CAMBO REPORT

Popup Advertising5 seconds

MSI ប្រកាស​បង្ហាញ​ត្រកូល PS ថ្មី នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2019

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងឱកាសឈានចូល មកកាន់ Level ខ្ពស់មួយកម្រិតទៀត សម្រាប់ត្រកូល PS របស់ក្រុមហ៊ុននាគរាជ MSI បានប្រកាសដាក់​បង្ហាញ Laptop កំពូលស្តើង និងស្រាល ម៉ូឌែលថ្មីមួយទៀត ដែលមានឈ្មោះ ជាផ្លូវការថា MSI Prestige 63 (MSI PS63)។ វាត្រូវ​បានប្រសិទ្ធនាមពី ក្រុមហ៊ុននេះថា ជាកុំព្យូទ័រយួរដៃ ដែលមានរាងស្តើង ស៊ីវិល័យអេលេហ្គង់ និងកិត្យានុភាព បង្កើត​ឡើង​ជា​ពិសេស តែម្តងសម្រាប់ អ្នកប្រើប្រាស់ ដែលជា Content Creator។

ជាមួយនឹង ត្រកូល Prestige នេះដែរ ខ្ញុំសុំបញ្ជាក់អំពី គោលដៅនៃការប្រើប្រាស់ ដល់អ្នកទាំងអស់គ្នាបន្តិច គឺថាវាផ្តោតទៅលើ អ្នក​ប្រើប្រាស់ ៣ ប្រភេទធំៗ ដូចជា អ្នកជំនួញ, Content Creator និង Mobile Workspace តែមិនមែនសម្រាប់ Gaming នោះទេ (វាអាចលេងបាន តែមិនខ្លាំងដូច Gaming Laptop ដែលបង្កើតឡើងចំគោលដៅនោះទេ)។ ក្នុងនោះ វាមានលក្ខណៈសម្បត្តិ មួយ​ចំនួន​ដែរ ដូចជា៖

សម្រាប់ពេលនេះ វាមិនទាន់ ចេញលក់ជាផ្លូវការនៅឡើយទេ ដោយក្រុមហ៊ុន បានប្រកាសថា វានឹងចេញលក់ នៅលើទីផ្សារ នៅក្នុង​ខែ កុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ ជាមួយនឹងតម្លៃក្នុងទីផ្សារអន្តរជាតិ 1500$ ឡើងទៅ (តែនេះគឺជាតម្លៃទូទៅ តែសម្រាប់តម្លៃ នៅ​ក្នុង​ប្រទេសយើង ដែលបូកបញ្ចូលជាមួយនឹង ពន្ធទៀតនោះ គឺមិនទាន់ដឹងច្បាស់នៅឡើយទេ)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: MSI Tag: កុំព្យូទ័រ