CAMBO REPORT

Popup Advertising5 seconds

AMD Radeon Vega 7 ចេញថ្មី មេម៉ូរីដល់ 16GB លឿន​ជាង RTX 2080 លក់​ត្រឹម 699$

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2019 នេះ ក្រុមហ៊ុន AMD បានប្រកាសចេញជាផ្លូវការនូវផលិតផលថ្មីៗរបស់ខ្លួន ដោយក្នុងនោះរួមមាន GPU ជាក្រាហ្វិចកាតជំនាន់ថ្មី សម្រាប់វិស្ស័យហ្គេមផងដែរ ដែលវាត្រូវបានដាក់ឈ្មោះជាផ្លូវការថា Radeon VII ឬ Radeon Vega 7 ជាមួយម៉ូឌែលតែមួយគ្រប់ប៉ុណ្ណោះសម្រាប់ដើមឆ្នាំ 2019 នេះ ដែល AMD មានទីផ្សារធំបំផុត សម្រាប់ប្រកួតប្រជែងជាមួយ​ក្រាហ្វិចកាត​របស់ nVIDIA RTX 2080 ជាមួយល្បឿនប្រសើរជាង តែមិនស៊ីដាច់នោះទេ។

 

 

Radeon Vega 7 គឺជាក្រាហ្វិចកាតមានទំហំឈីប 7 ណាណូម៉ែត្រ ដំបូងគេបំផុតក្នុងពិភពលោកសម្រាប់ទីផ្សារហ្គេម ដែលត្រូវបាន​កែ​ច្នៃបន្ថែមឲ្យវាមានល្បឿនលឿនជាង Vega 64 ប្រមាណជា 25% ទៅលើការប្រើប្រាស់ទូទៅ និងអាចលឿនជាងនេះទៅតាមការ​លេង​ហ្គេមនីមួយៗ។ ក្រាហ្វិចកាតមួយនេះត្រូវបាន AMD អះអាងថា បង្កើតឡើងដោយប្រើប្រាស់ Architecture ដដែល តែមានការ​កែច្នៃបន្ថែម សម្រាប់ផ្នែករឹងខាងក្នុង ធ្វើឲ្យវាស៊ីភ្លើងប្រហាក់ប្រហែល Vega 64 តែបង្កើនល្បឿនដំណើរការបានរហ័សជាងមុន អាចបញ្ជូនទិន្នន័យបានលឿនបំផុតក្នុងកម្រិត 13.8 TFLOPs ដោយស៊ីភ្លើងចន្លោះពី 300W-350W នៅពេលវារត់​ពេញ​មួយ​ទំហឹង។

ក្រាហ្វិចសម្រាប់លេងហ្គេមមួយនេះក៏ត្រូវបានបង្កើនសមត្ថភាពបន្ថែមទៅលើទំហំ Memory Bus ដល់ 4096-bit និងមានល្បឿន​បញ្ជូន​ទិន្នន័យរបស់មេម៉ូរីលោតដល់ 1TB/s ធំជាង 2 ដងបើធៀបទៅនឹង Vega 64 និងមានលក្ខណៈសម្បត្តិផ្សេងៗ​ទៀត​ដូច​ខាង​ក្រោម៖

Radeon Vega 7 ដែលជាក្រាហ្វិច FE ឬ Founder Edition ដែលចេញពីរោងចក្រ AMD ផ្ទាល់ ប្រើប្រាស់កង្ហារបីគ្រាប់​ដើម្បី​បន្ថយ​កម្ដៅ ដែលមានសមត្ថភាពអាចអូសហ្គេមជាច្រើននៅក្នុងកម្រិត 4K ជាមួយល្បឿន Frame លើស 60fps ហើយ AMD ក៏បានអះ​អាង​​ថា វាមានល្បឿនលឿនជាង RTX 2080 របស់ NVIDIA ទៅទៀតនៅពេលលេងហ្គេម រត់ក្នុងក្រាហ្វិច API ទាំងអស់ដូចជា DirectX 11, DirectX 12 និង Vulkan (តែយើងក៏មិនទាន់ជឿជាក់ 100% ដែរ គឺយើងត្រូវរង់ចាំមើលការ Review និងធ្វើ​តេស្ដ​កម្លាំង Benchmark ជាក់ស្ដែង) ទើបយើងអាចទុកចិត្តបាន ថាតើកម្លាំងក្រាហ្វិចកាត ដែលប្រើប្រាស់មេម៉ូរី HMB2 ល្បឿនលឿន ទំហំ 16GB មួយនេះ មានសមត្ថភាពកម្រិតណា នៅពេលវាចូលទៅទីផ្សារជាក់ស្ដែង។

បើយោងតាមការប្រកាស AMD នៅមិនទាន់បញ្ឈប់ត្រឹមនេះនោះទេ គឺអាចនៅមានផលិតផលផ្សេងៗទៀតចេញជាបន្តបន្ទាប់នៅ​ត្រី​មាស​ទី 3 ព្រោះ CPU Ryzen ជំនាន់ទី 3 បានប្រកាសចេញពិតមែន តែវានៅមិនទាន់ផលិតរួចរាល់ពេញលក្ខណៈ ដែលអាចចេញ​លក់​​នៅ​ខែកុម្ភៈ ស្របពេល AMD Radeon Vega 7 នោះទេ។ សរុបមក Radeon Vega 7 គឺជាក្រាហ្វិច Flagship របស់ AMD សម្រាប់​​ដើម​ឆ្នាំ ចេញលក់ក្នុងតម្លៃ USD 699 នៅថ្ងៃទី 7 ខែកុម្ភៈ ដោយការទិញក្រាហ្វិចនេះនឹងទទួលបានការ Free ហ្គេមឥត​គិត​ថ្លៃ​​ដូចជា Devil May Cry 2, Devil May Cry 5 និង Tom Clancy’s The Devision 2 ហើយនៅត្រីមាសក្រោយអាចនឹងចេញ​ក្រាហ្វិច​​កាត​ធុនកណ្ដាលបន្ថែមទៀត ដែលយើងនឹងរង់ចាំមើលទាំងអស់គ្នា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩
ប្រភព: AMD Tag: កុំព្យូទ័រ