CAMBO REPORT

Popup Advertising5 seconds

ម្ចាស់​ទូរសព្ទ Samsung មួយ​ចំនួន​មិន​សប្បាយ​ចិត្តក្រោយ​ពី​បាន​ដឹង​ថាខ្លួន​មិន​អាច​លុប​កម្មវិធីហ្វេសប៊ុក​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទើបតែពេលថ្មីៗនេះ មានអ្នកប្រើប្រាស់មួយចំនួនធំ បានចាប់អារម្មណ៍ថា ស្មាតហ្វូនម៉ាក Samsung របស់ខ្លួនបានភ្ជាប់មកជាមួយ កម្មវិធីហ្វេសប៊ុកចេញពីប្រអប់តែម្ដង ហើយអ្នកក៏មិនអាច ធ្វើការលុបចេញបាននោះឡើយ ដូច្នេះបានធ្វើឲ្យអ្នកប្រើប្រាស់ ដែល​មិន​ចូល​ចិត្តប្រើប្រាស់ហ្វេសប៊ុក មិនសប្បាយចិត្តផងដែរ។ រឿងមួយនេះ បានលេចឡើយ ដោយមានអ្នកកំពុងប្រើប្រាស់ Galaxy S8 ម្នាក់​បានចាប់អារម្មណ៍ថា នៅលើស្មាតហ្វូនរបស់គាត់ មានកម្មវិធីហ្វេសប៊ុកដំឡើងមកហើយជាស្រេច ហើយគាត់រកវិធីគ្រប់យ៉ាង ក៏​នៅ​មិនអាចលុបបាន ដូច្នេះគាត់ក៏បានបង្ហោះអំពីរឿងនេះ ដើម្បីឲ្យអ្នកប្រើប្រាស់ដទៃទៀតបានដឹង។

មូលហេតុដែលធ្វើឲ្យអ្នកប្រើប្រាស់មិនពេញចិត្តនោះ អាចកើតឡើងដោយសារតែ មានប្រព័ន្ធសារពត៌មានជាច្រើន បានចុះផ្សាយថា កម្មវិធីហ្វេសប៊ុក បានរំលោភបំពានទៅលើ សិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ ដូច្នេះទើបបានជាអ្នកប្រើប្រាស់ចង់ឈប់ប្រើ និងលុប​កម្មវិធី​ចោល ក៏ប៉ុន្ដែហាក់ដូចជាលុបមិនបានសោះ។ នាពេលនេះ នៅមិនទាន់មាននរណាម្នាក់ដឹងឡើយថា ហ្វេសប៊ុកបានចរចា​អ្វី​ឡើយ​ជាមួយក្រុមហ៊ុន Samsung ដែលធ្វើអោយកម្មវិធីរបស់ខ្លួន ដំឡើងហើយជាស្រេច នៅលើស្មាតហ្វូន Galaxy ដោយជា​ពិសេស​គឺ Galaxy S8 តែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ខ្លួនមិនអាចលុបកម្មវិធីហ្វេសប៊ុកចេញបានឡើយ បើយោងទៅតាម​អ្នក​កំពុង​ប្រើប្រាស់ ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ក៏ប៉ុន្ដែអាចប្រើបានតែមុខងារ “Disable” ប៉ុណ្ណោះ។ បន្ទាប់មក ហ្វេសប៊ុក​ក៏បានអះអាងថា ខ្លួននឹងមិនប៉ះពាល់អ្វីនៅក្នុងស្មាតហ្វូនអ្នកនោះឡើយ បើសិនជាមិនបើកប្រើ ឬក៏ Login គណនីចូលនៅ​ក្នុង​កម្មវិធី​ហ្វេស​ប៊ុកនេះ។

សរុបមក នេះគឺដោយសារតែ ប្រវត្តិមិនល្អរបស់កម្មវិធីបណ្ដាញសង្គមហ្វេសប៊ុក ដែលបានលួចយកពត៌មានឯកជន របស់ប្រើប្រាស់​ទៅ​​ឲ្យក្រុមហ៊ុនដទៃ ដូច្នេះចាប់ពីពេលនោះមក ធ្វើឲ្យមានអ្នកប្រើប្រាស់ជាច្រើនបានលុបគណនីខ្លួនចោល។ ចំណែកបញ្ហាមួយនេះ ក៏បានប៉ះពាល់ទៅដល់ក្រុមហ៊ុន Samsung ផងដែរ ដោយមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់លុបកម្មវិធីហ្វេសប៊ុក នៅលើស្មាតហ្វូនខ្លួន ក៏ប៉ុន្ដែសម្រាប់ពេលនេះ មានតែមុខងារ “Disable” មួយប៉ុណ្ណោះ ដែលអាចបញ្ឈប់កុំឲ្យកម្មវិធីហ្វេសប៊ុកដំណើរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Boing Boing Tag: Lifestyle