CAMBO REPORT

Popup Advertising5 seconds

Sony Alpha a6400 កាមេរ៉ាស៊េរី​ថ្មី ល្អ​បំផុត​សម្រាប់ Vlogger ឬ YouTuber

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឆ្នាំ 2019 ដល់ពេល SONY មានផលិតផលថ្មីសម្រាប់ YouTuber ឬ Vlogger ទៀតហើយ ជាមួយផលិតផលម៉ាស៊ីនកាមេរ៉ាពពួក Mirrorless ជំនាន់ចុងក្រោយគេបំផុតរបស់ខ្លួន ដែលត្រូវបានបន្ថែមមកជាមួយនឹងមុខងារពិសេសៗ ពិសេសបង្កើន​សមត្ថភាព​ក្នុង​ការ​ផលិតរូបភាព និងវីដេអូឲ្យកាន់តែល្អឡើងថែមមួយកម្រិតទៀត។ ការប្រកាសចេញនេះគឺជាម៉ាស៊ីនកាមេរ៉ាស្ថិតក្នុងត្រកូល Alpha មានម៉ូឌែលសម្គាល់ a6400 ជាប្រភេទកាមេរ៉ា ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការថតវីដេអូរបស់អ្នក ព្រោះវាមានរូបរាងតូច​ល្មម ងាយស្រួលកាន់ យកតាមខ្លួន ហើយក៏មានល្បឿនលឿនក្នុងការ Focus ទៀតផង ដែលធ្វើឲ្យការផលិតវីដេអូរលូនល្អ។

SONY Alpha a6400 នឹងធ្វើឲ្យ Vlogger និង YouTuber ពេញចិត្តជាមួយអេក្រង់ទំហំ 3 អ៊ីញ ជាប្រភេទ TFT LCD អាចកាន់​បង្វែរមកខាងមុខបានក្នុងកម្រិតមុំ 180 ឌឺក្រេ បើសិទ្ធិឲ្យម្ចាស់របស់វាធ្វើការថត និងមើលប្លង់ថតបាន ដោយកាន់តែដៃម្ខាង។ ម៉ាស៊ីន​ថ្មីនេះប្រើប្រាស់ខួរក្បាល BIONZ X Processor ដើម្បីគ្រប់គ្រង និងផលិតនូវសមិទ្ធផល តាមការថតដោយប្រើប្រាស់​សេនស័រ​ប្រភេទ APS-C Exmor ជាប្រភេទ CMOS ទំហំ 23.5 x 15.6mm បើកសិទ្ធិឲ្យវាអាចថតរូបសន្លឹកបានក្នុងទំហំ 24.2 មេហ្គា​ភិចសែល ថតរូបល្បឿនលឿនបាន 11 សន្លឹក ក្នុងមួយវិនាទី ឬ 8 សន្លឹកសម្រាប់ការថតបែបស្ងាត់ អមជាមួយនឹងការថតវីដេអូបាន​កម្រិត​ដល់ 4K ក្នុងល្បឿន 30fps ឬ 1080p ល្បឿន 120fps ឬតាមការកំណត់ផ្សេងៗទៀតតាមប្លង់ ឬសកម្មភាពវីដេអូដែល​អ្នក​ប្រើប្រាស់​ចង់បាន។

ចំនុចស្នូលធំមួយដែលធ្វើឲ្យ Alpha a6400 មានភាពលេចធ្លោនោះគឺស្ថិតនៅលើសមត្ថភាពចាប់រូបភាព (AF) ដោយយោងតាម​ការ​អះ​អាងរបស់ SONY បានឲ្យដឹងថា a6400 មានសមត្ថភាពខ្ពស់ក្នុងការចាប់យករូបភាព និងវីដេអូ (Focus) បានប្រសើរជាងមុន​ក្នុង​ល្បឿន 0.02 វិនាទី ជាមួយនឹងមុខងារ Real-Time Tracking ដែលកាមេរ៉ានឹងដេញចាប់ Object ដោយស្វ័យប្រវត្តិ អគុណទៅដល់​សេនស័រ APS-C ដែលមាន Phase Detection ដល់ទៅ 425 បើកសិទ្ធិឲ្យការ Focus និងដេញចាប់វត្ថុអ្វីមួយនៅក្នុងប្លង់បានល្អ ទោះ​បី​សកម្មភាពនោះមានការផ្លាស់ប្ដូរទីតាំងច្រើន ឬរហ័សក៏ដោយ ដូច្នេះការកាន់ថត ឬដើរថតជាមួយ a6400 នេះនឹងធ្វើឲ្យវីដេអូ​របស់​អ្នក​រលូនល្អ ចាប់ផ្ទៃមុខបានដោយគ្មានបញ្ហា ថែមទាំងកាត់បន្ថយរំញ័របានទៀតផង។

លក្ខណៈពិសេសផ្សេងទៀតនោះ វាបំពាក់មកជាមួយនឹង Viewfinder ជាប្រភេទ XGA OLED សម្រាប់ថតរូប អាចតភ្ជាប់ទៅកាន់​ភ្លើង Flash ក្រៅ និងអាចផ្លាស់ប្ដូរកែវលែនសម្រាប់ថតនៅតាមកាលៈទេសៈ ដោយប្រើប្រាស់កែវលែនត្រកូល E របស់ SONY។ SONY នឹងចេញលក់ម៉ាស៊ីនកាមេរ៉ានេះនៅខែកុម្ភៈខាងមុខនេះហើយ ដែលវាមានតម្លៃចន្លោះពី USD 1,000 ឡើងទៅ USD 1,300 ជាមួយនឹងការធានាពេញមួយឆ្នាំពី SONY។

 

ខាងក្រោមគឺជាលក្ខណៈសម្បត្តិផ្លូវការនៃ Alpha a6400៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៩
ប្រភព: DP Review Tag: កាមេរ៉ា