CAMBO REPORT

Popup Advertising5 seconds

Samsung បញ្ចេញ​ទូរទស្សន៍​អេក្រង់​យក្ស មាន​ទំហំ​លោត​ធំ​ខ្លាំង​ដល់ 219 អ៊ីញ​តែ​ម្តង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ពេលបច្ចុប្បន្ន អ្នកណាក៏ដូចអ្នកណាដែរ តែងតែចង់បាននូវអេក្រង់មើលធំ និងកម្រិតបង្ហាញ រូបភាពច្បាស់ ដើម្បីទទួលបាននូវការ ទស្សនាច្បាស់ពេញភ្នែក នៅក្នុងគុណភាពច្បាស់ និងបង្ហាញពណ៌ត្រឹមត្រូវ។ ហេតុនេះហើយ ទើបមានក្រុមហ៊ុនផលិតផល អេឡិចត្រូនិចជាច្រើន មិនថាទូរសព្ទ អេកេ្រង់ម៉ូនីទ័រ ក៏ដូចជាទូរទស្សន៍ បានចាប់ផ្ដើមពង្រីកមាឌ អេក្រង់របស់ខ្លួន តាមដែលអាចធ្វើបាន ចំណែកគុណភាពអេក្រង់វិញ ក៏មានដល់កម្រិត 4K ទៀតផង ធ្វើអោយអ្នកទស្សនា ទទួលបាននូវ បទពិសោធន៍ល្អប្រសើរ ទស្សនាត្រជាក់ភ្នែក។

ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍ CES 2019 នេះ ក្រុមហ៊ុន Samsung ក៏បានធ្វើការ បញ្ចេញទូរទស្សន៍អេក្រង់យក្ស មានទំហំលោតធំខ្លាំងដល់ 219 អ៊ីញ ដែលជាទូរទស្សន៍ដ៏ធំ និងចុងក្រោយបំផុត ពីក្រុមហ៊ុន កូរ៉េខាងត្បូងមួយនេះ។ សម្រាប់ទូរទស្សន៍ អេក្រង់យក្សនេះ ត្រូវបានក្រុមហ៊ុនអោយឈ្មោះ ហៅថា The Wall (ដែលមានន័យថា វាប្រៀបដូចជាទំហំ ជញ្ជាំងមួយផ្ទាំងអញ្ចឹង) ប្រើប្រាស់បច្ចេកវិទ្យា Micro LED ដែលវាផ្គុំឡើង ដោយឈីប microscopic LED រាប់លាន ដើម្បីផលិតពណ៌ និងពន្លឺ ក្នុងកម្រិត 4K។ លើសពីនេះ វាផ្តល់គុណភាពរូបភាព កាន់តែភ្លឺច្បាស់ និងប្រើប្រាស់ថាមពលតិចជាងទូរទស្សន៍ធម្មតា ថែមទៀតផង។ ទូរទស្សន៍នេះ មានប្រវែងជិត 5 ម៉ែត្រកន្លះ ដែលអាចយក ទៅដាក់នៅបន្ទប់ទទួលភ្ញៀវ និងរឹតតែពិសេសទៀតនោះ វាអាចប្រែបន្ទប់គេងធំៗរបស់អ្នក ទៅជារោងកុនបែប Home Cinema ក៏បានដែរ។ ទំហំ 219 អ៊ីញ វាពិតជាធំខ្លាំង បើយើងប្រៀបធៀប ជាមួយទូរទស្សន៍ ឬអេក្រង់ម៉ូនីទ័រ ទំហំ 20 អ៊ីញធម្មតា។

អញ្ចឹងនេះ គឺជាទំហំរបស់ទូរទស្សន៍ដែលមានអេក្រង់យក្ស ដែលមានទំហំលោតធំ ខ្លាំងដល់ទៅ 219 អ៊ីញ របស់ក្រុមហ៊ុន Samsung ហើយរូបរាងរបស់វា ក៏ស្ដើង មានគែមខ្លី អាចដាក់ទស្សនា ពេញភ្នែក ពេញមួយគ្រួសារ បានយ៉ាងល្អ ទៀតផង។ ចំពោះតម្លៃ ខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ អោយបានដឹងនៅឡើយទេ ដឹងត្រឹមថា មិនមានតម្លៃទាបនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩
ប្រភព: KTLA Tag: ទូរទស្សន៍