CAMBO REPORT

Popup Advertising5 seconds

រូបរាង​របស់ Galaxy S10 ត្រូវ​បាន​លេច​ធ្លាយ​ដោយ Samsung ផ្ទាល់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទាល់តែមួយខែទៀតឯណោះ ទើបយើងបានឃើញ Samsung ដាក់​បង្ហាញ​ស្មាតហ្វូន​ត្រកូល S ជំនាន់​ថ្មីជាផ្លូវការ ដែលត្រូវ​បាន​គេ​​រំពឹង​ទុក​ថាគឺជា Galaxy S10 ដោយចំនួនលេចធ្លាយ មានច្រើនមែនទែន រហូតដល់យើងបានដឹង រូបរាង និងការរចនាបថ នៃ​ស្មាតហ្វូន​នេះរួចទៅហើយ។ នាពេលថ្មីៗនេះ រឿងដ៏ល្អមួយបានកើតឡើយ ដោយក្រុមហ៊ុន Samsung ផ្ទាល់បានបញ្ជាក់ អំពីការ​រចនា​រូបរាងនៃ Galaxy S10 ដែលមានអេក្រង់ប្រភេទ Infinity-O នៅលើគេហទំព័ររបស់ខ្លួនតែម្ដង ក៏ប៉ុន្ដែមិនបានយូរប៉ុន្មាន ក្រោយ​ពីមានគេចាប់អារម្មណ៍ឃើញច្រើនពេក រូបភាពនោះក៏ត្រូវបានផ្លាស់ប្ដូរបាត់។

ទោះបីជា Samsung ចង់បំបាត់ភស្តុតាងយ៉ាងក៏ដោយ រូបភាពមួយនោះត្រូវបាន គណនីមួយរបស់​បុគ្គល​ម្នាក់​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​​សង្គម Reddit បានរក្សាទុកទាន់ពេល ហើយក៏បានដាក់បង្ហោះដើម្បីឲ្យអ្នកប្រើប្រាស់ដទៃទៀតបានដឹងផងដែរ។ រូបភាព​មួយ​នោះ គឺត្រូវបានក្រុមហ៊ុន Samsung ដាក់នៅលើអត្ថបទមួយ ទាក់ទងទៅនឹងការប្រើប្រាស់ និងផលប្រយោជន៍របស់ One UI ថ្មីរបស់ខ្លួន បន្ទាប់មកក៏ត្រូវបានគេចាប់អារម្មណ៍ ត្រង់រូបភាពដំបូង (មានដៃចាប់កាន់ស្មាតហ្វូន) ហើយបើសិនយើងបង្កើនពន្លឺ ទៅ​លើ​រូបភាពនោះ ស្មាតហ្វូនក្នុងនោះ គឺឃើញមានកាមេរ៉ាមួយគ្រាប់ចាំផ្នែកខាងស្ដាំ ដែលមើលទៅដូចអេក្រង់ប្រភេទ Infinity-O អញ្ចឹង​។ ក៏ប៉ុន្ដែ​បើសិនជាអ្នកទាំងអស់គ្នា ចូលទៅអត្ថបទនេះម្ដងទៀត នាពេលឥឡូវនេះ អ្នកនឹងឃើញថារូបភាពនេះ ត្រូវបានជំនួយ​ដោយ រូបភាពពណ៌ខ្មៅវិញផងដែរ។

សរុបមក ការលេចធ្លាយដោយក្រុមហ៊ុន Samsung ផ្ទាល់នេះ ត្រូវបានមនុស្យមួយចំនួន មានគិតថាវាគឺជា យុទ្ធសាស្ត្រមួយដែល​ចង់​បង្ហើប ដើម្បីធ្វើឲ្យអ្នកគាំទ្រមានភាពរំភើប ហើយខ្លះទៀតគិតថាវាគ្រាន់តែជាការច្រឡំ ឬភ្លេចខ្លួនប៉ុណ្ណោះ។ ចុះប្រិយ​ចិត្ត​អ្នក​អ្នកអាន​វិញ​គិតយ៉ាងណាដែរ ចំពោះការលេចធ្លាយដោយក្រុមហ៊ុន Samsung ផ្ទាល់ដូចនេះ?

 

***ដើម្បីទៅកាន់អត្ថបទដែលនៅក្នុងគេហទំព័រ Samsung សូមចុចទីនេះ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ទូរស័ព្ទ