CAMBO REPORT

Popup Advertising5 seconds

ចង់​ដឹង​ថា​ស្មាត​ហ្វូន​ត្រកូល Galaxy របស់​អ្នក​ទទួល​បាន Android Pie នៅ​ពេល​ណា​មែន​ទេ? បញ្ជី​កាល​បរិច្ឆេទ​មាន​នៅ​ទី​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ Android គឺជាប្រព័ន្ធដំណើរការមួយរបស់ស្មាតហ្វូន បង្កើតឡើងដោយ Google ដែលមានការពេញនិយម និងទទួលស្គាល់ជាខ្លាំង​ នៅក្នុងពិភពលោក ទន្ទឹមគ្នាជាមួយនឹង iOS របស់ Apple ផងដែរ។

 

មួយរយៈដែរហើយ ដែល Android Pie ជាជំនាន់ចុងក្រោយបំផុតនេះ បានប្រកាសបញ្ចេញជាផ្លូវការ ប៉ុន្តែវាត្រូវបានអនុញ្ញាតឲ្យតម្លើង បានតែស្មាតហ្វូនមួយផ្នែកប៉ុណ្ណោះ មិនទាន់បានគ្រប់ស្មាតហ្វូននោះទេ នេះដោយសារតែ ភាពយឺតយ៉ាវរបស់ ក្រុមហ៊ុនស្មាតហ្វូនមួយចំនួន កំពុងតែយកប្រព័ន្ធដំណើរការ ចុងក្រោយនេះ យកទៅកែច្នៃបន្ត ដើម្បីឲ្យសមស្រប ទៅនឹងម៉ូឌែលនៃស្មាតហ្វូនរបស់ខ្លួន។

 

 

តួយ៉ាងដូចជា Samsung ក្រុមហ៊ុនយក្សរបស់កូរ៉េជាដើម ជាទូទៅក្រុមហ៊ុននេះមិនដែលបញ្ចេញ Firmware Android ជំនាន់ក្រោយ សម្រាប់ឲ្យអតិថិជនដែលជា ម្ចាស់ស្មាតហ្វូនរបស់ខ្លួននេះបាន អាប់ដេតបានលឿនជាងគេឡើយ។ ថ្វីត្បិតតែយឺតមែន ប៉ុន្តែបើថាបញ្ចេញហើយនោះ ក៏មិនអន់ដែរ Stock Firmware ជំនាន់ក្រោយដែល Samsung បានបញ្ចេញភាគច្រើនដំណើរការ បានរលូនល្អជាមួយនឹង ម៉ូឌែលផ្សេងៗនៃស្មាតហ្វូនរបស់ខ្លួន។

 

 

មិនត្រឹមតែដំណើរការបានល្អទេ សម្រាប់ Android Pie 9.0 នេះ Samsung បានបង្កើតថ្មីនូវ UI របស់ខ្លួនដែលមានឈ្មោះថា One UI ដែលមានការកែប្រមុខមាត់ថ្មី ទាំងស្រុងនៃ Interface ក្នុងការប្រើប្រាស់ ហើយនេះជាអ្វីដែលកាន់តែ ធ្វើឲ្យអ្នកប្រើប្រាស់ទូទាំងពិភពលោក អន្ទះសាចង់ភ្លក់រសជាតិនៃ One UI នេះកាន់តែខ្លាំង។

 

 

កុំឲ្យអ្នកទាំងអស់គ្នា រង់ចាំដោយមិនដឹងថា ពេលណា Android Pie នឹងធ្លាក់មកដល់ម៉ូឌែលនៃស្មាតហ្វូន Galaxy មួយណារបស់អ្នកនោះ ពេលនេះខ្ញុំនឹងបង្ហាញអ្នក ពីបញ្ជីនៃកាលបរិច្ឆេទ ការមកដល់នៃ Stock Firmware របស់ Android Pie ដែលអ្នករកមើលម៉ូឌែល របស់អ្នកនៅក្នុងនេះបាន។

 

 

បញ្ជីនេះនឹងឲ្យអ្នកបានដឹងពីកាលបរិច្ឆេទនៃ Android Pie (One UI) មកដល់ត្រូវនឹងស្មាតហ្វូន Galaxy របស់អ្នកណាមួយ។ អ្នកអាចស្វែងរកអាប់ដេតតាមរយៈ Setting > Software Update របស់អ្នក។ សម្រាប់ការមកដល់លឿនឬឆាប់ វាអាស្រ័យទៅតាមលេខកូដនៃម៉ូឌែលស្មាតហ្វូន ឬ Region របស់អ្នក (Company, Korean, USA Version)​ ។​ បើសិនជាស្មាតហ្វូនរបស់អ្នក មិនមាននៅក្នុងបញ្ជីនេះទេ នោះមានន័យថា វានឹងមិនត្រូវ អាចតម្លើងទៅកាន់ Android Pie បានឡើយ។

 

ព័ត៌មានបន្ថែមនៃកាលបរិច្ឆេទការមកដល់របស់ Android Pie សម្រាប់ស្មាតហ្វូនដទៃ!

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩
ប្រភព: The Sun Tag: ទូរស័ព្ទ