CAMBO REPORT

Popup Advertising5 seconds

RTX 2080 Ti Matrix របស់ ASUS មាឌ​ធំ កម្លាំង​ខ្លាំង មាន​ធុង​ទឹក​ភ្ជាប់​មក​ក្នុង​តួម៉ាស៊ីន​រួច​ជាស្រេច

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រាហ្វិចកាតជំនាន់ចុងក្រោយរបស់ nVIDIA នៅពេលនេះ គឺចេញលក់ពាសពេញទីផ្សារហើយ ដែលអ្នកអាចជ្រើសរើសទៅតាមម៉ាក ទៅតាមម៉ូឌែល ដែលខ្លួនពេញចិត្ត តែអ្វីដែលជាបញ្ហាសម្រាប់ទីផ្សារនាឆ្នាំ 2019 នោះគឺ សមត្ថភាព និងលក្ខណៈ​សម្បត្តិ​ខុសគ្នា​នៃ​ក្រាហ្វិច​កាត​ទាំង​នោះ ព្រោះវាមានមុខងារពិសេសៗរាងៗខ្លួន ហើយតម្លៃក៏ខុសគ្នាទៅតាមនោះដែរ។ ជាក់ស្ដែង ASUS ទើប​តែ​ប្រកាស​ចេញ​ក្រាហ្វិច​កាត​ហ្គេមកម្រិតកំពូលមួយទៀតរបស់ខ្លួន ដែលមានឈ្មោះហៅជាផ្លូវការថា ROG Matrix RTX 2080 Ti ជា​ក្រាហ្វិចមានការច្នៃប្រឌិតខ្ពស់ សម្រាប់អ្នកដែលចង់បានផលិតផលល្អជាងគេ ប្លែកពីគេ ហើយក៏មានគុណភាពនៃការផលិ​តល្អ​លើស​គេ។

ROG Matrix RTX 2080 Ti មានមាឌធំ ជាក្រាហ្វិចកាតមានកង្ហារ 3 សម្រាប់បន្ថយកម្ដៅទៅលើបន្ទះឈីប ដោយក្រោម​កង្ហា​រ​មាន​បំពាក់​ម​ក​ជាមួយនឹងធុងទឹកបន្ថយកម្ដៅរួចជាស្រេច ជាមួយរចនាបថប្លែកខុសគេ ព្រោះវាពុំប្រើប្រាស់ខ្សែទុយោ (Tube) លានចេញ​មក​ក្រៅ ដូចទៅនឹងធុងទឹក AIO របស់ក្រាហ្វិចកាតជំនាន់មុនៗ ឬដូចធុងទឹកបន្ថយកម្ដៅ CPU បច្ចុប្បន្នឡើយ។ ធុងទឹកបន្ថយ​កម្ដៅ​នេះ ត្រូវបានបំពាក់ជាប់ជាមួយតួម៉ាស៊ីននៃក្រាហ្វិចកាតទាំងមូលតែម្ដង ដោយអមមកជាមួយបំពង់បូមមួយ សម្រាប់ឲ្យចរន្តទឹករត់​ក្នុង​ទិស​ដៅ​តែមួយ ដោយបញ្ចូលទឹកត្រជាក់ ហើយបញ្ចេញទៅវិញនូវទឹកក្ដៅ ជាមួយនឹងវិមាត្រ 120mm ដែល ASUS អះអាងថា វារត់​ស្ងាត់​ជាង​ធុងទឹកដែលមានទំហំដូចគ្នានៅពេលវាដំណើរការពេញមួយទំហឹង។ វាក៏មានបំពាក់មកជាមួយភ្លើង RGB នៅផ្នែកខាង​ឆ្វេង ដែលរំលេចជាមួយនឹងឡូហ្គូ Republic of Gamers និងភ្លើងរត់នៅលើផ្នែកខាងលើ និងខាងក្រោម អាចដាក់វាបញ្ឈរ ដើម្បី​ប្រើប្រាស់​ក៏បាន។

សម្រាប់លក្ខណៈសម្បត្តិនៃកម្លាំងជាក់ស្ដែង ក៏មិនខុសគ្នាប៉ុន្មានពី RTX 2080 Ti ផ្សេងៗទៀតដែរ ដោយវាមាន Specs ដូចខាង​ក្រោម៖

 

 

សម្រាប់ការប្រកាសដំបូង និងការបង្ហាញគ្រឿងក្នុងនៃ ROG Matrix RTX 2080 Ti មួយនេះ ក្រុមហ៊ុន ASUS នៅមិនទាន់​ប្រកាស​ឲ្យ​ដឹង​អំពីតម្លៃពិតប្រាកដរបស់វានៅឡើយទេ តែប្រភពអន្តរជាតិថា វានឹងមានតម្លៃមិនក្រោម USD 1,500 ឡើយ ដោយថ្ងៃចេញ​លក់​អាច​នឹងចាប់ផ្ដើមឆាប់ៗខាងមុខនេះឯង។ ហេតុនេះសម្រាប់អតិថិជន ដែលជាអ្នកគាំទ្រផលិតផល ASUS ហើយចង់បាន​ផលិតផល ដែលល្អជាងគេ ថ្លៃជាងគេ នេះគឺជាក្រាហ្វិចកាត RTX 2080 Ti (OC Edition) របស់ ASUS ដែលមានធុងទឹកភ្ជាប់មក​រួចជា​ស្រេច ដែលបញ្ចេញអំណាចជាមួយនឹងភ្លើង RGB ដែលអ្នកអាចស្វែងរកទិញបាននាឆ្នាំ 2019 នេះ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ