CAMBO REPORT

Popup Advertising5 seconds

ZTE នឹងបញ្ចេញ​ស្មាតហ្វូន​អាច​ដំណើរ 5G នៅ​ពាក់​កណ្តាល​ឆ្នាំ 2019 នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ឆ្នាំថ្មី 2019 នេះ យើងសង្កេតឃើញថា មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ជាច្រើន បាននឹងកំពុង​តែ​ធ្វើ​តេស្តសាក ល្បង​និង បញ្ចូល​បច្ចេកវិទ្យាដ៏ថ្មី ស្រឡាងមួយ គឺការប្រើប្រាស់បច្ចេកវិទ្យា អ៊ីនធើណែត កម្រិតល្បឿន 5G ទៅលើប្រភេទ Device ជំនាន់​ថ្មីរបស់​ពួកគេ។ ចំពោះក្រុមហ៊ុនទាំងនោះ រួមមាន Samsung, vivo, OPPO និង OnePlus ជាដើម ដោយជាក់ស្តែង យើង​ក៏​ធ្លាប់ចុះផ្សាយជាព័ត៌មាន បង្ហាញដល់ប្រិយមិត្តអ្នកអាន នាពេលកន្លងមក រួចមកហើយដែរ។

តួយ៉ាង សម្រាប់ក្រុមហ៊ុន ZTE ដែលមានស្រុកកំណើត នៅក្នុងប្រទេសចិននោះ ក៏បានបង្ហាញនូវផែនការ ដ៏ពិសេសមួយ ដូច​ក្រុមហ៊ុន​ផ្សេងៗដែរ នោះគឺការត្រៀមបញ្ចូលបច្ចេកវិទ្យាថ្មី នៃការប្រើប្រាស់ល្បឿនអ៊ីនធើណែតកម្រិត 5G ទៅលើទូរសព្ទជំនាន់ថ្មី របស់ខ្លួន។ ចំពោះដំណើរមួយនេះ ត្រូវបានខាងក្រុមហ៊ុន លើកឡើងថា វានឹងត្រូវបង្ហាញ នៅក្នុងពាក់កណ្តាលឆ្នាំ 2019 នេះហើយ ដើម្បី​ចូលប្រជែងទីផ្សារជាមួយ ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងៗ។ យ៉ាងណា សម្រាប់ស្មាតហ្វូននេះ ដែលអាចនឹង​ទទួល​បាន​ការ​បញ្ចូលបច្ចេកវិទ្យាថ្មី នៃល្បឿនអ៊ីនធើណែតកម្រិត 5G ត្រូវបានគេរំពឹងថា វាអាចជាម៉ូឌែលស្ថិតក្នុងត្រកូល Axon ហើយក៏​អាច​ឈាន​ដល់​ទូរសព្ទត្រកូល Blade ថែមទៀតផង។

អញ្ចឹង អ្វីដែលខាងក្រុមហ៊ុន ZTE បង្ហាញមកនេះ វាស្ថិតនៅក្នុងផែនការមួយ ដែលបានគ្រោងទុក ដើម្បីបន្ថែមភាពទាន់សម័យ ទៅ​លើ​ស្មាតហ្វូនជំនាន់ក្រោយ របស់ពួកគេ ហើយវានឹងកាន់តែពិសេស សម្រាប់ប្រទេសដែលបានដាក់អោយប្រើសេវា 5G រួចរាល់​នោះ​។ ចំនុចចុងក្រោយមួយទៀត គេបានសន្មត់ថា បន្ទះឈីបដែលអាចដំណើរ 5G នៅលើស្មាតហ្វូនបាន ក៏ជាឈីបខ្លាំងដែរ ដូច​ដែល​ក្រុមហ៊ុនដទៃៗ បានបង្ហាញកន្លងមក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: ទូរស័ព្ទ