CAMBO REPORT

Popup Advertising5 seconds

vivo អាច​នឹង​បញ្ចេញ​ស្មាតហ្វូន​ដែល​មាន​អេក្រង់​កោង​គ្រប់​ជ្រុង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីឆ្នាំ 2018 ស្មាតហ្វូន vivo NEX បានធ្វើឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងអេក្រង់លាតស្ទើរតែគ្មានគែម និង​មាន​កាមេរ៉ា Selfie បិទបើកបានដោយស្វ័យប្រវត្តិថែមទៀតផង។ នៅក្នុងឆ្នាំ 2019 នេះដូចតែឆ្នាំមុន ដែលក្រុមហ៊ុន vivo ក៏មានគម្រោងដាក់បង្ហាញ ស្មាតហ្វូនថ្មីមួយមានរូបរាងប្លែកពីស្មាតហ្វូន កំពុងមានលក់ទីផ្សារនាពេលឥឡូវនេះ បើយោងទៅតាម​របាយ​ការណ៍លេចធ្លាយថ្មីមួយ ហើយស្មាតហ្មូននោះមាន ឈ្មោះកូដថា “The Waterdrop” ផងដែរ។

អ្នកដែលនាំយកពត៌មានលេចធ្លាយនេះ ក៏បានបញ្ជាក់ប្រាប់និងហ៊ានធានាថា អ្នកនឹងមិនដែលបានឃើញ ការរចនាដូចស្មាតហ្វូន​នេះ​ឡើយ​ពីមុនមក ហើយក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ដ ដែលមានក្រុមហ៊ុនផលិតស្មាតហ្វូនព្យាយាមធ្វើការរចនារូបរាងដូច្នេះ។ សម្រាប់​ពេលនេះ យើងគ្រាន់តែទទួលបានរូបភាព 2 សន្លឹកប៉ុណ្ណោះ ហើយក្នុងរូបភាពទាំងនោះ គឺចង់បង្ហាញអំពីគែម ឬជ្រុងនៃ​ស្មាតហ្វូន​នោះ ដែលមើលទៅដូចជាកញ្ចក់កោងអញ្ចឹង ក៏ប៉ុន្ដែមិនដឹងថានេះគឺជាផ្ទៃខាងក្រោយ ឬខាងមុខនោះទេ។ សម្រាប់ការ​សន្និដ្ឋាន​ត្រួសៗ បានបង្ហាញប្រាប់ថា ក្រុមហ៊ុន vivo ប្រហែលជាចង់បង្កើតស្មាតហ្វូនថ្មីមួយ ដែលមានអេក្រង់កោងគ្រប់ជ្រុង ឬ​ជុំ​វិញ​គែម ដោយមើលទៅដូចជាស្មាតហ្វូនមកពីអនាគតអញ្ចឹង ទោះបីជាយ៉ាងណាក៏ដោយ ពត៌មាននេះមិនអាចបញ្ជាក់ថា​ត្រូវ​មួយ​រយភាគ​រយនោះឡើយ។

សរុបមក ស្មាតហ្វូនខាងលើនេះ អាចនឹងត្រូវបានក្រុមហ៊ុន vivo ដាក់បង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC ក្នុងខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ ដើម្បីជាការប្រកួតប្រជែងជាមួយ ស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុន Samsung ដែលនឹងដាក់​បង្ហាញ​នៅ​ក្នុ​ង​ព្រឹត្តិការណ៍តែមួយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: ទូរស័ព្ទ