រុមការងារខេមបូរីផតនឹងចេញផ្សាយជាបន្តបន្ទាប់ទៀត នៅពេលយើងទទួលបានដំនឹងថ្មី!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩
ប្រភព: WCCFTECH Tag: ថេប្លេត