CAMBO REPORT

Popup Advertising5 seconds

Wear OS ជំនាន់ 2.3 ចាប់ផ្ដើម​ចេញ​ឲ្យ​អាប់ដេត​ហើយ ដែល​នឹង​សម្រួល​ទៅ​ដល់​ការ​ប្រើប្រាស់​ច្រើន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើទោះបីជា Wear OS ដែលជាប្រព័ន្ធប្រតិបត្តិការសម្រាប់ដាក់ឲ្យប្រើប្រាស់នៅលើនាឡិកាវៃឆ្លាត បានចេញ​ជា​ច្រើន​ជំនាន់​ទៅ​ហើយ​​ក្ដី តែវាក៏នៅមិនទាន់បានដើរស្រួលពេញលក្ខណៈមួយរយភាគរយប៉ុន្មានដែរ អាចនិយាយឲ្យខ្លី និងងាយស្រួលយល់ថា មុខងារ​ដែលប្រើច្រើន គឺដើរស្រួលធម្មតា តែមុខងារប្រើម្ដងម្កាលខ្លះៗ នៅមិនទាន់ស្រួលប៉ុន្មានឡើយ។ បន្តរហូតមកដល់ដើមឆ្នាំ 2019 នេះ ទីបំផុតក្រុមហ៊ុន Google បានបញ្ចេញកំណែ Update ថ្មីមួយទៀតហើយ សម្រាប់អតិថិជនរបស់ខ្លួនជាមួយនឹង Wear OS 2.3 ថ្មី។

សម្រាប់ការចេញឲ្យអាប់ដេតក្ដៅៗនេះ មិនមែនធ្វើឡើងសម្រាប់នាឡិកាគ្រប់ម៉ាក និងម៉ូឌែលនោះទេ ព្រោះបើយោងតាមប្រភព​ព័ត៌មាន​បាន​ចេញផ្សាយឲ្យដឹងថា Wear OS V2.3 នេះ បានទៅដល់នាឡិកាតែប៉ុន្មានម៉ូឌែលសិនប៉ុណ្ណោះរួមមានដូចជា៖ Montblanc Summit 2, Fossil Sport, TicWatch ជាដើម។ ជុំវិញកំណែ Update ថ្មីមួយនេះ ក៏បាននាំ​មកជាមួយ​នូវ​ការ​ដោះ​ស្រាយ ក៏ដូចជាកែសម្រួលបន្ថែមទៅលើ៖

 

•    កាត់បន្ថយការប្រើប្រាស់មុខងារពី Wear OS នៅលើ Home Screen ជួយឲ្យកាត់បន្ថយការស៊ី RAM, CPU និងថ្ម

•    បង្កើនសមត្ថភាពទៅលើការឆ្លើយតបបានរហ័សជាងមុន

•    កាត់បន្ថយការប្រើប្រាស់កម្លាំងថ្ម 10% នៅពេលប្រើប្រាស់មុខងារ Ambient Mode

•    បន្ថែមមុខងារថ្មី Per-Pixel តែវាស្ថិតនៅជំនាន់ Beta ធ្វើតេស្ដនៅឡើយ

•    បន្ថែមការ Support ទៅលើបន្ទះឈីបខួរក្បាលថ្មី Snapdragon Wear 4100 Chipset

 

សម្រាប់ប្រិយមិត្តអ្នកអាន ដែលកំពុងប្រើប្រាស់នាឡិកាវៃឆ្លាត ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS 2.2 នឹង​ទទួល​បាន​កំណែ Update ថ្មីមួយនេះឆាប់ៗខាងមុខ តាមរយៈការ Update OTA នៅក្នុង Settings តែក្រុមហ៊ុន Google ពុំបាន​បញ្ជាក់​កាល​បរិច្ឆេទច្បាស់លាស់ ឬម៉ូឌែលណាឲ្យប្រាកដ ថានឹងទទួលបានកំណែ Update នេះមុនគេឡើយ! អញ្ចឹងសូមចូលស្វែងរកកំណែ Update នៅពេលនេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: នាឡិកាវៃឆ្លាត