CAMBO REPORT

Popup Advertising5 seconds

សមាជិក​ជំនាន់​ថ្មី​នៃ​ស្មាត​ហ្វូន vivo ស៊េរី Y91 ធ្វើ​ការ​ប្រកាស​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​យើង​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការទន្ទឹងរង់ចាំពេលនេះបានមកដល់ហើយ! សម្រាប់ថ្ងៃនេះផងដែរ vivo នឹងធ្វើការបើកបង្ហាញមុខមាត់នៃ
ស្មាតហ្វូនជំនាន់ថ្មីស៊េរី Y ម៉ូឌែល vivo Y91 ដែលបានប្រកាសពី ប៉ុន្មានថ្ងៃមុននេះថា នឹងមកដល់ប្រទេសកម្ពុជា
នាពេលឆាប់ៗនេះ ត្រូវបានចេញលក់ ជាផ្លូវការចាប់ពីពេលនេះហើយ។

 

 

ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា កាលពីប៉ុន្មានសប្តាហ៍ មុននេះក្រុមហ៊ុន vivo បានប្រកាសសមាជិកថ្មីនៃ
ត្រកូល Y គឺម៉ូឌែល vivo Y91i ហើយពេលនេះសង្កេតឃើញថា អត្រានៃការជាវយកទៅប្រើប្រាស់ មានសន្ទុះកើនឡើង និងការគាំទ្រច្រើន។ ងាកមកមើលពីលក្ខណៈសម្បត្តិរបស់ vivo Y91 នេះវិញ ក៏មិនមានអ្វីដែលផ្លាស់ប្ដូរ ច្រើនពី Y91i ប៉ុន្មាននោះទេ។ សម្រាប់ vivo Y91 នេះមានជម្រើសពីរពណ៌ផងដែរ គឺពណ៌ខ្មៅលាយស្វាយ (Starry Black) និងពណ៌ទឹកសមុទ្រខៀវ (Ocean Blue) ដែលវាជាពណ៌កំពុង ពេញនិយមសម្រាប់មិត្តៗយុវវ័យសម័យថ្មីផងដែរ។ រីឯតម្លៃលក់នៅលើទីផ្សារសម្រាប់ vivo Y91 គឺត្រូវបានដាក់លក់ក្នុងកញ្ចប់តម្លៃ
$219 ដែលជាតម្លៃ ដ៏សមរម្យមួយ សម្រាប់អ្នកដែលមាន កម្រិតថវិកាមធ្យម ក៏អាចជាវយកទៅប្រើប្រាស់បានដែរ។ មិនតែប៉ុណ្ណោះព្រមទាំងមានបន្ថែមជូន នូវកាដូដោយឥតគិតថ្លៃផងដែរ ដែលមានដូចជា នាឡិកាដៃ C-Sport                 
ហើយនិងកាស ដ៏ស្រស់ស្អាតមួយទៀតផង ។

 

 

ចំពោះលក្ខណៈសម្បត្តិរបស់វាវិញមានដូចខាងក្រោម៖

-    ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz

-    មានរ៉េម 3GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB

-    មានថ្មទំហំ 4030 mAh

-    ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5

-    អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels និងមាន Aspect Ratio 19:9

-    មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយ (13MP + 2MP)

-    អាចប្រើស៊ីមកាតបានពីរ

-    មានមុខងារ Face Unlock + FingerPrint

 

 

ដូចនេះសម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនជំនាន់ក្រោយ vivo Y91 នេះ អ្នកអាចរកជាវបាននៅ តាមបណ្តាហាងនានា ទូទាំងប្រទេស ដែលជាតំណាង ចែកចាយរបស់ vivo ចាប់ពីថ្ងៃទី10 មករានេះតទៅ ដោយអ្នកនឹងទទួលបាន ការធានាត្រឹមត្រូវផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ